» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5855 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696026 នាក់

អាជ្ញាធរ​កម្ពុជា​-​ថៃ ចរចា​បើក​ច្រកព្រំដែន​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន​ខាង​បាត់ដំបង​សុំ​បើក​ច្រក​ភ្នំ​ដី​ដឹក​ជ្រូក​


ប៉ៃលិន​៖ កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ១៤​និង​០០​នាទី​មាន​កិច្ច ប្រជុំពិភាក្សា​រវាង​លោក ផាន់ ចាន់​ធុល​អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម វិ​ធូ​ឡា​ត់ ស៊ីណា​ម អភិបាលខេត្ត​ច័ន្ទបូរី ស្តីអំពី​ការងារ​សុំ​បើក​ច្រក ឲ្យ​មាន​ដំណើរការ​ទំនិញ​ចេញ​-​ចូល នៅ​សាលាស្រុក​ពោង​ណា​ម​រ៉​ន ខេត្ត​ច័ន្ទបូរី ប្រទេស​ថៃ​។​a gat pay1 

កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ទោ ផាត់ វីរៈ នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រំ​ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្ត​ប៉ៃលិន​, ប្រធាន​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រំ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ផងដែរ​។​

​ប្រភពពី​អគ្គ​នគរបាល​អន្តោរ​ប្រវេ​សន្ត៍​លោក​អភិបាលខេត្ត​ប៉ៃលិន បាន​លើក​សូម​ណូ​ម​ពរ ដល់​ភាគី​ថៃ​ឲ្យ​ដំណើរ​ការបើក​ច្រកទ្វារ ដើម្បី​នាំ​កសិផល និង​ទំនិញ​ចេញ​-​ចូល ។​ឯកឧត្តម​អភិបាលខេត្ត​ច័ន្ទបូរី បាន​ឆ្លើយតប​នូវ​សំណូមពរ របស់​ភាគី​កម្ពុជា ដោយ​ផ្អែកលើ​គោលការណ៍​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​ថៃ​នៅ​បន្ត​អនុវត្ត​ក្នុង​ខេត្ត​មួយ ត្រូវ​ឲ្យ​ដំណើរការ​មធ្យោបាយ ទំនិញ​ចេញ​-​ចូល​តែមួយ​ច្រក​។​

​លោក​អភិបាលខេត្ត​ច័ន្ទបូរី​បានបញ្ជាក់​ថា ប្រសិនបើ​ស្ថានភាព​ជម្ងឺ​កូ​វីដ​១៩ មានការ​ធូរស្រាល និង​មានការ​ជូនដំណឹង​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ អំពី​ការ​ដំណើរ​ការបើក​ច្រកទ្វារ​អន្តរជាតិ បាន ផា​កាត និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រំ​ឡើងវិញ ចំពោះតែ​មធ្យោបាយ​ដឹកទំនិញ​កសិផល​ផ្សេងៗ​។​

ដោយឡែក​នៅ​ខេត្តបាត់ដំបង​វិញ​អាជ្ញាធរខេត្ត​ស្រះកែវ​(​ថៃ​) បានស្នើ​សុំ​អាជ្ញាធរខេត្ត​បាត់ដំបង​(​កម្ពុជា​) ដើម្បី​សម្របសម្រួល បើក​ប្រើប្រាស់​ច្រក​អន្តរជាតិ​ខៅ​ឌី​ន ឬ​ច្រក​ភ្នំ​ដី​គីឡូ​១៣ ស្រុក​សំពៅ​លូន ។​គោលបំណង​ចម្បង​របស់​ខាង​ភាគី​ខ​ថៃ ដើម្បី​តែ​ការនាំចេញ​នូវ​សត្វ​ជ្រូក តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ “​បាន​ខៅ​ឌី​ន​” ស្រុក​ខ្លង​ហាត (​ថៃ​) និង​”​ច្រក​ភ្នំ​ដី​-​គីឡូ​១៣” ស្រុក​សំពៅ​លូន (​កម្ពុជា​)​តែប៉ុណ្ណោះ​។​

​កន្លងមក​អភិបាលខេត្ត​ស្រះកែវ និង​ជា​ប្រធាន​គណៈបញ្ជាការ​ស្ថានការណ៍ ក្នុង​គ្រាអាសន្ន​នៃ​ខេត្ត​ស្រះកែវ និង​តាម​ការឯកភាព របស់ គណៈកម្មការ​រោគ​ឆ្លងខេត្ត​ស្រះកែវ បាន​លុបចោល​នូវ​បទបញ្ជា​របស់ខ្លួន និង​បានកំណត់​ឲ្យ​ប្រើប្រាស់​នូវ​ឃ្លា​ខាងក្រោម ដោយ​កំណត់​ឲ្យ ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ដែលមាន​ច្រកទ្វារ​អន្តរជាតិ​ខៅ​ឌី​ន ត្រូវបាន​លើកលែង​ឲ្យ​ឆ្លងកាត់ ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ដោយ​កំណត់​និង​អនុញ្ញាត ទី​១-​រថយន្ត​ដឹក​ញ្ជូ​នស​ត្វ​ជ្រូក​និង​មនុស្ស​តែ​១​នាក់ ប្រចាំ​រថយន្ត​ដឹក​សត្វ​ជ្រូក ដោយ​ត្រូវ​អនុវត្តតាម​វិធានការ ការពារ​រោគ​ឆ្លង​របស់​ក្រសួងសុខាភិបាល និង​ច្បាប់​ពាក់ព័ន្ធ​ក្នុងការ​ដឹកជញ្ជូន​។​a gat pay a gat pay2 a gat pay3 


​