» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5944 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696115 នាក់

ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យ​ប្រើប្រាស់​ផ្លូវ​ចូល​-​ចេញ អាកាសយាន​ដា្ឋ​ន​អន្តរជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត

ភ្នំពេញ​៖ ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដា្ឋ​ន​អន្តរជាតិ​សៀមរាប​-​អង្គរ បានសម្រេច​មិន​គិត​កម្រៃ​ថ្លៃ​ចត សម្រាប់​រថយន្ត​ធុន​តូច​មិន​លើស​៧​កៅអី ក្រោម​រយៈពេល ១៥​នាទី និង​រយៈពេល​៣០​នាទី សម្រាប់​ប្រភេទ​រថយន្ត​ផ្សេងៗ​ទៀត និង​យល់ព្រម​បញ្ចុះតម្លៃ​បន្ថែម សម្រាប់​យាន្ត​យន្ត​គ្រប់​ប្រភេទ ដែល​ចូល​-​ចេញ​អាកាសយាន​ដា្ឋ​ន​អន្តរជាតិ​សៀមរាប​-​អង្គ​រហើយ​នៅ​ថ្ងៃទី​១១​មករា​។​a airport seam2 

​សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា ដោយមាន​ការចង្អុលបង្ហាញ និង​យកចិត្តទុកដាក់​ខ្ពស់ ពីស​ម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លើ​កង្វល់​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងការ​ប្រើប្រាស់​ផ្លូវ​ចូល​-​ចេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​, សម្ដេច​បានឱ្យ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ជាបន្ទាន់​មួយ ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលមាន​ការចូលរួម​ពី​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​, បណ្ឌិតសភា​ចា​រ្យ ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋលេខាធិការ​ប្រចាំការ ទីស្តីការគណៈរដ្ឋមន្ត្រី លោក ងី តា​យី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, អភិបាលរង​ខេត្តសៀមរាប តំណាង​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដើម្បី​ចុះទៅពិនិត្យ និង​ដោះស្រាយ​បញ្ហា នេះ​ជាបន្ទាន់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​

​បន្ទាប់ពី​បាន​ចុះទៅពិនិត្យ​ស្ថានភាព​នៅ​ទីតាំង​ជាក់ស្ដែង និង​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ ដែល​បាន​បណ្តាក់​ទុនវិនិយោគ​ជា​ប្រភេទ BOT ទាំង​អាកាសយានដ្ឋាន និង​ផ្លូវ ក្រុមការងារ​ចំពោះ​កិច្ច​បាន​ពិភាក្សា​ចរចា​បន្ថែម លើ​អ្វីដែល​បាន​ឯកភាព​កាលពី​ពេលមុន​។ ក្នុងនោះ ក្រុមហ៊ុន​បាន​ឯកភាព​មិន​គិត​កម្រៃ​ថ្លៃ​ចត សម្រាប់​ការចូល​ទៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​​សៀមរាប​អង្គរ ក្រោម​រយៈពេល ១៥​នាទី សម្រាប់​រថយន្ត​ធុន​តូច​មិន​លើស​៧​កៅអី និង​រយៈពេល​៣០​នាទី សម្រាប់​ប្រភេទ​រថយន្ត​ផ្សេងៗ​ទៀត​។​

ក្រុមហ៊ុន​ក៏បាន​យល់ព្រម​ធ្វើការ​បញ្ចុះតម្លៃ​បន្ថែម ក្នុងការ​ប្រើប្រាស់​ផ្លូវ សម្រាប់​គ្រប់​ប្រភេទ​យានយន្ត​មួយចំនួន សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥​។​​អង្គប្រជុំ​ក៏បាន​ឯកភាពគ្នា បង្កើត​គណៈកម្មការ​អន្តរក្រសួង ដែលមាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល និង​អាជ្ញាធរ​ដែនដី ដើម្បី​គ្រប់គ្រង​លើផ្លូវ​នេះ ទាក់ទង​ទៅនឹង​ការជួសជុល​ថែទាំ​ផ្លូវ និង​សុវត្ថិភាព ក្នុងការ​ធ្វើដំណើរ​តាម​ដងផ្លូវ​នេះ​ផងដែរ​៕a airport seam a airport seam1 a airport siemreab 

​