» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8573 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698744 នាក់

បើ​ត្រូវ​គ្នា​ក្រុមហ៊ុន​ជប៉ុន​មួយ​នឹង​មក​ដាំ​ដំណាំ​កញ្ឆា​នៅ​ស្រុក​ខ្មែរ​បន្ថែម​ពីលើ​ដំណាំ​ផ្សេងៗ​

 


​ភ្នំពេញ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃទី​១៤​មិថុនា​នេះ​បានទទួល​ជួប​ក្រៅផ្លូវការ​ជាមួយ នាយក​ក្រុមហ៊ុន យ៉ាម៉ា​តូ ហ្គ្រិ​ន ( Yamato Green) នៅ​ទៅ​ស្តី​ការ​ក្រសួង ពាក់ព័ន្ធ​នឹង​គ​ម្រ​ផង​ផែន​ការដាំ​ដំណាំ​កញ្ឆា​សុខភាព នៅ​ស្រុក​ខ្មែរ​បន្ថែម​វិស័យ​ផលិតកម្ម​កសិកម្ម​ផ្សេងទៀត​ជាច្រើន​។​សូមបញ្ជាក់ថា​ស្រុក​ខ្មែរ​ដំ​កញ្ឆា​ជា​អំ​ពោះ​ខុសច្បាប់​។​a japon veng1 

​នៅលើ​បណ្តាញ​សង្គម​លោក វេ​ង សាខុន បាន​ឲ្យ​ដឹងថា ខាង​ក្រុម ហ៊ុន​បាន​លើក​យកមក​ពិភាក្សា​ថា​រុក្ខជាតិ​កញ្ឆា ជា​ប្រភេទ​រុក្ខជាតិ​ឱសថ​សម្រាប់ បម្រើ​ឲ្យ​វិស័យ​សុខាភិបាល ដោយ​ដំណាំ​នេះ គេ​យក​គ្រាប់​វា មិនមែន​ស្លឹក ធ្វើជា​ឱសថ​។​​លោក​បាន​បន្តថា មាន​ក្រុមហ៊ុន​ជាច្រើន​ចាប់អារម្មណ៍​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ដោយ​នាំយក​ពូជ​ពី​សហរដ្ឋអាមេរិក នឹង​នាំ​ផលិតផល​សម្រេច​ទៅ​ប្រទេស​អាមេរិក និង​ជប៉ុន​។ ក្រុមហ៊ុន​បានបញ្ជាក់​បន្ថែមថា បច្ចុប្បន្ន​មាន​ប្រទេស​ថៃ និង​កូរ៉េ បានទទួល​ការ​អនុ​ញ្ជា​ត​ឲ្យ​ធ្វើ​ការដាំដុះ និង​កែច្នៃ ហើយ​ត្រូវបាន​នាំ​ចេញទៅ សហរដ្ឋ អាមេរិក និង​ជប៉ុន​ក្នុង​លក្ខខណ្ឌ​ចុះកិច្ចសន្យា​តាមបែប​បច្ចេកទេស និង​វិទ្យាសាស្ត្រ​។​

លោក រដ្ឋមន្ត្រី បាន​ទទួលយក​ផែនការ​វិនិយោគ​ដាំ​ដំណាក​ញ្ឆា​មក​ពិចារណា​ជាបឋម និង​បានស្នើ ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ រួមជាមួយ​ក្រសួងកសិកម្ម​ផងដែរ ក្នុង​ការដាំដុះ​ក្នុង​ទំហំ​ដី​កំណត់​ត្រឹមត្រូវ ច្បាស់ លាស់​មួយ​ក្នុង​ស្ថានីយ ឬ​មណ្ឌល ស្រាវជ្រាវ​កសិកម្ម ដើម្បី​ជា​ភស្តុតាង​ខាង​ផ្នែក​វិទ្យាសាស្ត្រ មុន​ដាក់សំណើ​ជូន រាជរដ្ឋាភិបាល​ពិនិត្យ​សម្រេច​។​

​ក្រៅពីនេះ​ដោយ​យល់ឃើញថា​ដើម្បី​ពង្រីក​ទំហំ​ការងារ និង​ពង្រីក​កិច្ចសហការ​លើ​ការងារ​ផលិតកម្ម​បន្លែ និង​ផ្លែឈើ ក្រុមហ៊ុន Yamato Green បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​មានបំណង​ចងសម្ព័ន្ធភាព និង​ចុះហត្ថលេខា MOU ជាមួយ​សម្ព័ន្ធ​កសិកម្ម​កម្ពុជា ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ ពិធី​នេះ ក្រុមហ៊ុន​បាន​គោរព​អញ្ជើញ​ឯកឧត្តម​រដ្ឋមន្ត្រី​ជា​អធិបតី​។

សំណើ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍ និង​ទទួលយក​យ៉ាង​រីករាយ ហើយ​លោក​បាន​ជម្រាបជូន​ក្រុមហ៊ុន​ថា ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​សម្ព័ន្ធ​កសិកម្ម​កម្ពុជា​គ្រោង​នឹង​បើក​ស្នាក់ការ​កណ្តាល​ជា​ផ្លូវការ​។ ព្រម​ជាមួយគ្នានេះ សម្ព័ន្ធ​ក​សិ​-​ឧស្សាហកម្ម​កម្ពុជា ដែលមាន​លោក​ឧកញ៉ា លី យ៉ុង​ផាត់​ជា​ប្រធាន បាននិងកំពុង​រៀបចំ​សេចក្តីព្រាង ដើម្បី​បង្កើត​និង​អាច​ដំណើរការ​ជា​ផ្លូវការ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ដោយមាន​ការគាំទ្រ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​a japon chha a japon veng 


​