» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7993 នាក់

ម្សិលមិញ 8227 នាក់

សរុប 14134874 នាក់

អាជ្ញាធរខេត្ត​រតនគិរី​មិន​ឈឺក្បាល​នឹង​ជំនួញ​ឈើ​ខុសច្បាប់​ទៅ​វៀតណាម


​ខេត្តរតនគិរី ៖ អាជ្ញាធរ​ខេត្តរតនគិរី​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ថ​ថា​៖ មាន​ភាព​ធូររលុង​ខ្លាំង ចំពោះ​សកម្មភាព​ជំនួញ​ឈើ ខុសច្បាប់​ក្នុង​អាណាចក្រ​ខ្លួន ក្នុងនាម​អាជ្ញាធរ​គ្រប់គ្រង​ដែនដី​ខេត្ត​មួយ​នេះ ។​oya dav2 

សេចក្តី​រាយ​កាណ៍​ឲ្យ​ដឹងថា​៖​ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ គេ​បានឃើញ​ដោយផ្ទាល់​ភ្នែក​ពី សកម្មភាព​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់ ឆ្លង​ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ នៅ​ចំពោះមុខ សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន ដែលមាន​នៅក្នុង​អនុក្រឹត្យ តួនាទី​ភារកិច្ច​ប្រចាំការ​នៅ​ច្រក​បន្តកន្ទុយ​គ្នា​ដូច ហែ​កឋិន ដោយ​ឈ្មួញ​ប្រើ​រថយន្ត​ប្រភេទ សាំ​យុង , បា​ឡែ​ន , ឡង់​គ្រី​ស័​រ​កែច្នៃ , សរុប​ជិត​៣០០​គ្រឿងក្នុង ថ្ងៃ​។

ក្បួន​ឡាន​ខាងលើ មាន​ឈ្មួញ​ធំៗ​ដែល​អ្នក​រតនៈគិរី​ស្គាល់ រួមមាន ១-​ឈ្មោះ ណុប ណាក់ ហៅ​(​ណាក់ ក្បាល​ធំ​)​ប្រើ​ស្បែក​ប៉េអឹម​ខេត្តរតនគិរី រួមជាមួយ​ឈ្មោះ ទូច ប្អូន​អា​ប៉ែត ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង​ពាក់​ស្លាក លេខ​០៩០​។ ទី​២-​ប្រព​ន្ឋ​លោក ហូ​វ ជី​វ៉ៃ ។​ទី​៣-​ឈ្មោះ​ទូច និង​ប្រពន្ធ​ឈ្មោះ​ណាត ដឹកជញ្ជូន ឈើ​តាម​រថយន្ត ពាក់​ស្លាក​លេខ​៥៥៨៨ និង​ទី​៤-​ឈ្មោះ នី​កា​ចាញ ដឹកជញ្ជូន ឈើ​តាម រថយន្ត​សាំ​យ៉ុង ពាក់​ស្លាក​លេខ​០៨០៨ មាន​ទីលំនៅ ភូមិ​កាចា​ញ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​ដើម្បី​ចេញរួច​ឈ្មួញ​ត្រូវតែ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ជាង​៥០​កន្លែង​ទើប​ឆ្លង​ផុត​។ ហាងឆេង សម្រាប់ រថយន្ត សាំ​យ៉ុង​ដឹកឈើ​ប្រណិត​មួយ បង់ ១​កន្លែង ចាប់ពី ៣០​ម៉ឺន​រៀល ទៅ ៤០​ម៉ឺន​រៀល ដល់​សរុប ១​ខែ ឈ្មួញ​ត្រូវ​ចំណាយ លុយ​រត់ការ ចាប់ពី ១​ម៉ឺន​ដុល្លា ឡើងទៅ​។​​គេ​មិន​ច្បាស់​ទេ​ថា តើ​ក្នុង​មួយខែៗ​មេ​ឈ្មួញ​ទាំងនោះ បានផ្តល់ ផលប្រយោជន៍ យកទៅ​ជូន​លោក​ខេត្ត និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ប៉ុន្មាន​ម៉ឺន​ដុល្លារ​នោះទេ បានជា​មេ​ឈ្មួញ ទាំងនោះ​អាច យក​ស្បែក​ថ្នាក់​ខេត្ត ទៅ​ពង្រឹងពង្រីក​មុខ​ជំនួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់ខ្លួន កាន់តែ អនាធិបតេយ្យ​ខ្លាំង​ឡើង ដោយ​មិន​ខ្វល់​ការ​រឹតបន្តឹង របស់​ប្រមុខ​រាជរដ្ឋាភិបាល ចឹងនោះ?។​

​ច្រក​អូរ​យ៉ា​ដាវ​ដែល​អាជ្ញាធរខេត្ត​រតនៈគិរី​ទទួលខុសត្រូវ គឺជា​ច្រក​ដែល​ចេញ​បទល្មើស​ព្រៃឈើ មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ កើតមាន​ជា​ហូរហែ ។ ក្នុងនោះ​អ្នក​សារ​ព​តិ​មាន​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​សម​ត្ត​កិច្ច​នៅ​ទីនោះ​គម្រាម​បាន​និយាយថា លោក អ៊ី ចំរើន ប្រធានការិយាល័យ​នគរបាល​អន្តោ ប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​យ៉ាវ​ដាវ ត្រូវបាន​គេ​ចាត់ទុកថា ជា​មេខ្លោង​ទទួលផល​ប្រយោជន៍​ពីបទ​ល្មើស​ឆ្លងកាត់ ខណៈ​ឲ្យ​មន្ត្រី​ខ្លួន​ជា​អ្នកបើក​ច្រក ជា​អ្នក​រារាំង​សារព័ត៌មាន ។

ប្រជាពលរដ្ឋ​រាយការណ៍​ថា ឈើ​ដែល​ដឹកជញ្ជូន​ឆ្លងទៅ​ប្រទេស​វៀតណាម​តាម​ច្រក​អូរ​យ៉ា​ដាវ មួយចំនួនធំ​ដឹក​ចេញពី ស្រុក​វ៉ឺ​ន​សៃ ស្រុក​កូន​មុំ ស្រុក​លំផាត់ ពី​ក្រុង​បាន​លុង និង​មួយចំនួនធំ​ពី​ស្រុក​បរ​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ​នេះ​តែ ម្តង ។ ជួនកាល​ដឹក​មក​តាម​បណ្តា​ស្រុក​-​ក្រុង ឆ្ពោះទៅកាន់​វៀតណាម តាម​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ ខ្លះទៀត យកមក​ទុក​បណ្តោះអាសន្ន នៅ​ស្រុក​អូ​រយ៉ា​ដាវ​ក្បែរៗ​ច្រក និង​ជិត​អតីត​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ តាម​ដងផ្លូវ ដ៏​អនាធិបតេយ្យ រង់ចាំ​លោក​អ៉ី ចំរើន​បើក​ច្រក ឈ្មួញ​នឹង​លើកដាក់​រថយន្ត ដឹក​ទៅកាន់​ប្រទេស​វៀតណាម​តាម ច្រក​អន្តរជាតិ​នេះ ក្នុង​រយៈពេល​បី​ទៅ​បួន​ថ្ងៃ​នឹង​អស់​ឈើ​ដែល​លាក់ទុក​នោះ​តែម្តង ។

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​២៦​កញ្ញា បានប្រកាស​ពី​ការថត​ឃើញ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី​ហើយ​បាន​ស្តីបន្ទោស លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ដែល​មិនបាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ។​
​ដោយឡែក លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី មិនទាន់​រង​នូវ​ការស្តីបន្ទោស​ពីស​ម្តេច ក្រឡាហោម​នៅឡើយ​ទេ ខណៈ​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ​កំពុង​ចរាចរណ៍​ឈើ​ឆ្លងទៅ​ប្រទេស​វៀតណាម ហើយ តំបន់​មួយចំនួន​រង​ការកាប់បំផ្លាញ​ព្រៃឈើ ។police e chom reun a phal roit car foree4 a thong savun car ho1 a phal roit1