» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12344 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702515 នាក់

មេធាវី​និង​សកម្មជន​សិទ្ធមនុស្ស​ចោទ​នីតិវិធី​បំបែក​សំណុំ​រឿ​ងរបស់លា​កា​រលើ​អ្នកជាប់ចោទ​រឿង​តំបន់ត្រីកោណ​ថា​បំណង​អូស​បន្លាយពេល​


​ភ្នំពេញ​៖​តុលាការ​បំបែកសំណុំរឿង​អ្នក​ជាប់ឃុំ​៣៧​នាក់ ពាក់ព័ន្ធ​ការបញ្ចេញមតិ​រឿ​រឿ​ជា ៥​សំណុំរឿង​ផ្សេងគ្នា​ថា​ត្រូវបាន​ក្រុម​សិទ្ធមនុស្ស​និង​មឹ​ធា​វី​ចា​តុ​ក​ថា ជា​រឿង​មិន​ត្រឹមត្រូវ នឹង​ធ្វើឱ្យប៉ះពាល់​សិទ្ធិ​ជនជាប់ចោទ​។ ព្រោះ​រដ្ឋាភិបាល​បានសម្រេច​លុបចោល​គម្រោង CCLV​បាត់​ហើយ​!​។​a court clv 

​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៤ ខែធ្នូ បាន​បើកសវនាការ​លើ​សំណុំរឿង​សកម្មជន​សង្គម នយោបាយ និង​ប្រជាពលរដ្ឋ​ចំនួន​៣៧​នាក់ ពីបទ​«​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ពាក់ព័ន្ធ​ការបញ្ចេញមតិ​រឿង​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) កន្លងទៅ​។ ជនជាប់ចោទ​ទាំងនោះ រួមមាន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធិ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ក​ម្លាំ​ង​ជាតិ​លោក ជិន ប៊ុណ្ណា​រ័ត្ន ជាដើម​។​

​តុលាការ​បានសម្រេច​ប្តូរ​ពី​សវនាការ​ជំនុំ​ម្រះ​ទៅជា​សវនាការ​មុន​អង្គសេចក្តី​ភ្លាមៗ ចំណែក​សមត្ថកិច្ច​មិនបាន​ដឹក​ជន​ជាប់ឃុំ​ឱ្យ​ចូលរួម​ក្នុង​សវនាការ​នោះទេ​។ សវនាការ​ដែល​សួរដេញដោល​ពី​នីតិ​ធី​លើ​បណ្តឹង​របស់​តំណាង​អយ្យការ ដែល​ស្នើសុំ​បំបែកសំណុំរឿង រយៈពេល​មួយ​ព្រឹក​នេះ ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ បាន​វែកញែក​ផ្លូវច្បាប់​ជាមួយ​តំណាង​អយ្យកា​រដែរ​។ ប៉ុន្តែ​ចៅក្រម​បានសម្រេច​បំបែកសំណុំរឿង​មួយ​នេះ ជា​៥​សំណុំរឿង​ផ្សេងគ្នា តាម​សំណើ​របស់​តំណាង​អយ្យការ តែ​ចៅក្រម​ទុកពេល​ឱ្យ​មេធាវី​ជនជាប់ចោទ​ប្តឹង​ជំទាស់ ក្នុងករណី​មិន​យល់​ស្របតាម​ការសម្រេច​នេះ​។​

​សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​៦​នាក់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ដែលមាន​ជនជាប់ចោទ​៣៧​នាក់ លោក សឺ​ន ជុំ​ជួន ប្រាប់​កាសែតរ ថា លោក​សោកស្ដាយ​ដែល​តុលា​ការលើក​ពេល​សវនាការ លើ​អង្គសេចក្តី តែ​បែរជា​លើកយក​ករណី​របស់​កូនក្តី​ពួកលោក ដែលមាន​អង្គហេតុ និង​បទ​ចោទ​តែមួយ ទៅ​បំបែក​ជាច្រើន​សំណុំរឿង​ទៅវិញ​។​លោក សឺ​ន ជុំ​ជួន​៖ «​អ្វី​ជាការ​កត់សម្គាល់​របស់​យើង គឺ​ការស្នើសុំ​បំបែកសំណុំរឿង​ហ្នឹង​ហាក់ដូចជា​ភ្លាមៗ​ពេក ដែល​យើង​កត់សម្គាល់ថា រឿង​ហ្នឹង វា​គួរតែ​ត្រូវបាន​បំបែក​នៅក្នុង​ដំណាក់កាល​ចាប់ផ្តើម​ស៊ើបសួរ ឬ​ដំណាក់កាល​នៃ​ការសន្និដ្ឋាន​ជា​ស្ថាពរ​បញ្ជូនទៅ​ជំនុំចម្រះ​ហ្នឹង​គួរតែមាន​នីតិវិធី​ហ្នឹង​រួចហើយ មិនគួរ​មក​លើកឡើង​នៅពេល​នីតិវិធី​ដែលជា​សវនាការ​ជំនុំជម្រះ​ហ្នឹង ហើយ​(​តំណាង​អយ្យការ​)​មក​ស្នើសុំ​បំបែកសំណុំរឿង​អ៊ីចឹង​ទេ វា​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​កូនក្តី សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​លឿន​បំផុត​ជាដើម​»​។​

​បុគ្គលិក​សមាគម​អាដហុក (Adhoc) លោក យី សុខសាន្ត ដែល​ចូល​ឃ្លាំមើល​សវនាការ​នេះ​កត់សម្គាល់ថា ការ​បំបែកសំណុំរឿង​ដែលមាន​ជនជាប់ចោទ ៣៧​នាក់​នៅពេលនេះ ហាក់​ធ្វើឡើង​មិន​ត្រឹមត្រូវ និង​អូសបន្លាយ​ដំណើរការ​ក្តីក្តាំ​កាន់តែ​យូ​ហើយ​គ្មាន​ជនជាប់ចោទ​មក​ស្តាប់​ទៀត​។ លោក​ចង់ឃើញ​រដ្ឋាភិបាល​ដោះលែង​សកម្មជន និង​ពលរដ្ឋ​ដែល​រដ្ឋាភិបាល​ចោទប្រកាន់ថា​ប្រឆាំងនឹង​គម្រោង CLV ឱ្យមាន​សេរីភាព​ឡើងវិញ ពីព្រោះ​រដ្ឋាភិបាល​បានសម្រេច​លុប​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ជា​ស្ថាពរ​រួចហើយ​។​

​សវនាការ​លើ​សំណុំ​រឿងនេះ ក៏មាន​ការចូលរួម​ឃ្លាំ​មើល​ពី​មន្ត្រី​សិទ្ធិមនុស្ស​ក្នុងស្រុក ក្រុមគ្រួសារ និង​អ្នកគាំទ្រ​របស់​សកម្មជន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ប្រមាណ ៥០​នាក់​ដែរ​។​​សំណុំរឿង​ដែលមាន​ជនជាប់ចោទ​ចំនួន ៣៧​នាក់​នេះ ក្នុងនោះ​ក៏មាន​ជនជាប់ចោទ​ចំនួន​ពីរ​នាក់ គឺ​ប្អូនប្រុស​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន​លោក ហៃ វណ្ណា គឺ​លោក ហៃ វណ្ណ​និ​ត និង​យុវជន​ម្នាក់ទៀត​ឈ្មោះ ហ៊ុយ សុភ័ក្ត្រ ត្រូវបាន​តុលាការ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ ក្រោយ​ពួកគេ​ប្រកាស​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច និង​បង្ហោះ​សារ​សុំទោស​។​a hai vanna a sron 

​