» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2174 នាក់

ម្សិលមិញ 6501 នាក់

សរុប 13950729 នាក់

ពលរដ្ឋ​១០​គ្រួសារ​សូម តុលាការ ខេត្តសៀមរាប ជួយផ្ដល់​យុ​ត្តិ​ធ​ម៏​ផង​រឿង​សុខៗ​គេ​មកប្តឹង​ថា​គាត់​រំលោភ​យក​ដី​ដែល​គាត់​រុករាន​១០​ឆ្នាំ​ហើយ​!

 

​ឧ​ត្ត​រ​មានជ័យ​៖​មាន​ផ្លូវ​ល្អ​ដី​ឡើង​ថ្លៃអាជ្ញាធរត្រុវជាមួយឈ្មួញ ប្ដឹង​ម្ចាស់​ដីដើម !​។ ​ទី​១ លោក​ជា​ចេក​។ ២ ឈ្មោះ​លឿម ឡេង ។​៣ វុន ជីវ៉ា​។ ៤​ម៉ី សិទ្ធី​។ ៥​ធាន់ ប៉ាង​។ ៦​ជឹម វ៉ន ។​៧ ស្រុ​ន សុន ។​៨​សឹម សារ៉ន ។​៩​យ៉ាវ ឩ​ត្ដម​និង ១០ ម៉ៅ សើរ រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឩ​ត្ដរ​មានជ័យកំពុងតែស្វែងរកយុត្តិធម៍ដោយសារខ្លួនជាម្ចាស់ដីជាង១០ឆ្នាំត្រូវបានគេប្តឹងថារមលោភដីគេ?។a land sim2 

​នៅថ្ងៃទី​១៩​ខែមិថុនា​ប្រជាពលរដ្ឋទាំង១០នាក់បានឲ្យដឹងថា​៖ នៅ​អំឡុង​ឆ្នាំ​២០០៦ មក​២០០៧ ពួកគាត់​នាំគ្នា​មក​កាប់​រាន​ព្រៃ​នៅ​ចំណុច ភូមិ​ស្រែ​កណ្ដាល ដោយមាន​ឈ្មោះ​ប៉ក់​អ​តី​តៈ​មេភូមិ​ទទួលស្គាល់ តែ​លោក​ប៉ក់​ត្រូវបាន​ស្លាប់ ឆ្នាំ​២០១០ ។​ពួកគាត់​បាន​បង្ក​រប​ង្កើ​ន​ផល​ជា​រៀងរហូត មកដល់​ដើមឆ្នាំ​២០១៧ ស្រាប់តែ​លេច​ឈ្មោះ​អាំង​សូ​នី​ភេទ​ស្រី បានមក​រករឿង​ចោទថា​ដី​របស់​ពួកគេ​នៅ​ចំណុច​នេះដែរ​?​។

​ពេលនោះ​ភាគី​ទាំងពី​បានមក​ប្រជុំគ្នា​ដោះស្រាយ​ចំពោះមុខ មេភូមិ​ស្រែ​កណ្ដាល​ឈ្មោះ​ស្វាយ​នាម ដែលមាន​ឈ្មោះ​ជឺ​ម អុន ណោ​អូ អ្នកស្រី​អាំង​សូ​នី ។ ការ​ព្រមព្រាងគ្នា ពួកលោក​ជា​ចេក បាន​សុខចិត្ត​កាត់​ដី​របស់​ពួកគាត់​ចំនូ​ន​ក្បាល​១៥០​ម៉ែត្រ បណ្ដោយ​៥៨០​ម៉ែត្រ ​ឲ្យ​ទៅ​ឈ្មោះ​អាំង​សូ​នី ៗ​ក៏​ព្រម​ទទួលយក​។​

​តាំងពី​នោះមក​មិនមាន​បញ្ហា​អ្វី​នោះទេ ​ស្រាប់តែ ថ្ងែ​ទី​១៦​ខែមករា ឆ្នាំ​២០១៩ តុលាការ​បាន​កោះហៅ​លោក​ជេ​ចេក អាយុ​៥០​ឆ្នាំ​ឲ្យ​មក​ឆ្លើយបំភ្លឺ កណី​យ៏​ថា​មាន ពួក​អ្នកស្រី​អាំង​សូ​នី​ប្ដឹង ចោទ​ឈ្មោះ​ជា​ចេក​ប្រើ​អំពើ​ហឹ​ង្សា និង​រំលោភ​កម្មសិទ្ធិឯកជន​ប្រព្រឹត្តទៅ​ខែកញ្ញា ២០១៨​។ ​នៅ​ថ្ងៃ​ពុធ​ទី​១៩​ខែមិថុនា​២០១៨ ម្ចាស់​ដី​ទាំង​១០​អ្នកមាន​ឈ្មោះ​ខាងលើ សាក្សី​ជាច្រើន​អ្នក និង​ម្ចាស់​ដី​ព្រុំ​ប្រ​ទុល​ទាំងអស់​មកជួប​អ្នក​សារ​ព័​ត៏​មាន និង​ធ្វើ​បទសម្ភាសន៍​។ ពួកគាត់​ឆ្លើយ​ដូចៗ​គ្នា​ថា​ដី​ចំនួន​៤០​ហិកតា​ពិតជា​ដី​មានឈ្មោះ​ខាងលើ​ពិតប្រាកដ​មែន ។

​លោក​ជា​ចេក​បន្តថា​ដី​ចំណុច​នេះ គឺជា​ដី​ព្រះរាជ​ក្រិ​ត្យ គូ​លេន​ភ្នំ​ទេព​។ ពួកគាត់​ទៅ​ស្នើសុំ​លិខិត​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ដែរ​តែ​អាជ្ញាធ​មិន​ចេញ​ឲ្យ​ទេ​។ ហេតុអ្វី​បានជា​បក្ខពួក អ្នកស្រី​អាំង​សូ​នី​ឃុបឃិត​ជា​មេភូមិ ធ្វើ​ពាក្យ​ស្នើរ​សុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី លើដី​ពួកគាត់​បាន​ហើយ ថែមទាំង​ប្ដឹង​គាត់​ទៅ​តុលាការ​ដោយ​បំពាន​ទៀត​?​។ ​ដូច​ការរាបរាប់​ខាងលើ​ប្រជាពលរដ្ឋ​បាន​សូម​លោក​តុលាការខេត្ត​ខេត្តសៀមរាប មេត្តា​ពិចារណា​និង​ផ្ដល់​យុ​ត្តិ​ធ​ម៏​ជួន​ពួកគាត់​ដោយ​ក្ដី​អនុគ្រោះ​ផង​។

​ករ​ណី​យ៍​នេះ​លោកស្រី​ណា​រ៉េ​ន​ប្រធាន​អង្គការ​អាដហុក​ប្រចាំខេត្ត​ឩ​ត្ដរ​មានជ័យ​អោយដឹង​តាម​ទូរស័ព្ទ​ថា ៖ អន្តរក្រសួង​បានចេញ​សេចក្ដីប្រកាស​ឆ្នាំ​២០១៦​ហាម​ដាច់ខាត​មិន​ឲ្យ​អាជ្ញាធ​ភូមិ​ឃុំ​ចេញ​លិខិត​ប្រើប្រាស់​ដីធ្លី​ឲ្យ​ពលរដ្ឋ​ទេ ហើយ​តុលាការ​ក៏​មិនត្រូវ​ចាត់ការ​លើ​រឿង​នេះដែរ ។ ​បើ​ដូច​លោកស្រី​ណា​រ៉េ​ន​មានប្រសាសន៍​ចឹ​ង​មែន មេភូមិ​មេឃុំ​មាន​កំហុស​៖ ទី​១​បំពាន​លើ​ព្រះរាជ​ក្រិ​ត្យ ទី​២​បំពាន​លើ​អន្តរក្រសួង ។ ​អំពើ​លោភៈ​អ្វីៗ​ក៏​ហ៊ាន​ធ្វើ​ដែរ​ឲ្យ​តែ​បាន​ប្រាក់​មែន

​ព្រឺ​ក​ថ្ងៃទី​២០​ខែមិថុនា លោក​ជា​ចេក​បាន​ជួប​អ្នកស្រី​ស្វាយ​នាម​មេភូមិ​ស្រែ​កណ្ដាល អ្នកស្រី​ស្វាយ​នាម​ទទួលស្គាល់ថា​ពិតជា​បាន​ដោះស្រាយ​លោក​ជា​ចេក​ប្រគល់​ដឺ ចំនួន​ក្បាល​១៥០ គុណ​និង​៥៨០​ទៅ​ឲ្យ​អ្នកស្រី​អាំង​សូ​នី ហើយ​អ្នកស្រី​សូ​នី​ក៏​ព្រម​ទទួលយក​ដែរ ។​​លោក​ចេក សួរថា​ហេតុអ្វី​បានជា​ចេញ​លិខិត​ឲ្យ​ឈ្មោះ​អាំង​សូ​នី លើដី​ខ្ញុំ អ្នកស្រី​ឆ្លើយថា ពួកគាត់​ជា​ម្ចាស់​ដី​នៅ​ចំណុច​នោះ ខ្ញុំ​ស្វាយ​នាម​ចេញ​លិខិត​កាន់កាប់​ដីធ្លី​ឲ្យ​ពួកគាត់ យល់ថា​មិន​ខុស​ទេ ។
​ពេលនេះ​មិនទាន់​សុំ​ការបកស្រាយ​យ៉ាងណា​ពី​អ្នកស្រី​អាំង​សូ​នី​បានទេ​៕ a land sim a land sim1