» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11284 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701455 នាក់

ក្រសួងការពារជាតិ​តៃវ៉ាន់​ថា​វត្តមាន​យន្តហោះ J-16D​ទំនើបរបស់​ចិនដីគោក​ជាការ​គម្រាម​!

 

​តៃវ៉ាន់ ៖ ការបញ្ជូន​យន្តហោះ​ចម្បាំង J-16D​របស់​ចិន​ចូលទៅក្នុង​តំបន់​ការពារ​ដែនអាកាស​រប​ស់កោះ​តៃវ៉ាន់​ក្នុង​សប្តាហ៍​នេះ បានកត់សម្គាល់​ជា​លើកដំបូង​នៃ​ការប្រទះឃើញ​យន្តហោះ​ចម្បាំង​បច្ចេកវិជ្ជា​ខ្ពស់​ថ្មី ដោយ​ឧបករណ៍​ធ្វើឱ្យ​ស្ទះ​អេ​ឡិច​ត្រូ​និ​ចរប​ស់វា​បាន​បង្ក​ការគំរាមកំហែង​ថ្មី​ដល់​កោះ​នេះ​។​នេះ​បើតាម​ការពញ្ជាក់​របស់​រដ្ឋបាល​ទីក្រុង​តៃប៉ិ​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​មករា​។​a china airplane 

​តៃវ៉ាន់​រស់នៅ​ក្រោម​ទិដ្ឋភាព​នៃ​ការ​គំរាម​ឥតឈប់ឈរ​ដោយ​ចិនដីគោក ដោយសារតែ​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​បច្ចុប្បន្ន​ងាក​ទៅរក​ឯករាជ្យភាព ដាច់ដោយឡែក​ពី​ចិន​។​​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ ២០២១ បានឃើញ​ការកើនឡើង​ដ៏​ធំ​នៃ​ការហោះ​ចូល​របស់​យន្តហោះ​ចម្បាំង​របស់​ចិន​ទៅក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស (ADIZ) របស់​តៃវ៉ាន់​ដោយ​ថ្ងៃ​លុកលុយ​ដ៏​ធំ​បំផុត​បានកើត​ឡើង​នៅ​ថ្ងៃទី ៤ ខែតុលា នៅពេលដែល​យន្តហោះ​ចម្បាំង​ចំនួន ៥៦ គ្រឿង​បាន​ចូលទៅក្នុង​តំបន់​នោះ​។​

​ក្រសួង​យោធា​របស់​កោះ​តៃវ៉ាន់​បានឱ្យដឹងថា ថ្ងៃអាទិត្យ​និង​ថ្ងៃ​ចន្ទ​ក្នុង​សប្តាហ៍​នេះ​បានឃើញ​ការបង្ហាញ​កម្លាំង​យ៉ាង​សម្បើម​ផងដែរ ដោយមាន​យន្តហោះ​ចម្បាំង​ចំនួន ៥២​គ្រឿង​បាន​ហោះចូល​ក្នុង​តំបន់​នេះ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​។​​ក្នុងចំណោម​យន្តហោះ​ទាំង ១៣ គ្រឿង​ដែល​គេ​សង្កេតឃើញ​កាលពី​ថ្ងៃ​ចន្ទ មាន​យន្តហោះ J-16D ចំនួន​ពីរ​គ្រឿង ដែល​ក្រសួង​បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ដល់​ទីភ្នាក់ងារសារព័ត៌មាន​AFP​ថា​ជា​លើកទីមួយ​ហើយ​ដែល​យន្តហោះ​ចម្បាំង​បច្ចេកវិជ្ជា​ខ្ពស់​នេះ​ត្រូវបាន​ប្រទះឃើញ​ធ្វើ​សកម្មភាព​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន Global Times បាន​រាយការណ៍​ថា យន្តហោះ​ថ្មី​នេះ​ត្រូវ​បានដាក់​បង្ហាញ​ជា​លើកដំបូង​នៅឯ​ការតាំងពិព័រណ៍​យន្តហោះ​ក្នុងប្រទេស​ចិន​កាលពី​ខែកញ្ញា​។​Global Times និយាយថា យន្តហោះ J-16D ភ្ជាប់​មកជា​មួយ​នូវ​កន្លែង​ផ្ទុក​ឧបករណ៍​បង្ក​ឱ្យ​ស្ទះ​ប្រព​ន្ធ័​អេ​ឡិច​ត្រូ​និ​ច​ចំនួន​បួន និង​ឧបករណ៍​សម្រាប់​សង្គ្រាម​អេ​ឡិច​ត្រូ​និ​ច​ចំនួន​ពីរ​ព្រមទាំង​មី​ស៊ី​លពីរ​គ្រាប់​នៅក្រោម​ពោះ​របស់​យន្តហោះ​។​

​លោក ស៊ូ សៀវ​-​ហ័ង (Shu Hsiao-huang) ជា​អ្នកវិភាគ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ការពារជាតិ​និង​សន្តិសុខ​របស់​តៃវ៉ាន់​បាន​ប្រាប់​ទីភ្នាក់ងារ​ពត៍ AFP ថា “​វា​មាន​សមត្ថភាព​កម្ទេច​រ៉ា​ដា​ដើម្បី​បង្ក្រាប​និង​បំផ្លាញ​សមត្ថភាព​ការពារ​ដែនអាកាស​រប​ស់ស​ត្រូវ​”​។​​លោក​បាន​បន្ថែមថា សមត្ថភាព​ធ្វើឱ្យ​ស្ទះ​រ៉ា​ដា​ទាំងនេះ​អាច “​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការវាយប្រហារ​ជា​បន្តបន្ទាប់​។ វា​បង្ក​ការគំរាមកំហែង​ថ្មី​យ៉ាង​ធំធេង​ដល់​ខែល​ការពារ​ដែនអាកាស​រប​ស់​តៃវ៉ាន់​”​។​a china airplane1 

​