» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10386 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700557 នាក់

កម្ពុជា​-​ចិន​រកស៊ី​ជាមួយគ្នា​ក្នុង​ឆ្នាំ​២០២១​មាន​ចំនួន​ជា​១១.១​ពាន់​លាន​ដុល្លារ​អាមេរិក​

​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២២ ថា​, ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន​ក្នុង​ឆ្នាំ​២០២១​មាន​ចំនួន​លើសពី​១១.១​ពាន់​លាន​ដុល្លារ​អាមេរិក​។a china cambodia trade2

​ស្ថាន​ឯកអគ្គរដ្ឋទូត ចិន ប្រចាំ​កម្ពុជា បាន​លើកឡើងថា​, យោងតាម​ទិន្នន័យ​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចិន​ក្នុង​ឆ្នាំ​២០២១ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​១១.១៤៤​ពាន់​លាន​ដុល្លារ​អាមេរិក មាន​កំណើន​៣៧.២៨%​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០​។ ក្នុងនោះ​ទំហំ​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​មាន​ទឹកប្រាក់​ប្រមាណ​១.៥១​ពាន់​លាន​ដុល្លារ​អាមេរិក មាន​កំណើន​៣៩%​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០ រីឯ​ទំហំ​នៃ​ការនាំ​ចូល​ពី​ចិន​មកកាន់​ប្រទេស​កម្ពុ​ជាមាន​ទឹកប្រាក់​ប្រមាណ​៩.៦៣​ពាន់​លាន​ដុល្លារ​អាមេរិក មាន​កំណើន​៣៧%​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០​។​

​សូម​រម្លឹកថា​, គិត​ត្រឹម​ខែតុលា​ឆ្នាំ​២០២១​នេះ ចំនួន​ទឹកប្រាក់​វិនិយោគ​របស់​ចិន​ក្នុងប្រទេស​កម្ពុ​ជាមាន​ចំនួន​២៧.២​ពាន់​លាន​ដុល្លារ​អាមេរិក បាន​បន្ត​រក្សា​ជា​ប្រទេស​ប្រភព​វិនិយោគ​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា​។ ហើយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចិន​និង​កម្ពុ​ជាមាន​ចំនួន​លើសពី​១​ម៉ឺន​លាន​ដុល្លារ​អាមេរិក​​កាលពី​ថ្ងៃទី​១៧​ខែធ្នូ យោងតាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​បង្ហាញថា រយៈពេល​១០​ខែ​នា​ឆ្នាំនេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន​និង​កម្ពុ​ជាមាន​ចំនួន​ឈានដល់​១០៩៨០​លាន​ដុល្លារ​អាមេរិក មាន​កំណើន​៤៥.៩%​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០ គឺជា​តួលេខ​លើសពី​ចំនួន​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​កាលពីមុន​បាន​ប្តេជ្ញា​ថា​នឹង​ឈានដល់​កម្រិត​១​ម៉ឺន​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២៣៕

​