» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8119 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698290 នាក់

IMF: «ថៃពីខ្លាសេដ្ឋកិច្ចអាស៊ាន ក្លាយជា «អ្នកជំងឺរ៉ាំរ៉ៃ» GDP 1.5% ដើរយឺតជាងគេក្នុងតំបន់!»

 

គេហទំព័រ siamrath របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៧ មេសា ២០២៦ បានផ្សាយពីសេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងដាំក្បាលចុះក្នុងចំណោមប្រទេសអាស៊ាន។សេដ្ឋកិច្ចរបស់ប្រទេសថៃធ្លាប់ឈរលំដាប់ទី ២ ក្នុងអាស៊ាន ។តែកាលពីពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកាត់បន្ថយការព្យាករណ៍កំណើន GDP របស់ថៃមកនៅត្រឹមតែ ១,៥% ប៉ុណ្ណោះសម្រាប់ឆ្នាំ ២០២៦ ដែលបង្ហាញថាថៃកំពុងក្លាយជា «អ្នកជំងឺ» លូតលាស់សេដ្ឋកិច្ចយឺតជាងគេបំផុតនៅក្នុងតំបន់។a anutin eco 

«វៀតណាមដែលលូតលាស់លើស ៧%, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីនលើស ៥% សូម្បីតែកម្ពុជាដែលកំពុងហក់ឡើងក្នុងរង្វង់ជាង ៥% សុទ្ធតែបង្ហាញថា «សេដ្ឋកិច្ចតំបន់កំពុងទៅមុខ» ។

បញ្ហារបស់ថៃ មិនមែនជាវិបត្តិរយៈពេលខ្លីដែលអាចដោះស្រាយបានដោយការចាក់លុយបណ្តោះអាសន្ននោះទេ ប៉ុន្តែវាគឺជា «ជំងឺសរីរាង្គ»៖។ឧស្សាហកម្មដែលធ្លាប់ជាឆ្អឹងខ្នង កំពុងឈានដល់ដំណាក់កាលទ្រុឌទ្រោម។ខណៈពិភពលោកកំពុងរត់រកបច្ចេកវិទ្យាខ្ពស់ (High-tech) និងថាមពលស្អាត ថៃហាក់នៅយឺតយ៉ាវក្នុងការទាក់ទាញទុនវិនិយោគពីបរទេស (FDI) បើធៀបនឹងគូប្រជែង។

ការពឹងផ្អែកខ្លាំងលើការនាំចូលថាមពល បានធ្វើឱ្យសេដ្ឋកិច្ចថៃងាយរងគ្រោះបំផុត។ នៅពេលសង្គ្រាមមជ្ឈិមបូព៌ានៅតែបន្តឆាបឆេះ តម្លៃប្រេងឡើងថ្លៃ នឹងរុញច្រានឱ្យថៃធ្លាក់ចូលក្នុងស្ថានភាព Stagflation ពោលគឺ៖ «សេដ្ឋកិច្ចមិនរីកចម្រើន ប៉ុន្តែតម្លៃទំនិញ និងថ្លៃរស់នៅកើនឡើងកប់ពពក»។

នៅខែតុលា ឆ្នាំ ២០២៦ ខាងមុខ ថៃនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ IMF និងធនាគារពិភពលោក (WB)។ នេះគឺជាវេទិកាបង្ហាញមុខមាត់ផង និងជាវេទិកាដែលពិភពលោកនឹងដាក់ពិលឆ្លុះមើល «របួសសេដ្ឋកិច្ច» របស់ថៃយ៉ាងលម្អិតផងដែរ។ ប្រសិនបើគ្មាន «ម៉ាស៊ីនសេដ្ឋកិច្ចថ្មី» ទេនោះ ថៃអាចនឹងត្រូវចំណាយពេលរាប់ទសវត្សរ៍ដើម្បីស្តារមុខមាត់ឡើងវិញ ៕