» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7636 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697807 នាក់

ប្រជាពលរដ្ឋ​៧​ពាន់​នាក់​ស្ម​គ្រ​ចី​ត្ត​ប្រគល់​ដី​ក្នុង​តំបន់់​ព្រៃ​លិច​ទឹកក្នុង​ខេត្តកំពង់ឆ្នាំង​ឲ្យ​រដ្ឋ​វិញ​បានជាង​៣​ម៉ឺន​ហិកតា​!

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៧​ពាន់​នាក់ បាន​ស្ម​គ្រ័​ចិត្ត​ប្រគល់​ដីព្រៃ​លិច​ទឹក​ដែល​ខ្លួន​ទន្ទ្រាន​យក​ដោយ​ខុសច្បាប់​ក្នុង​ខេត្តកំពង់ឆ្នាំង ជូន​រាជរដ្ឋាភិបាល​វិញ ដែលមាន​ទំហំ​សរុប​ជាង​៣​ម៉ឺន​ហិច​តា​តាម​ការអំពាវនាវ​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន ។​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​បាននិងកំពុង​វាសវែង​ដាក់ចូល​ជា​សម្បត្តិ​រដ្ឋ​។ នេះ​បើតាម​ការអះអាង​ពី លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី “​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ដ របស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​”​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។​a chnang land 

​លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ «​ប្រជាពលរដ្ឋ​ដែល​បាន​ចូលមក​ស្វ័យ​ប្រកាស​ដោយ​ស្ម័គ្រចិត្ត មកដល់​ម៉ោង​នេះ​មាន ៧៥៣១​នាក់ គិត​ជា​ផ្ទៃដី ស្មើនឹង​៣០៥៨៩​ហិច​តា​»​។​​ទាក់ទង​និង​ការប្រមូល​ដី​វិញ​នេះ​លោក​អភិបាលខេត្ត​បន្ថែមទៀតថា បឹង​ទន្លេសាប​នេះ មិនមែនជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ខេត្តកំពង់ឆ្នាំង ឬក៏​ខេត្ត​នៅ​ជុំវិញ​នោះទេ ពោល​បឹង​ទន្លេសាប​នេះ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដូច្នេះ​ប្រសិនបើ​បន្ដ​ទុក​ឲ្យ​មានការ​បំផ្លិច​បំ​ផ្លា​ច​ពី​ជន​មានអំណាច​មួយ​ក្ដាប់​នោះ នឹង​បំផ្លាញ​នូវ​អ្វី​ដែលជា​សម្បត្តិ​រួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​ជម្រក​មច្ឆា​ជាតិ​គ្រប់​ប្រភេទ​ដែល​រស់នៅក្នុង​បឹង​ទន្លេសាប​។​

​លោក​អភិបាលខេត្ត​ឲ្យ​ដឹងថា អាជ្ញាធរ​ក៏​កំពុងតែ​ដំណើរការ​វាស់វែង និង​កំណត់​ព្រំ​នៅ​តំបន់​២ តំបន់​៣ ឲ្យ​ច្បាស់លាស់​បន្ថែមទៀត ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​យល់ច្រឡំ​។ លោក​ថា បច្ចុប្បន្ន​មន្ដ្រី​ជំនាញ​កំពុងតែធ្វើការ​វាស់វែង​ព្រំ ប៉ុន្ដែ​មិនទាន់បាន​ទាំងស្រុង​នៅឡើយ​ទេ ដោយសារ​ទឹក​មិនទាន់​ស្រក​។​ក្រៅពី​កំពុងដំណើរការ​វាស់វែង​កំណត់​ព្រំ អាជ្ញាធរ​ក៏បាន​ដាំ​ដើមឈើ​ឡើងវិញ​មួយចំនួន​ផងដែរ ក្នុងនោះ​ដាំ​កូន​ត្នោត​បាន​ប្រមាណ​ជាង​៨​ម៉ឺន​គ្រាប់ ដែលជា​ការឧបត្ថម្ភ​មួយផ្នែកធំ របស់​ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាមួយ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​។

លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ បញ្ជាក់ថា ការដាំ​ដើមឈើ​ឡើងវិញ​នេះ គឺមាន​ការដាំ​ជា​ជួរ​ត្រឹមត្រូវ សំដៅ​ទាក់ទាញ​មួយផ្នែក នៃ​វិស័យ​ទេសចរណ៍​ផងដែរ​។​
​ដូច្នេះ​លោក​បាន​អះអាងថា ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​អាស្រ័យ​ផល​លើ​ដំណាំ​ស្រូវ លើដី​ដែល​ខ្លួន​កាន់កាប់​ដោយ​ខុសច្បាប់​នោះ ក៏​អាច​បង្វែរ​មក​ទទួលផល​ប្រយោជន៍​ពី​ការលក់ដូរ​ត្រី នៅ​តំបន់​បឹង​ទន្លេសាប និង​វិស័យ​ទេសចរណ៍​ជាដើម​។​​លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ បាន​គូសបញ្ជាក់ថា ក្នុង​ប្រតិបត្តិ​ការដកហូត​ព្រៃ​លិច​ទឹក​ពី​ការកាន់កាប់​ដោយ​ខុសច្បាប់​ត្រឡប់មកវិញ​នេះ កម្លាំង​សមត្ថកិច្ច​ក៏បាន​រុះ​រើស ខ្ទប់​ចាំ​ដី​ខុសច្បាប់ ចំនួន​៥៥​កន្លែង និង​ដក​បង្គោល​ព្រំដី ចំនួន​២០៣​បង្គោល​ផងដែរ​។ យ៉ាងណាមិញ មនុស្ស​ផ្សេងទៀត​មិន​ត្រូវបាន​ចាប់ខ្លួន​នោះទេ ក្រៅពី​មនុស្ស​ពីរ​នាក់ ដែល​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​នោះ​។​

​សូម​រំលឹកថា នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីកាឃុំខ្លួន ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុ សុជាតិ ស្នងការរង​ខេត្តកំពង់ឆ្នាំង និង​លោក​វរសេនីយ៍ឯក កែវ ណា​រុន នាយការិយាល័យ​អន្ដរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ឆ្នាំង ពាក់ព័ន្ធ​ការកាន់កាប់​ព្រៃ​លិច​ទឹក នៅ​តំបន់ហាមឃាត់​។ ឈ្មោះ ស៊ុ សុជាតិ ឈ្មោះ​ហៅ​ក្រៅ ឈុ​យ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ បំផ្លាញ និង​គៃបំបាត់ បទ​ហ៊ុមព័ទ្ធ​កាន់កាប់​ដីព្រៃ​លិច​ទឹក បទ​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល និង​បទ​សម្អាត​ប្រាក់ ប្រព្រឹត្ត​នៅ​ចំណុច​ដែន​ព្រៃ​លិច​ទឹក​នៃ​តំបន់​៣ នៃ​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ភូមិ​កង្កែប និង​ភូមិ​ធ្លក ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង កាលពី​អំឡុង​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២១​។​

ឯ លោក កែវ ណា​រុន អាយុ​៥៩​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​បំផ្លាញ និង​តៃ​បំបាត់ បទ​ហ៊ុមព័ទ្ធ​កាន់កាប់​ដីព្រៃ​លិច​ទឹក និង​បទ​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង បំណុល ប្រព្រឹត្ត​នៅ​ចំណុច​ដែន​ព្រៃ​លិច​ទឹក​នៃ​តំបន់​៣ នៃ​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំ កាលពី​អំឡុង​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២១ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៦០៨ នៃ​ក្រម ព្រហ្មទណ្ឌ និង​មាត្រា ៩៨ នៃ​ច្បាប់​ស្តីពី​ជលផល និង​មាត្រា ៣២, មាត្រា ៣៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុ សុជាតិ និង​លោក​វរសេនីយ៍ឯក កែវ ណា​រុន ត្រូវបាន​ឃាត់ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ទាប់ពី​ហៅ​ទៅ​សួរនាំ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ ពាក់ព័ន្ធ​ការកាន់កាប់​ព្រៃ​លិច​ទឹក នៅ​តំបន់​៣ ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជា​តំបន់ហាមឃាត់ នៃ​ការកាប់​ទន្ទ្រានព្រៃ​លិច​។​​ពាក់ព័ន្ធ​រឿង​ដីព្រៃ​លិច​ទឹក​នេះ អភិបាលស្រុក​៣​រូប​នៅក្នុង​ខេត្តកំពង់ឆ្នាំង រួមមាន​ស្រុក​បរិបូណ៌ ស្រុក​កំពង់លែង និង​ស្រុក​ជល់​គិរី ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​សម្រេច​ដោះដូរ​ផងដែរ​៕a chnang land2 a land chna1 

​