
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6457 នាក់
ម្សិលមិញ 7515 នាក់
សរុប 20032354 នាក់
ខេត្តឧត្តរមានជ័យ : ការប្រកាសដាក់បន្ថែមម៉ោងធ្វើ ការងាររបស់មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធក្នុងការបំរើសេវា និងបង្កលក្ខណ:ងាយស្រួលជូនប្រជាពលរដ្ឋខ្មែរនិងជនបរទេស នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាង៉ាំនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម អនុផុង ស៊ុកសុំនិត អភិបាល នៃគណ:អភិបាលខេត្តស៊ីសាកេត និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធទាំងពីរភាគី( កម្ពុជា-ថៃ ) ក្នុងពិធីសូត្រមន្តរាប់បាត្រឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំ២០២៥ នៅមាត់ច្រកទ្វារអន្តរជាតិជាំ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ។
មាន ប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធឈរជើងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិជាំនាឱកាសនេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម អនុផុង ស៊ុកសុំនិត អភិបាលខេត្តស៊ីសាកេត បានបញ្ជាក់ថា: ការប្រកាសបន្ថែមម៉ោងបិទ-បើកច្រកទ្វារព្រំដែនអន្តរជាតិជាំ- សាងុាំនេះ គឺជាការជំរុញការអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការបន្ថែមម៉ោងបិទ-បើកច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាង៉ាំ ។
ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា : នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង នឹងត្រូវបន្ថែមម៉ោង ចេញ-ចូលឆ្លងកាត់ រហូត ដល់ ម៉ោង១០យប់ជារៀងរាល់ថ្ងៃ សំរាប់មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធធ្វើការងារបំរើសេវា និងសំរួលដល់ការធ្វើការងាររបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ( កម្ពុជា-ថៃ ) ក៏ដូចជាការដឹកជញ្ជូនទំនិញ ផ្សេងៗ ការចេញ-ចូលពិនិត្យសុខភាពប្រជាពលរដ្ឋ និងការជួយសង្គ្រោះបន្ទាន់ ព្រមទាំងការព្យាបាលអ្នកជម្ងឺផងដែរ ។ សូមបញ្ជាក់ថា: ច្រកទ្វារព្រំដែន អន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឈមមុខ នឹងច្រកទ្វារព្រំដែនអន្តរជាតិសាងុាំ ស្ថិតក្នុងស្រុក ភូសិឹង ខេត្តស៊ីសាកេត ប្រទេសថៃ ៕ រាយការព័ត៌មាន ដោយលោក ទឺ ពិទូទំនាក់ទំនងតាម Tel:012 953 824/088 55 34 100 / 016 953 222