» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6202 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696373 នាក់

ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០

 

ខេត្តមណ្ឌលគីរី៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ បានប្រាប់មន្ត្រីក្រុមប្រឹក្សាឃុំនិងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពនានានៅក្នុងខេត្តមណ្ឌលគិរី ថា សម្តេចតេជោគិតថា កម្ពុជាកំពុងដើរចំចំណុចខ្លាំង ដែលនាំឲ្យកម្ពុជាអភិវឌ្ឍក្រោយឆ្នាំ២០៣០គឺ ផ្អែកលើវិស័យកសិឧស្សាហកម្ម និងធនធានរ៉ែ។a mine gold1 

ផ្អែកតាមរបាយការណ៍របស់ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី សម្តេចតេជោបានអរគុណចំពោះមិត្តចិនដែលបានផ្តល់ហេដ្ឋារចនាសម្ព័ន្ធក្នុងការតភ្ជាប់ ពីខេត្តក្រចេះទឹកដីស្រុកស្នួល មកកាន់ខេត្តមណ្ឌលគិរី និងតភ្ជាប់ទៅកាន់ខេត្តរតនគិរី ដែលមានការតភ្ជាប់ប្រទាក់ក្រឡា ហើយនិង បានជួយកម្ពុជាតភ្ជាប់ជាមួយប្រទេសជិតខាងដែរ។ក្រៅពីនេះ អ្វីដែលជាមោទនភាពនោះ តាមរបាយការណ៍ផ្ទៃដីកៅស៊ូនៅខេត្តមណ្ឌលគីរីមានចំនួន៤៣៩១២ហិចតា ដែលបានចៀរជ័រហើយចំនួន២ម៉ឺន២ពាន់ហិចតា។

ចឹងអ្វីដែលសម្តេចធ្លាប់ព្យាករណ៍គឺចំការកៅស៊ូនៅស្រុកខ្មែរ អាចនឹងឡើងដល់កន្លះលានហិចតា នៅពេលបូកបញ្ចូលគ្រប់ខេត្តចូលគ្នា។ ក្រៅពីនេះក៏មានដំណាំចំការស្វាយចន្ទីដែរ ដែលសម្តេចតេជោ បានថ្លែងថា កម្ពុជាកំពុងដើរចំចំណុចខ្លាំង ដែលនាំឲ្យកម្ពុជាអភិវឌ្ឍក្រោយឆ្នាំ២០៣០ ក្នុងនោះទី១យើងអាចទាញយកប្រយោជន៍ពីវិស័យ-កសិឧស្សាហ៍ និងទី២ ធនធានរ៉ែ ខណៈបច្ចុប្បន្ននៅមណ្ឌលគិរីអាចផលិតមាសបាន១៨តោនមាសហើយ និងនៅមានកន្លែងផ្សេងៗទៀត ដែលកម្ពុជាមិនទាន់បានទាញនូវធនធានធម្មជាតិមកប្រើនោះទេ គឺទាញប្រើមានកម្រិតតិចតួចណាស់ បើប្រៀបធៀបនឹងធនធានរ៉ែដែលយើងមាន។

សម្តេចបញ្ជាក់ថាវិស័យកសិឧស្សាហកម្ម នឹងក្លាយជាមុខព្រួញសេដ្ឋកិច្ចដ៏ខ្លាំងហើយថាភូមិភាគឥសាន្តនឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ នៅក្នុងដំណាក់កាលណាមួយ ដែលប៉ូលសេដ្ឋកិច្ចទី៤នៅឥសាន្តទិស មានខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងអាចភ្ជាប់ជាមួយខេត្តព្រះវិហារ ផ្អែកលើវិស័យកសិ-ឧស្សាហកម្ម និងធនធានរ៉ែ។

សម្តេចតេជោបញ្ជាក់ទៀតថា ប៉ូលសេដ្ឋកិច្ចទាំង៤រួមមានទី១នៅរាជធានីភ្នំពេញ ប្រមូលផ្តុំគ្រប់បែបយ៉ាង ប៉ូលទី២នៅខេត្តព្រះសីហនុ ប្រមូលផ្តុំដោយការដឹកជញ្ជូន និងឧស្សហកម្ម ប៉ូលទី៣នៃសេដ្ឋកិច្ចនៅខេត្តសៀមរាបផ្អែកលើទេសចរណ៍ ហើយប៉ូលទី៤ នៅភូមិភាគឥសាន្ត ផ្តោតលើកសិ-ឧស្សាហកម្ម និងធនធានរ៉ែ ហើយនឹងមានផ្នែកមួយនៃវិស័យទេសចរណ៍ដែរ។

 នៅពេលខាងមុខសក្កានុពលនៃខេត្តមណ្ឌលគិរីនឹងខ្លាំង ប៉ុន្តែសម្តេចផ្តល់ការណែនាំត្រូវមានរបៀបអភិវឌ្ឍអោយបានត្រឹមត្រូវ ត្រូវគិតអោយបានដិតដល់ ពិសេសលើបញ្ហាព្រៃសហគមន៍ ព្រៃត្រូវការពារ របស់បងប្អូនជនជាតិដើមភាគតិច។

សូមបញ្ជាក់ថា ចំពោះវិស័យកសិកម្ម កសិ-ឧស្សាហកម្ម គឺខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលមានផ្ទៃដី ធំទូលាយ ដីសំបូរទៅដោយជីជាតិអំណោយសម្រាប់ដំណាំកសិកម្ម កសិ-ឧស្សាហកម្ម ជាពិសេស ដំណាំកៅស៊ូ ស្វាយចន្ទីរ និងដំណាំសំខាន់ៗជាច្រើនទៀត ក្នុងនោះផ្ទៃដីកៅស៊ូ មានប្រមាណ ៤៣ ៩១២ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ២២ ៧៨៦ហិកតា បរិមាណផល ជ័រកៅស៊ូប្រមាណ ២៩ ៣០៤តោន, ដំណាំស្វាយចន្ទី មានប្រមាណ ១១ ១៦៥ហិកតា បរិមាណ ផលសរុប ១០ ៣២៨តោន, ដំណាំម្រេច ប្រមាណ ១ ៣៥៨ហិកតា បរិមាណផលសរុប ៣ ៣៣៦ តោន កាហ្វេប្រមាណ ៦២៧ហិកតា បរិមាណផលសរុប ១ ២៤៧តោន ដំណាំបន្លែប្រមាណ ៦៣៣ ហិកតា បរិមាណផលសរុប ៧ ០២៧តោន រួមទាំងដំណាំឧស្សាហកម្ម និង ដំណាំរួមផ្សំដទៃទៀត។

បច្ចុប្បន្ននេះ មានក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មសរុបចំនួន ២៥ក្រុមហ៊ុន លើផ្ទៃដីសរុប ចំនួន ១៤៧.០១៣,០៥ហិកតា ដែលភាគច្រើនបានវិនិយោគលើការដាំដុះដំណាំ កៅស៊ូ និង ដំណាំសំខាន់ៗជាច្រើនទៀត ។ ការវិនិយោគលើវិស័យរ៉ែទូទាំងខេត្តសរុបចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល ខេមបូឌា លីមីធីត បានធ្វើអាជីវកម្មចម្រាញ់ រ៉ែមាស ជាផ្លូវការចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ទទួលបានលទ្ធផល ដោយ ចម្រាញ់រ៉ែមាសបានចំនួនប្រមាណជាង ១៨តោនមាស។a chan ty a mine gold