» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10934 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701105 នាក់

សម្តេចនាយក​រដ្ឋមន្ត្រី​ព្រលះ​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ីរឿងភូមា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ប្រាប់ថា​ដំណោះស្រាយ​ត្រូវមាន​ការចូលរួម​ពី​គ្រប់​ភាគី​!

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន ហៅ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី ថា ព្រហើន សម្តីសំដៅ​មិន​គប្បី​ចំពោះ​ថ្នាក់ដឹកនាំ​អាស៊ាន​ពេល​ជួប​សន្ទនា​ការងារ​តាម​ប្រព័ន្ធ​ទូរ​ស័​ព្ឌ ជាមួយ​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូ​កូ វី​ដូ​ដូ នា​ព្រឹក​ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២​នេះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​កៅ​គឹមហួន​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ប្រាប់​កាសែត​។​a hun indo1 

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្តាំ​តាម​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី លោកស្រី រ៉េត​ណូ ដើម្បី​ឲ្យ​ជួយ​ជូន​សារ​របស់​សម្ដេច​តេ ទៅ​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី ដោយសារ​ថា គាត់​ធ្លាប់​ធ្វើការ​នៅក្នុង​គណបក្សប្រឆាំង ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ អ្វីដែល​គាត់​បានធ្វើ​កន្លងទៅនេះ គឺ​វា​មិន​ត្រឹមត្រូវ​នៅក្នុង​ក្របខណ្ឌ​អាស៊ាន ។

សម្ដេច​បាន​មាន​ផ្តាំ​ថា កុំ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​នេះ ព្រហើន​ពេក​ដែលមាន​សម្តីសំដៅ​មិន​គប្បី​ចំពោះ​ថ្នាក់ដឹកនាំ​អាស៊ាន ជាពិសេស​ប្រធាន​អាស៊ាន​តែម្ដង ដែល​មិន​សមជា​ភាសា​ការទូត ដូច្នេះហើយ​កុំ​ឲ្យ​យក​លក្ខណៈ​ព្រហើន​ដែល​លើកឡើង​កន្លងទៅនេះ មិន​ដូច​ភាពជាក់ស្ដែង​ដែល​អ្នក​មួយចំនួន ដែល​គេ​តាមដាន​ការងារ​អាស៊ាន ឬ​ធ្វើ​ការងារ​អាស៊ាន​នេះ ហើយ​គាត់​ខ្វះ​នូវ​ការគួរសម​ទៀតផង ។

​សូមជម្រាបថា ប្រតិកម្ម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កើតមានឡើង បន្ទាប់ពី​លោក Saifuddin Abdullah បានផ្តល់​បទសម្ភាសន៍​ជាមួយ​ព័ត៌មាន Aljazeera ដោយបាន​វាយប្រហារ​ទៅលើ​ដំណើរ​ទស្សនកិច្ច​របស់​ម្តេច​តេ​ជោ ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា នាពេល​កន្លងទៅនេះ​(៧​មករា​)​ថា​មិនបាន​ពិគ្រោះ​យោបល់​ជាមួយ​មេដឹកនាំ​អាស៊ាន​ផ្សេងទៀត​។

​ក្រៅពី​ផ្តាំ​ស្តី​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ីនាពាក្យទៅស្តីឲ្យរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ថ្វី​ត្បិត​ការធ្វើ​ទស្សនកិច្ច​នេះ គឺ​មិនមែនជា​លទ្ធផល​ដែល​យើង​ធ្វើបាន​ក្នុង​រយៈពេល​១​ថ្ងៃ ឬ​១​ខែ​នោះទេ ប៉ុន្តែ​យើង​ធ្វើ​ភ្លាម ហើយ​យើង​ក៏​ទទួលបាន​នូវ​លទ្ធផល​មួយចំនួន​ផងដែរ ដូច​ជាទី​១ គឺ​លទ្ធផល​ដែល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជម្រាប​ជូនទៅ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី គឺពាក់ព័ន្ធ​ទៅនឹង​បទ​ឈប់​បាញ់ និង​ការបញ្ឈប់​នូវ​អំពើហិង្សា​រហូតដល់​ចុងឆ្នាំ​២០២២​។

​សម្ដេច​តេ​ជោ ក៏បាន​គូសបញ្ជាក់​អំពី​ការងារ​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​យន្តការ ដែល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ជា​គំនិត​នៅក្នុង​ការបង្កើត​ជាយ​ន្ត​ការ អាស៊ាន​-​ត្រ​យ​ការ ដើម្បី​ធ្វើយ៉ាងណា ចូលរួម​ជួយ​ដល់​មី​យ៉ាន់​ម៉ា ហើយនឹង​គំនិត​ផ្ដួចផ្ដើម​របស់​ឥណ្ឌូនេស៊ី ដែល​ចង់​បង្កើត​ក្រុម​អ្នកសង្កេតការណ៍ ដោយ​ប្រើប្រាស់​មន្ត្រី​ស្ថានទូត​របស់​បណ្ដា​ប្រទេស​អាស៊ាន​ប្រចាំ​នៅ​ទីក្រុង​យ៉ាំង​ហ្គូ​ន នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ ។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ស្នើសុំ​ថា នឹង​ឲ្យ​រដ្ឋមន្ត្រីការបរទេស​អា​ស៊ាន ជួបប្រជុំគ្នា​នៅពេល​ខាងមុខនេះ គឺ​ដើម្បី​ពិភាក្សា និង​រក​មធ្យោបាយ ក្នុងការ​ជំរុញ​ការងារ​នេះ ជាពិសេស នៅក្នុង​ការជំរុញ​ការធ្វើ​យ៉ាងណា ជួយ​ដល់​មី​យ៉ាន់​ម៉ា​នៅពេល​ខាងមុខនេះ ។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​លើក​អំពី​គំនិត​ផ្ដួចផ្ដើម​នានា​និង​ចង់ឱ្យ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំងអស់ នឹង​ជួបគ្នា​នៅពេល​ខាងមុខ ដើម្បី​ពិភាក្សា​ទៅលើ​គំនិត​ផ្ដួចផ្ដើម​មួយចំនួន ក៏ដូចជា​អ្វីដែល​សម្ដេច​បាន​មានប្រសាសន៍​នាពេលនេះ ក៏ដូចជា​កន្លងមកនេះ រួមទាំង​សមិទ្ធផល​នៃ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ទៅ​មី​យ៉ាន់​ម៉ា​ផងដែរ ។

​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ក៏បាន​អរគុណ​សម្ដេច​នូវ​កិច្ចសន្ទនា​ដែលមាន​សារៈសំខាន់​នេះ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​សង្ឃឹមថានឹង​ស្វែងរក​នូវ​ដំណោះស្រាយ​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​នេះ នៅពេល​ខាងមុខ ។​លោក​ក៏បាន​លើក​ផងដែរ​ពាក់ព័ន្ធ​នឹង​ការធ្វើ​យ៉ាងណា ឱ្យមាន​ការរីកចម្រើន នូវ​ការអនុវត្ត​ផែនការ ៥​ចំណុច​ដែល​អាស៊ាន​បាន​ឯកភាព ។​

​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី មានប្រសាសន៍ថា ឥណ្ឌូនេស៊ី​ពិតជា​គាំទ្រ​ដល់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ក្នុងការ​ជំរុញ​ការងារ​នេះ​។ រីឯ​ចំណុច​ផ្ដួចផ្ដើម​ផ្សេងទៀត​ដូចជា អាស៊ាន​-​ត្រូវការ​និង​យន្តការ​ផ្សេងទៀត​នេះ គឺ​យើង​នឹង​ពិភាក្សា​ឲ្យ​រដ្ឋមន្ត្រីការបរទេស​អា​ស៊ាន នឹង​ជួប​ពិភាក្សាគ្នា ដើម្បី​រក​មធ្យោបាយ​ក្នុងការ​ជំរុញ​ការងារ​ទៅមុខទៀត​។ លោក​ក៏​ស្នើសុំ និង​ឯកភាព​ផងដែរ ធ្វើ​យ៉ាងម៉េច​រក​ដំណោះស្រាយ​ទាំងអស់នេះ គឺ​ត្រូវមាន​ការចូលរួម​ដោយ​ភាគី​ទាំងអស់ ដូចដែល​សម្ដេច​ធ្លាប់​លើក​មកហើយ គឺថា​ការបង្រួបបង្រួម​ជាតិ រក​ដំណោះស្រាយ ត្រូវតែមាន​ការចូលរួម​ពី​ភាគី​ទាំងអស់ ។ លោក​ចូ​កូ វី​ដូ​ដូ ថា ដំណោះស្រាយ​នយោបាយ​នេះ គឺជា​មធ្យោបាយ​ដែល​អាច​ទទួលយក​ដោយ​ភាគី​ទាំងអស់​។a hun indo a hun indo2


​