» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10640 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700811 នាក់

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​ការពារ​ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ក្នុងពេលដែល​ក្នុងប្រទេស​កំពុង​សំអាត​មន្ត្រី​ក្នុង​ក្រសួងការពារជាតិ​

​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ្លូ​ឌី​មៀ ហ្សេ​លែ​ន​ស្គី (Volodymyr Zelenskiy) បាន​ជួប​ជាមួយ​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​រងរបួស ស្ថិត​នៅឯ​មន្ទីរពេទ្យ​នៅក្នុង​ទីក្រុង​ញូវយ៉ក កាលពីដើម​សប្តាហ៍​នេះ មុនពេល​ដែល​លោក​ទ្រូ​ទៅ​ថ្លែង​សុន្ទរកថា ទៅកាន់​បណ្តា​មេដឹកនាំ​ពិភពលោក​នៅ​អង្គការសហប្រជាជាតិ ។a uy un

នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ដោយផ្ទាល់​ជា​លើកដំបូង​របស់លោក ទៅកាន់​ស្ថាប័ន​ពិភពលោក​ដែលមាន​សមាជិក ១៩៣ ប្រទេស​​ចាប់តាំងពី​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ ឆ្នាំ ២០២២​។ ដោយ​លោក​ហ្សេ​លែ​ន​ស្គី នឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​បណ្តា​ថ្នាក់ដឹកនាំ​ពិភពលោក នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុ​ងេ​ល​ដែល​មេដឹកនាំ​រុស្ស៊ី​អង់គ្លេស​ចិន​មិនបាន​ទៅ ចូលរួម​ទេ​លើកលែងតែ​លោក​ចូ​បៃ​ដឹ​ន​ប្រេ​ធានា​ធិបតី​អាមេរិក​។

​បន្ទាប់ បាន​ចុះ នៅឯ​ព្រលានយន្តហោះ​ក្នុង​ទីក្រុង​ញូវយ៉ក លោក​ហ្សេ​លែ​ន​ស្គី បានធ្វើ​ដំណើរ​ត្រង់​ដោយ​ឆ្ពោះទៅកាន់​មន្ទីរពេទ្យ​នៅ​សកល​វិទ្យាល័យ​ពេទ្យ ស្តេ​ធិ​ន​អាយ​លែ​ន (Staten Island) ជាទី​កន្លែង​ដែល​ទាហាន​អ៊ុយ​ក្រែ​ន​រងរបួស​ដៃ កំពុង​ស្ថិតនៅ ។​ចេញពី​ទីក្រុង​ញូវយ៉ក​កន្លែង​ដែល​លោក​ត្រូវ​ថ្លែង​សន្ទរកថា លោក​ហ្សេ​លែ​ន​ស្គី​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន ដោយ​គេ​រំពឹងថា លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក ចូ​បៃ​ដិ​ន (Joe Biden) និង​សមាជិកសភា​អាម៉េរិក ។ តាមរយៈ​ការ​បង្ហោះ​នៅលើ​បណ្តាញ​សារ​អេឡិចត្រូនិក Telegram លោក​ហ្សេ​លែ​ន​ស្គី (Zelenskiy) បាន​អះអាងថា លោក​ក៏មាន​គម្រោង​ជួប​ជាមួយ​ក្រុមមន្ត្រី​យោធា និង​ធុរកិច្ច​ជន​ផងដែរ ។​

​សូម​បញ្ជាក់ដែរថា​ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​ពី​អំពើពុករលួយ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន បានសម្រេច​បណ្ដេញ​អនុរដ្ឋមន្ត្រី​ការពារជាតិ​ចំនួន ០៦​រូប ទៀត​ចេញពី​តំណែង​នៅ​ថ្ងៃ​ចន្ទ​ទី​១៨​កញ្ញា​នេះ បន្ទាប់ពី​បានតែងតាំង​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​កាលពី​ដើមខែ​នេះ​។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​រដ្ឋាភិបាល​មិនបាន​ផ្តល់​ហេតុផល​សម្រាប់​ការបណ្តេញចេញ​នោះទេ​។ អ្នក​ដែល​ត្រូវបាន​បណ្តេញចេញ រួមមាន​ទាំង លោក Hanna Maliar ដែល​តែងតែ​ចេញ​ព័ត៌មាន​ថ្មីៗ​ជា​សាធារណៈ អំពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។​

​លោក Rustem Umerov ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ជំនួស​លោក Oleksiy Reznikov ទើបតែ​បាន​មិនទាន់​ដល់​ពីរ​សប្តាហ៍​ផង​។ ក្រសួងការពារជាតិ​បាន​ប្រឈមមុខ នឹង​ការចោទប្រកាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​អំពើពុករលួយ កំឡុង​លោក Reznikov នៅ​កាន់តំណែង​ប្រមុខ​ការពារជាតិ ទោះបីជា​លោក​ផ្ទាល់​មិនបាន​ប្រឈមមុខ នឹង​ការចោទប្រកាន់​ពី​អំពើពុករលួយ​ក៏ដោយ​។​​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​របស់​អ៊ុយ​ក្រែ​ន លោក Umarov បាន​និយាយ​នៅក្នុង​សារ​បង្ហោះ​ហ្វេ​ស​ប៊ុ​កថា «​ចាប់ផ្តើម​ឡើងវិញ​។ យើង​បានចាប់ផ្តើម​ហើយ​។ យើង​កំពុង​បន្ត​។ ក្រសួង​នៅតែ​បន្តការងារ​របស់ខ្លួន​ជាធម្មតា​»​។​​គួរ​បញ្ជាក់ថា នៅពេល​ចូលកាន់​តំណែង លោក Umarov បាន​និយាយថា អាទិភាព​របស់​ការងា​រលោក គឺ​នឹង​ធ្វើឱ្យ​ក្រសួង​ក្លាយជា​ស្ថាប័ន​សំខាន់ ក្នុងការ​សម្របសម្រួល​កងកម្លាំង​ការពារជាតិ ការលើកកម្ពស់​តម្លៃ​ដែល​ភ្ជាប់​ជាមួយ​ទាហាន​ម្នាក់ៗ ការអភិវឌ្ឍ​ឧស្សាហកម្ម​យោធា​របស់​អ៊ុយ​ក្រែ​ន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​៕a uy un1 

​