» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30236 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597655 នាក់

នាយករដ្ឋមន្រ្ដីផ្តល់អំណោយដល់គ្រួសារដែលរងគ្រោះដោយការបាក់ស្រុតច្រាំងបាត់ដីក្នុងស្រុកស្រីសន្ធរ

 

ខេត្តកំពង់ចាម៖គ្រួសារដែលរងគ្រោះដោយការបាក់ស្រុតច្រាំង និងបង្ខំចិត្តរុះរើផ្ទះសម្បែងជាច្រើនគ្រួសារក្នុងស្រុកស្រីសន្ធរ បានទទួលអំណោយពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាតាមរយៈលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ។a bank river people 

 ដល់ប្រជាពលរដ្ឋដែលត្រូវរុះរើផ្ទះ បន្ទាប់ពីរងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេមាន ចំនួន២៣ គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកស្រីសន្ធរ រួមមាន ឃុំឫស្សីស្រុក ឃុំកោះអណ្តែត ឃុំព្រែកពោធិ៍ និងឃុំមានជ័យ។  គ្រួសារដែលរងគ្រោះដោយការគ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេនៅរដូវវស្សាក្នុងឃុំឬស្សីស្រុកបានបង្ហាញ អារម្មណ៍សប្បាយរីករាយ និងមានភាពកក់ក្តៅនៅពេលឃើញមានអាជ្ញាធរ ,កងកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ជួយរុះរើ និងពិសេសពេលនេះបានទទួលការយកចិត្តទុកដាក់ផ្តល់អំណោយសង្គ្រោះភ្លាមៗទៀតផង។

លោកអ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ទិន្នន័យឱ្យបានជាក់លាក់ ដើម្បីដាក់ផែនការសង្គ្រោះបន្ទាន់ និងធ្វើការស្ដារឡើងវិញឱ្យមានប្រសិទ្ធភាព និងចំគោលដៅ នូវហេដ្ឋារចនាសម្ព័ន្ធ និងការខូចខាតនានា ពីករណីបាក់ស្រុតច្រាំងទន្លេដែលកំពុងកើតមាននេះ ពោលគឺ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបបានទាន់ពេលវេលា។ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត លោកអ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះគ្រោះមហន្តរាយធម្មជាតិ មិនថាពេលមានភ្លៀង មានរន្ទះ ខ្យល់កន្ត្រាក់ ឬបាក់ស្រុតច្រាំងក៏ដោយ ត្រូវពិនិត្យរកកន្លែងដែលធានាសុវត្ថិភាព បង្ការ និងការពារខ្លួន ជៀសឱ្យផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។ ឯកឧត្តម អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្ដារ ជួសជុល និងរៀបចំលំនៅដ្ឋានឡើងវិញ។ ចំពោះការរស់នៅ ត្រូវអនុវត្តវិធានការអនាម័យស្អាត និងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពផងដែរ។

សូមបញ្ជាក់ថាប្រជាពលរដ្ឋរស់នៅតាមដងទន្លេមានការព្រួយបារម្ភពីការបាក់ច្រាំងទន្លេបាត់បង់ដីធ្លីដោយសារតែសកម្មភាពបូមខ្សាច់កើតឡើងច្រើនបើទោះបីជាអគ្គលេខាធិការក្រសួងរ៉ែនិងថាមពលអះអាងថាការបូមខ្សាច់មិនបង្កឲ្យបាក់ច្រាំងទន្លេទេតែគឺជាសកម្មភាពជួយស្តារទន្លេដែលគោករាក់គ៏ដោយ។a bank river people1 a bank river people2