» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5938 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696109 នាក់

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត រំលើក​រឿង​អ្នកនយោបាយ​បក្សប្រឆាំង ពេល​បាន ៥៥​កៅអី​នៅ​រដ្ឋសភា មិនដែល​បាន​ទៅ​ទាក់ទាញ​អ្នកវិនិយោគ​ពី​ក្រៅប្រទេស


​ភ្នំពេញ​៖ សម្តេច​ប​ហាវ​បរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៥​នេះ បាន​ថ្លែង​ខ្លាំងៗ ដោយបាន​ចោទ​ជា​សំណួរ​មួយចំនួន ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ កម្មករ និង​យោ​ជិត​ពិចារណា អំពី​ទង្វើ​របស់​ក្រុម​អ្នកនយោបាយ​បក្សប្រឆាំង ដែល​មិនបាន​អ្វី​សោះ​សម្រាប់​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​មក​កម្ពុជា ផ្ទុយទៅវិញ ថែមទាំង​អំពាវនាវ​មិនឱ្យ​គេ​មក​វិនិយោគ​នៅ​កម្ពុជា​។​a manet eco no1 

​ក្នុងឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយ សហជីព​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅ​មជ្ឈមណ្ឌល​ជ្រោយចង្វារ នា​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៥​សម្តេច​បាន​ថ្លែង​ដូច្នេះ​ថា «​សួរថា​ពី​ពេលដែល​គាត់ នៅ​ជា​សមាជិកសភា​ពេលនោះ មាន​ទៅ​ទាក់ទាញ​វិនិយោគ​មក​ទេ​? យើង​មិនមែនជា​ការងារ​ផ្តាច់មុខ​នោះទេ ហើយ​សិទ្ធិសេរីភាព​ក្នុងការ​ការពារ​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ ក៏​មិនមែនជា​កាតព្វកិច្ច និង​សិទ្ធិផ្តាច់មុខ​របស់​រដ្ឋា​ភិ​បាល​នោះដែរ​ទេ តាំងតែ​ពី​រដ្ឋាភិបាល​អាមេរិក​ប្រកាស​ដាក់​ពន្ធ ថ្ងៃទី​២ មេសា មកដល់​ម៉ោង​នេះ យើង​មាន​តំណាង​សហជីព សហព័ន្ធ សរសរ​សំបុត្រ​សុំឱ្យ​អាមេរិក គិតគូរ​ពី​ផលប្រយោជន៍រ​បស់បង​ប្អូន​របស់​យើង ក្រុមហ៊ុន​អាមេរិក សភាពាណិជ្ជកម្ម​អាមេរិក សុទ្ធតែ​ខំប្រឹង​ទាំងអស់គ្នា ធ្វើបាន មិនបាន មិន​សំខាន់ សំខាន់​មាន​ទឹកចិត្ត​»​។​

​សម្តេច​មហា​បវរ​ធ​បិ​តី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​លើក​បង្ហាញ​បទពិសោធន៍​ប្រទេស​នានា​ថា ពេល​មាន​បញ្ហា ពិសេស​បញ្ហា​ពន្ធ​អាមេរិក ទាំង​អ្នកនយោបាយ​ដឹកនាំ​រាជរដ្ឋាភិបាល និង​បក្សនយោបាយ​ជំទាស់​តែងតែ​រួមគ្នា​ដោះស្រាយ​បញ្ហា​របស់​ជាតិ​។ ផ្ទុយ​ពី​កម្ពុជា អ្នកនយោបាយ​ប្រឆាំង​កេងចំណេញ រក​ការ​ចំណេញ​ផ្នែក​នយោបាយ​គ្រប់​បញ្ហា​។​សូមបញ្ជាក់ថា​គណបក្ស​ប្រឆាំង​ត្រូវបាន​តុលាការ​កំពូល​រំលាយចោល​កាលពី​ឆ្នាំ​២០១៧​ដែល​បើតាម​ច្បាប់​ស្តីពី​គណបក្ស​ន​យោ​បាន​បណ្តាល​ឲ្យ​តំណាងរាស្ត្រ​ត្រូវ​បាត់បង់​សុពលភាព​ផងដែរ​រហូតមកដល់​បច្ចុប្បន្ន​។​

​ទាក់ទង​បញ្ហា​ការដាក់​ពន្ធ​សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា អាមេរិក​ដំឡើង​ពន្ធ​លើ​ទំនិញ​លើ​កម្ពុជា ក៏ដូចជា​ប្រទេស​លើ​ពិភពលោក ជា​បញ្ហា​នៃ​ការធ្វើ​ពាណិជ្ជកម្ម ជាពិសេស​អាមេរិក​មើលឃើញ​ពី​គម្លាត​នៃ​ទំហំ​ពាណិជ្ជកម្ម​។​​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា «​ហេតុអ្វី​បានជា​ដាក់​ពន្ធ​? ដោយសារ​ប្រធានាធិបតី​អាមេរិក អាណត្តិ​នេះ​គិតថា មើល​តួលេខ​ទៅ ការនាំចេញ​នាំចូល​ទៅ​អាមេរិក ជាមួយ​ប្រទេស​ផ្សេងៗ វា​ខុសគ្នា​ពេក គាត់​គិតថា​ប្រទេស​ផ្សេង​កេងចំណេញ​លើ​គាត់​ច្រើន អីចឹង​គាត់​ចង់​ធ្វើ​យ៉ាងម៉េច​ឲ្យ​គម្លាត​ហ្នឹង​មិន​ច្រើន​»​។​​សម្តេច​បាន​បន្តថា «​ការជាប់​ពន្ធ​នេះ ទី​១ មិនមែនជា​កំហុស​របស់​យើង​ទេ គឺ​រដ្ឋាភិបាល​អាមេរិក​គិតថា គាត់​ទាញ​ផល​ទៅខាង​គាត់ គ្មាន​ប្រទេស​ណា​ខុស​។ អីចឹង​ប៉ះ ១៨០​ប្រទេស​។ ទី​២ យើង​បានធ្វើ​អី​ខុសច្បាប់​ឬទេ​? តើ​យើង​ធ្វើ​ថោកទាប ទៅ​កេងចំណេញ​គេ​ទេ​? អត់​ទេ យើង​ធ្វើ​ត្រឹមត្រូវ​តាមច្បាប់ ឯកភាពគ្នា​តាម​គោលការណ៍​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​»​។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២៥ លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​កំណត់​ពន្ធគយ​លើ​ប្រទេស​នានា​ជា​សាកល ដោយបាន​ដាក់​លើ​ទំនិញ​នាំចូល​ពី​កម្ពុជា​ប្រមាណ​៤៩% ដែលជា​កម្រិត​ខ្ពស់​មួយ ដើម្បី​ជាការ​សងសឹក ខណៈ​កម្ពុជា​យកពន្ធ​នាំចូល​ទំនិញ​ពី​សហរដ្ឋអាមេរិក​វិញ ក្នុង​កម្រិត​៩៧%​។ បើតាម​លោក​ត្រាំ ការដំឡើង​ពន្ធ​នេះ បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២៥ ប៉ុន្តែ​ត្រូវបាន​ពន្យារពេល ៩០​ថ្ងៃ ដោយ​អនុវត្ត​ពន្ធ ១០%​ដដែល​។​
​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានប្រកាសថា នឹង​ប្រឹងប្រែង​ចរចា​ជាមួយ​សហរដ្ឋអាមេរិក ពាក់ព័ន្ធ​ការប្រកាស​ដំឡើង​ពន្ធ ៤៩​ភាគរយ​លើ​ទំនិញ​កម្ពុជា នាំទៅ​សហរដ្ឋអាមេរិក​។ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានប្រកាស​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៤ ខែមេសា ឆ្នាំ​២០២៥​។​

​ពាក់ព័ន្ធ​បញ្ហា​ពន្ធ​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​កត់សម្គាល់ថា សហរដ្ឋ​អាម៉េរិក​បាននិងកំពុង​ខាតបង់​ច្រើន​លើ​ការចំណាយ​នាំចូល​ទំនិញ​ពី​បណ្តា​ប្រទេស​លើ​ពិភពលោក ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម (Trade Deficits) ដូច្នេះហើយ បានជា​រដ្ឋបាល​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ដាក់ចេញ​នូវ​អត្រាពន្ធ​នាំចូល​ឆ្លើយតប (Reciprocal Tarifts)​លើ​បណ្តា​ប្រទេស​ដែល​សហរដ្ឋ​អាម៉េរិក​មាន​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​។

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បែបនេះ​ថា​៖ «​បងប្អូន​ហើយ ដើម្បី​អី​? ដើម្បី​ទាញ​ចំណូល​មក​ស្រុក​ខ្មែរ​ដើម​ម្បី​បង្កើត​ការងារ​ឱ្យ​កូនចៅ​យើង​នៅទីនេះ តើ​រដ្ឋ​ភិ​បាល​ខុស​ទេ​? អាហ្នឹង​ដូច​ឪពុក ម្ដាយ គេ​មើលងាយ អ្នកក្រ ឪពុក ម្ដាយ ទៅធ្វើ​ការ​រើស​អេតចាយ គេ​មើលងាយ​ឪពុក ម្ដាយ តើ​កូន​ត្រូវ​មើលងាយ​ឪពុកម្ដាយ​ទេ​? ឪពុក ម្ដាយ មិនបាន​ទៅ​លួច​គេ​យកមក​ចិ​ញ្ចឹ​ង​កូន​ទេ​។ គាត់​មានលទ្ធភាព​គាត់​ទៅ​បើកហាង​គុយទាវ តូច​មួយ​អត់​បាន​បើកហាង​ធំ​អី​ទេ ប៉ុន្តែ​ឪពុកម្ដាយ​ខំ​សន្សំ​បន្តិច​ម្ដងៗ ដោយ​សុ​ច្ចរិតភាព​ដើម្បី​យកមក​ចិ​ញ្ចឹ​ង​កូន ដើម្បី​យកមក​ទិញ​សម្ភារៈ ឱ្យ​កូន​ឱ្យ​ច្រើន តើ​កូន​ត្រូវ​បន្ទោស​ឪពុក ម្ដាយ​ទេ​? រដ្ឋាភិបាល​ដូចគ្នា គេ​ឌឺ​យើង យើង​ទៅ​ស្មូម​ចិន ឱ្យមក​វិនិយោគ មក​ធ្វើ​ផ្លូវ ធ្វើ​សាលារៀន ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​បើក​រោងចក្រ ឱ្យ​អ្នកស្រុក​មានការ​ងារ គេ​ឌឺ​យើង​សព្វ សូម្បីតែ​ប្រធានាធិបតី​ចិន​មក គេ​ថា​យើង​រើស​ស្ពៃ​មិន​រើស​សាច់គោ គេ​ថា​ល្ងង់ គេ​ថា​យើង​ជ​ញ្ច​ក់​ឈាម​របស់​អាមេរិកកាំង​»​។​

​ត្រង់ចំណុច​នេះ​សម្ដេចនាយក​រដ្ឋមន្ត្រី បាន​អំ​នាវ​នាវ​ទៅកាន់​ប្រជាពលរដ្ឋ​ថា​៖ «​បងប្អូន​ហើយ អ្វីដែល​រដ្ឋាភិបាល​ធ្វើ​នៅក្នុង​រយៈពេល​រាប់សិប​ឆ្នាំ​មកនេះ គ្មាន​អី​ក្រៅពី​ដូច​ម្ដាយ​ចិ​ញ្ចឹ​ង​កូន គឺ​ខំ​រកស៊ី​ដោយ​សុច្ចរិត ដើម្បី​បង្កើត​ការងារ​ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ រឿង​ប៉ុណ្ណឹង​»​។ […] ការសម្រេច​ចិត្តជា​សិទ្ធិ​របស់​អាមេរិក យើង​គ្មាន​ជម្រើស​អី​ទេ មានតែ​ខិតខំ​អត្ថបរយោជន៍​ដើម្បីឱ្យ​អ្វីដែល​យើង​ខំ​កសាងបាន​នៅ​ស្ថិតស្ថេ បានជា​អត្ថបរយោជន៍​ឱ្យ​បងប្អូន​យើង​ឱ្យបាន​»​។​
​សម្ដេច​មហា​បវរ​ធិបតី បាន​បញ្ជាក់ថា​៖ «​បងប្អូន​ហើយ គិត​មើលទៅ​រដ្ឋាភិបាល​គេ​មើលងាយ​រហូត ហើយ​អ្នក​គេ​មើលងាយ​ថា​បរទេស​ចុះ​មើលងាយ តែ​ខ្មែរ​គ្នាឯង អ្នកនយោបាយ​មួយចំនួន​ដែលថា​ស្រលាញ់​កម្មករ​ណាស់ ចង់​ការពារ​កម្ម​រណា​ស់ តែ​ខ្លួនគេ​មើលងាយ​តែ​រដ្ឋាភិបាល រដ្ឋាភិបាល​ខំ​ការពារ​យ៉ាង​មិច តែ​ខ្លួនគេ​មិនបាន​ស្នើ​សូម​ទៅ​អាមេរិក​ដើម្បី​ជួយ​គិតគូរ​ផង​ទេ​។ ការពារ​ផលប្រយោជន៍​កូនចៅ​ប្រជាពលរដ្ឋ​របស់ខ្ញុំ នេះ​ដែល​រដ្ឋាភិបាល​ត្រូវធ្វើ ការពារ​ឆ្នាំងបាយ ការពារ​កំណើនសេដ្ឋកិច្ច​របស់ខ្ញុំ បងប្អូន​ប្រជាពលរដ្ឋ​របស់ខ្ញុំ អ្នកឯង​ចង់​ថា​អី​ថា​ទៅ​»​។​

​ដើម្បី​តែ​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្រុមការងារ​ចរចារ​ជាមួយ​សហរដ្ឋអាមេរិក ធ្វើការ​មិនមាន​ពេល​សម្រាក​សោះឡើយ​សូម្បីតែ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​កន្លងទៅ ក៏​ក្រុមការងារ​រដ្ឋាភិបាល នៅតែ​បន្ត​ជួបចរចារ​ជាមួយ​សហរដ្ឋអាមេរិក​ដែរ​។ គ្រប​យ៉ាង​ទាំងអស់​គឺ​រដ្ឋាភិបាល​ធ្វើឡើង​ដើម្បី​តែ ការពារ​ឆ្នាំងបាយ ការពារ​សេដ្ឋកិច្ច ការពារ​មុខរបរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​៕a manet eco no3 
​