» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10826 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981862 នាក់

ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI

 

 

ប្រទេសចិន៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបង្ហាញមហិច្ឆតាធ្វើឲ្យចិនឱ្យក្លាយជាមេដឹកនាំពិភពលោកថ្មី​ខាង​រៀបចំសណ្ដាប់ធ្នាប់បញ្ញាសិប្បនិម្មិត (AI) ​​ប្រជែងជាមួយសហរដ្ឋអាមេរិក​ដែលមានឥទ្ធិពលខ្លាំងលើវិស័យ​បច្ចេកវិទ្យាដែល​រីកចម្រើនដ៏រហ័សមួយនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។Screenshot 2026-07-18 220233 

 

ថ្លែងក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (WAIC) ​នៅទីក្រុងសៀងហៃ ​​នៅថ្ងៃសុក្រ លោក ស៊ី បានអំពាវនាវឱ្យបណ្តាប្រទេសនានាចាប់យក «ឱកាសដ៏កម្រ និងជាប្រវត្តិសាស្ត្រ» ក្នុងការអភិវឌ្ឍប្រភពបើកចំហរ AI ​(Open Source AI) និងសន្យាជួយប្រទេសកំពុងអភិវឌ្ឍកសាងសមត្ថភាព AI របស់ពួកគេ។

មេដឹកនាំចិនដដែល ក៏បានព្រមានផងដែរថា ពិភពលោកមិនគួរអនុញ្ញាតឱ្យ AI បង្កើត «ភាពអយុត្តិធម៌ប្រវត្តិសាស្ត្រថ្មី» ដោយសារការចូលប្រើប្រាស់បច្ចេកវិទ្យាដោយមិនស្មើគ្នានោះទេ។

សុន្ទរកថារបស់លោក​ ស៊ី ​ត្រូវបានគេមើលឃើញថា ជាការប្រកាសដ៏ច្បាស់បំផុត​អំពីមហិច្ឆតារបស់​ចិន​ ក្នុងការដឹកនាំការកំណត់ច្បាប់ ស្តង់ដារ និងសណ្ដាប់ធ្នាប់ AI សកល ដោយដាក់ចិនជាជម្រើសមួយប្រជែងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក។

លោក ស៊ី បានប្រៀបធៀបសារៈសំខាន់របស់ AI ទៅនឹងការបង្កើតម៉ាស៊ីនចំហាយទឹក និងអគ្គិសនី ដោយលើកឡើងថា ចិននឹងចែករំលែកបច្ចេកវិទ្យា និងជំនាញ AI ជាមួយបណ្តាប្រទេស​កំពុងអភិវឌ្ឍ ព្រមទាំងដឹកនាំការរៀបចំស្តង់ដារអន្តរជាតិសម្រាប់បច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងលឿននេះ។

ទោះបីមិនបាននិយាយឈ្មោះសហរដ្ឋអាមេរិកចំៗ​ក៏ដោយ សុន្ទរកថារបស់លោក​ ស៊ី ត្រូវបានគេមើលឃើញថា ជាការប្រជែងជាមួយគំនិតផ្តួចផ្តើម «Pax Silica» ដែលដឹកនាំដោយអាមេរិក ​លើ​ការកំណត់ច្បាប់ និងខ្សែច្រវាក់ផ្គត់ផ្គង់ AI ​ក៏ដូចជាសារធាតុរ៉ែសំខាន់ៗ។

ស្របពេលនោះ ក្រុមហ៊ុន AI របស់ចិនក៏កំពុងបង្កើនសម្ពាធលើក្រុមហ៊ុនអាមេរិកផងដែរ។ នៅថ្ងៃសុក្រនេះ ក្រុមហ៊ុន Moonshot AI ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានប្រកាសម៉ូឌែល Kimi K3 ដែលខ្លួនអះអាងថា ជាម៉ូឌែល AI ដ៏ធំបំផុតរបស់ពិភពលោក។ ការប្រកាសរបស់ក្រុមហ៊ុនចិនមួយនេះ ធ្វើឡើងត្រឹមមួយខែបន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានដកម៉ូឌែល AI ទំនើបកម្រិតខ្ពស់របស់ក្រុមហ៊ុន Anthropic ចេញពីការប្រើប្រាស់មួយចំនួន ដោយលើកឡើងពីក្តីបារម្ភផ្នែកសន្តិសុខ។

 

ក្រៅពីការជំរុញការអភិវឌ្ឍ AI លោក ស៊ី ក៏បានសង្កត់ធ្ងន់លើសុវត្ថិភាពផងដែរ។ លោកបាន​អំពាវនាវឱ្យប្រទេសនានាធានាថា ប្រព័ន្ធ AI ត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្ស និងបង្កើតប្រព័ន្ធព្រមានជាមុន និងយន្តការឆ្លើយតបបន្ទាន់ ដើម្បីទប់ស្កាត់ហានិភ័យពី AI។

​ក្នុងឱកាសដដែល លោក ស៊ី បានប្រកាសថាអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក (WAICO) ដែលបង្កើតឡើងដោយចិន និងមានប្រទេសសមាជិកចំនួន ២៩ បានក្លាយជា «ចំណុចរបត់ក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍ AI ពិភពលោក» ហើយជាការឆ្លើយតបចំពោះការទាមទាររបស់បណ្តាប្រទេសកំពុងអភិវឌ្ឍ ឱ្យមានសិទ្ធិចូលរួមកាន់តែច្រើនក្នុងការកំណត់អភិបាលកិច្ច AI។

លោក​ប្រកាសថា ចិននឹងផ្តល់ការបណ្តុះបណ្តាល AI និងបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការ AI ជាមួយបណ្តាប្រទេស BRICS អាស៊ាន អាមេរិកឡាទីន និងសហភាពអាហ្វ្រិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសលោកខាងត្បូង (ប្រទេសកំពុងអភិវឌ្ឍ)។

លោក George Chen ប្រធានផ្នែក Digital Practice នៃក្រុមហ៊ុនប្រឹក្សា The Asia Group បាននិយាយប្រាប់រ៉យទ័រថា៖ «សាររបស់លោក ស៊ី គឺច្បាស់ណាស់។ ចិននឹងមិនដើរតាមនរណាម្នាក់ទេ ទាំងផ្នែកបច្ចេកវិទ្យា​ និងស្តង់ដារ AI ។ ផ្ទុយទៅវិញ ចិនចង់ដឹកនាំពិភពលោកលើវិស័យទាំង២ នេះ»។

សន្និសីទ WAIC ដែលប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ កក្កដា ឆ្នាំ២០២៦ ត្រូវបានគេមើលឃើញថា ជាវេទិកាសំខាន់មួយ ខណៈអាមេរិក និងចិន កំពុងត្រៀមជួបពិភាក្សាថ្នាក់រដ្ឋាភិបាលជាលើកដំបូងស្តីពី AI ក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដែលអាចកំណត់ទិសដៅនៃការប្រកួតប្រជែងដើម្បីមានឥទ្ធិពលលើច្បាប់ និងសណ្ដាប់ធ្នាប់ AI សកលនាពេលអនាគត៕a ai china1 a china ai