» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5383 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695554 នាក់

នៅ​ឆ្នាំ ២០២៤ កម្ពុជា អនុម័ត​លើ​គម្រោង​វិនិយោគ​មានតម្លៃ​ទុន​សរុប ៦,៩​ពាន់​លាន​ដុល្លារ ដែល​អាចបង្កើត​ការងារ​បាន​ជាង​៣០​កន្លែង​

 


​ភ្នំពេញ​៖ ក្នុង​ឆ្នាំ ២០២៤​កន្លងទៅ​ថ្មីៗ​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បំបែក​កំណត់ត្រា​ប្រចាំឆ្នាំ​តាមរយៈ​ការ អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ៤១៤​គម្រោង ក្នុងនោះ​គម្រោង​វិនិយោគ​ថ្មី​ចំនួន ៣៨៧​គម្រោង និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ២៧​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៦,៩​ពាន់​លាន​ដុល្លារ អាម៉េរិក ដែល​អាចបង្កើត​ការងារ​បាន​ប្រមាណ​ជិត ៣២​ម៉ឺន​កន្លែង​។a invest cambodia

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ១៣​ខែមករា ឆ្នាំ ២០២៥​បាន​ឲ្យ​ដឹងថា​៖​ក្នុងចំណោម​គម្រោង​វិនិយោគ​ទាំង ៤១៤​គម្រោង ក្នុងនោះ​គម្រោង​វិនិយោគ​ដែលមាន​ទីតាំង​ស្ថិត​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន ២៦៤​គម្រោង និង​គម្រោង​វិនិយោគ​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន ១៥០​គម្រោង​។

​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​រប​ស់​ក្រុមហ៊ុន វ៉ាន់​លី ថា​យ​អឺ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានលើកឡើង​អំពី​តួលេខ​នៃ​ការកើនឡើង​របស់​គម្រោង​វិនិយោគ ដែល​បង្ហាញឱ្យឃើញ​ពី​ការជឿទុកចិត្ត​របស់​វិនិយោគិន​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី រួមជាមួយ​នឹង​កត្តា​សំខាន់ៗ​ដូចជា​៖ (១) កត្តា​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច (២) លក្ខខណ្ឌ​ល្អប្រសើរ​នៃ​ក្របខណ្ឌ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត និង (៣) ការបើកចំហ​សេដ្ឋកិច្ច ទទួល​ការវិនិយោគ​ស្ទើរ​លើ​គ្រប់​វិស័យ ជាពិសេស​ភាពអំណោយ​ផល​នៃ​លក្ខខណ្ឌ និង​ការលើកទឹកចិត្ត​វិនិយោគ ដូច​មានចែង​ក្នុង​ច្បាប់​ស្ដីពី​វិនិយោគ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ការដាក់​ទុក​វិនិយោគ​កើនឡើង​ផងដែរ​គឺ​ការដាក់ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​នូវ​ប្រព័ន្ធគ្រប់គ្រង​គម្រោង​វិនិយោគ​កម្ពុជា (cdcIPM) ជា​ថ្នាល​បច្ចេកវិទ្យា​ដែល​អនុញ្ញាតឱ្យ​វិនិយោគិន​អាចដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ តាម​ប្រព័ន្ធ​អន​ឡាញ​បាន​ពី​គ្រប់​ទីកន្លែង ទាំង​ការដាក់​ពាក្យ ការបង់​កម្រៃ​សេវា និង​ការទទួលបាន​នូវ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​ជា​ទម្រង់​ឌីជីថល​ផងដែរ និង​ឈានទៅដល់​ការតភ្ជាប់​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នាពេលខាងមុខ និង​បាន​លើកទឹកចិត្ត​វិនិយោគិន​ទាំងអស់​ដែលមាន​បំណង​ស្នើសុំ​ដាក់ពាក្យ​ចុះបញ្ជី​គម្រោង​វិនិយោគ​ថ្មី ឬ​គម្រោង​ពង្រីក​គម្រោង​វិនិយោគ​របស់ខ្លួន​ដែល​បាន​ចុះបញ្ជី​ស្រាប់​នៅ ក​.​អ​.​ក​. ប្រើប្រាស់​ប្រព័ន្ធ​នេះដើម្បី​ភាពងាយស្រួល ចំណេញ​ពេលវេលា​។

 

​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា នៅតែ​បន្ត​ពី​ភាព​លេចធ្លោ​របស់ខ្លួន ដែលជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ដ៏​សំខាន់​នាពេល​អនាគត ដោយ​ទាក់ទាញ​បាន​គម្រោង​វិនិយោគ​ចំនួន ៣៩៤ គម្រោង ស្មើនឹង​ប្រមាណ ៩៥% នៃ​គម្រោង​វិនិយោគ​សរុប​នៅក្នុង​ប្រទេស​។​យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹងថា ទុនវិនិយោគ​សរុប​ក្នុង​វិស័យ​ឧស្សាហកម្ម​ឈានដល់​ប្រមាណ ៤,៨​ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​តំណាងឱ្យ ៦៩% នៃ​ដើមទុន​វិនិយោគ​សរុប​សម្រាប់​ឆ្នាំ ២០២៤​។


​ក្រៅពី​ការវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម វិស័យ​ផ្សេងទៀត​ដូចជា កសិកម្ម​, ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ ក៏បាន​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ផងដែរ ទោះបី​ជាមាន​កម្រិត​ទាប​ជាង​បើ​ធៀប​នឹង​វិស័យ​ឧស្សាហកម្ម​ក៏ដោយ​។​នៅ​ឆ្នាំ ២០២៤ កម្ពុជា​បាន​ទាក់ទាញ​ការវិនិយោគ​ពី​ប្រទេស និង​ដែនដី​ចំនួន ២០ ដោយ​ប្រទេស​ចិន​រក្សា​ជំហរ​របស់ខ្លួន​ជា​អ្នកវិនិយោគ​កំពូល​។ ការវិនិយោគ​របស់​ចិន​បាន​កើន​ឡើងដល់ ៣,៤៣​ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​ស្ទើរ​គ្របដណ្តប់​នៃ FDI សរុប​។

​ប្រទេស​វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ ២ ដែលមាន​ទឹកប្រាក់​ចំនួន ៥៦០​លាន​ដុល្លារ​អាម៉េរិក តាម​ពីក្រោយ​ដោយ​ប្រទេស​សិង្ហ​បុរី ដែលមាន​ទឹកប្រាក់ ២៦៤​លាន​ដុល្លារ​អាម៉េរិក ។ អ្នក​រួមចំណែក​គួរឱ្យកត់សម្គាល់​ផ្សេងទៀត​រួមមាន​កោះ​កៃ​ម៉ាន (Cayman) មាន​ទឹកប្រាក់ ៤៩​លាន​ដុល្លារ​អាម៉េរិក​, ម៉ាឡេស៊ី ៤៥​លាន​ដុល្លារ​អាម៉េរិក​, ជប៉ុន ៤០​លាន​ដុល្លារ​អាម៉េរិក​, សហរដ្ឋអាមេរិក ២៨​លាន​ដុល្លារ​អាម៉េរិក និង​ប្រទេស​ថៃ ២៧​លាន​ដុល្លារ​អាម៉េរិក​។

​ការវិនិយោគ​ដែល​នៅ​សេសសល់​បានមកពី​ប្រទេស​ដូចជា កោះ​សា​ម័​រ (Samoa), ឥណ្ឌា​, កូរ៉េខាងត្បូង​, កាណាដា​, សី​ស្ហែ​ល​, ចក្រភព​អង់គ្លេស​, ហ្វីលីពីន​, មី​យ៉ាន់​ម៉ា​, អូស្ត្រាលី​, សេ​ណេ​ហ្គា​ល់​, រុស្ស៊ី និង​ហូ​ឡង់​។​ប្រទេស​ចិន​បានរួម​ចំណែក​ស្ទើរ​គ្របដណ្តប់​នៃ​ការវិនិយោគ​បរទេស​ទាំងអស់ នេះ​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​ល្អ និង​យូរអង្វែង​រវាង​កម្ពុជា និង​ចិន​។ ការវិនិយោគ​នេះ​គ្របដណ្តប់​លើ​វិស័យ​ផ្សេងៗ រួមទាំង​ឧស្សាហកម្ម​, កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​, ទេសចរណ៍​, ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្សេងៗ​។

​ការកើនឡើង​យ៉ាងខ្លាំង​នៃ​ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហ៍កម្ម ក៏​ស្រប​នឹង​ចក្ខុវិស័យ​របស់​កម្ពុជា​ក្នុងការ​ផ្លាស់ប្តូរ​ពី​សេដ្ឋកិច្ច​កសិកម្ម​ដ៏​លើសលុប ទៅជា​វិស័យ​ចម្រុះ និង​ឧស្សាហូបនីយកម្ម​។ ការបន្ត​ផ្តោតទៅលើ​ឧស្សាហូបនីយកម្ម អាច​ជំរុញ​ជំហរ​របស់​កម្ពុជា ក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ឈានទៅ​សម្រេច​ចក្ខុវិស័យ​ប្រែក្លាយ​ប្រទេស​កម្ពុជា ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៩​ធ្នូ​ឆ្នាំ​២០២៤​ត្រូវបាន​អង្គការសហប្រជាជាតិ​អនុ​ម​ត័​ទទ​យល​ស្គាល​ថា​ជា​ប្រទេស​ដែល​ចេញ​ផុតពី​ប្រទេស​ក្រីក្រ​។

​ទាក់ទង​បញ្ហា​នេះ​លោក ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានលើកឡើង​ប្រាប់​កម្មវិធី​កិច្ចពិភាក្សា​របស់​កាសែត​ថា​ថា ដំណើរ​ឈាន​ចេញពី​ក្រុម​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​របស់​កម្ពុជា មិនមែនជា​ការខាតបង់​ដូច​ការលើកឡើង​របស់​ក្រុមប្រឆាំង​មួយចំនួន​តូច​នោះឡើយ តែ​ផ្ទុយទៅវិញ​គឺជា​ឱកាស​សម្រាប់​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​។
​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្នុង​នា​ជា​ខ្មែរ​យើង​មិន​ចង់​រស់នៅក្នុង​ភាព​អាណិតអាសូរ​ពី​គេ​ទៀត​ទេ ប្រមុខ​ដឹកនាំ​របស់​យើង​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថាបើ​ទោះជា​មាន​បញ្ហា​ប្រឈម​បន្តិចបន្តួច​ក៏ពិតមែន ប៉ុន្តែ​តាមរយៈ​គោលនយោបាយ ក៏ដូចជា​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់ចេញ​តាមរយៈ​រដ្ឋាភិបាល​នីតិកាល​ទី​៧​នេះ នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​រដ្ឋ​មួយ​រឹងប៉ឹង​ដោយ​ខ្លួនឯង​នាពេល​អនាគត​។​ទោះបីយ៉ាងណា​ផល​ដែល​បាន​ពី​ការ​ការដាក់​ទុនវិ​និ​យោកគខាងលើនេះ​មិនទានបាន​ដល់ដៃ​ប្រជាពលរដ្ឋ​ក្នុង​ឆ្នាំ​២០២៥​ឬ​២០២៦​នោះទេ​ព្រោះតុល្យភាពនៃជញ្ជីងពាណិជ្ជាកម្មកម្ពុជាជាមួយបរទេសនៅមានឱនភាពនៅឡើយ៕a invest cambodia1 a invest cambodia2 a invest cambodia3 


​