» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4568 នាក់

ម្សិលមិញ 5304 នាក់

សរុប 14144094 នាក់

ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ​៖ សហគ្រាស​ឧស្សាហកម្ម​ធំៗ​ចំនួន​១៧ របស់​ចិន បានបង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា​ក្នុងជំនួប​រវាង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៤​នេះ​។ .​ប្រតិភូ​សហគ្រាស​ឧស្សាហកម្ម​ធំៗ​ចំនួន​១៧ របស់​ប្រទេស​ចិន ដឹកនាំ​ដោយ​លោក ស៊ិន មីង​រ៉ុង ប្រធាន​ក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. ម​កន​ទ្ស្ស​ន​កិច្ច​នៅ​កម្ពុជា​។​a china companey hun 
​លោក ស៊ិន មីង​រ៉ុង បាន​ថ្លែងអំណរគុណ​សម្តេច​ធិបតី ដែល​បាន​អនុញ្ញាតឱ្យ​រូបលោក និង​ប្រតិភូ​សហគ្រាស​ឧស្សាហកម្ម​ចិន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុងការ​គាំទ្រ និង​សម្របសម្រួល​ដល់​កិច្ចដំណើរការ​វិនិយោគ​របស់​សហគ្រាស​ឧស្សាហកម្ម​ចិន​នៅ​កម្ពុជា​នាពេល​កន្លងមក​។​​លោក​ប្រធាន​ក្រុមហ៊ុន ក៏បាន​បង្ហាញ​ការប្ដេជ្ញាចិត្ត​ក្នុងការ​ជំរុញ និង​ពង្រីក​ការវិនិយោគ ក៏ដូចជា​ការទាក់ទាញ​វិនិយោគិន​ថ្មីៗ​បន្ថែមទៀត មក​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា ស្របតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ ជាពិសេស គឺ​សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះ​ស៊ី​ហ​នុ​ទៅជា «​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​» ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​។​

​លោក​ប្រធាន​ក្រុមហ៊ុន ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី អំពី​បណ្តា​សហគ្រាស​ឧស្សាហកម្ម ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ដែល​រួមមាន​ក្រុមហ៊ុន​ចំនួន​១៧ ដែលមាន​ជំនាញ និង​ប្រកប​អាជីវកម្ម​លើ​វិស័យ​ជាច្រើន រួមមាន ដូចជា​៖ វិស័យ​វាយនភ័ណ្ឌ​, បច្ចេកវិទ្យា​ព័ត៌មាន​, ឧស្សាហកម្ម​, ហិរញ្ញវត្ថុ និង​ធនាគារ​, ថាមពល​, ការគ្រប់គ្រង​សំណល់ និង​ទឹកស្អាត​, អចលនទ្រព្យ​, គម្រោង​អភិវឌ្ឍ​ជនបទ​, ធានារ៉ាប់រង​, បរិស្ថាន​, ក៏ដូចជា​ក្រុមហ៊ុន​វិនិយោគ​ដែល​ផលិត​នូវ​ផលិតផល​ផ្សេងៗ ដូចជា ក្រដាស និង​ដែក ជាដើម​។ លោក​ប្រធាន​ក្រុមហ៊ុន ក៏បាន​គោរព​ស្នើសុំ​ការស្វែងយល់​បន្ថែម​អំពី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​របស់​រាជ​រដ្ឋាភិបាល​, គោលនយោបាយ​ក្នុងការ​គ្រប់គ្រង និង​ការ​បង្វិលប្រាក់​វិនិយោគ​, គោលនយោបាយ​នៃ​ការគ្រប់គ្រង​កម្លាំង​ពលកម្ម​ទាំង​ក្នុងស្រុក និង​ពលករ​ជំនាញ​បរទេស​, និង​គោលនយោបាយ​ផ្នែក​ថាមពលបៃតង និង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បណ្តា​ក្រុមហ៊ុន ឧស្សាហកម្ម​ចិន ដែល​បាន​បោះទុន​វិនិយោគ និង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ដែល​នេះ​បង្ហាញ​ពី​ការជឿជាក់ មកលើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។ ចំពោះ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ទាក់ទាញ​ការវិនិយោគ សម្ដេច​ធិបតី បានបញ្ជាក់​ជូន​ដល់​លោក​ប្រធាន​ក្រុមហ៊ុន និង​គណៈប្រតិភូ​ថា រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​ប្រកាន់​ភ្ជាប់​នូវ​គោលនយោបាយ​បើកចំហ ប្រកបដោយ​ភាពបត់បែន និង​ជាក់ស្តែង​និយម ដោយ​រក្សា​ភ្ជាប់​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់ នៅក្នុង​តំបន់ និង​ពិភពលោក ដើម្បី​ធានាបាន​នូវ​ការប្រកួតប្រជែង និង​ការ​ផ្ដល់នូវ​បរិយាកាស​វិនិយោគ​ល្អប្រសើរ​។​

សម្ដេច​ធិបតី បានបញ្ជាក់​ជូន​លោក​ប្រធាន​ក្រុមហ៊ុន និង​គណៈប្រតិភូ​អំពី​ការបន្ត​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​វិនិយោគ​ទៅលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​សំខាន់ៗ​ដូចជា ផ្លូវ​លឿន អាកាសយានដ្ឋាន​អន្តរជាតិ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត ដើម្បី​ត​ភ្ជាប់​កម្ពុជា​ទៅ​តំបន់ និង​សកលលោក​។​​ក្រុមហ៊ុន​Zhenjiang ZhoungChao New Material Co,Ltd. បង្កើតឡើង​ក្នុង​ឆ្នាំ ២០០២ ដែលជា​ក្រុមហ៊ុន​ឯកទេស​ក្នុង​ការផលិត និង​អភិវឌ្ឍ​ផលិត​អ៉ី​សូ​ឡង់ ក្រណាត់​សរសៃ និង​ក្រណាត់​ប៉ាក់​។ ក្រុមហ៊ុន​នេះ​មាន​ទីតាំងនៅ Jiaxing ខេត្ត Zhejiang ប្រទេស​ចិន ហើយក៏​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងបន្លាស់​សម្រាប់​ម៉ាក​ល្បីៗ​ជាច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស​ផងដែរ ។​