» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5590 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695761 នាក់

សាលក្រម​ស្ថាពរ តុលាកា ​ខេត្តឧត្ដរមានជ័យ ត្រូវ ​ឈ្មោះ សៀង​ហ៊ុយ ហៅ​ញ៉ នឹង​បក្ខពួក ៨ នាក់ ថ្លើមធំ​ហ៊ាន​បំពាន​អាង​ប្រើ​ច្បាប់​ព្រៃ !


​ឧ​ត្ត​រ​មានជ័យ​:​មនុស្ស​មួយក្រុម​​មាន​គ្នា ៨ នាក់ បានប្រកាស​ហើយ​ថា មក​ព្រៃ​ត្រូវ​ប្រើ​ច្បាស់​ព្រៃ​នោះ មាន​សកម្ម​ភាពមិន​ចុះថយ​ឡើយ​។ ក្រោយពី​គេហ​ទំ​ព​រ័​មាតុភូមិ​ចុះផ្សាយ មួយ​លេខ​មក បាន​ឈប់​ធ្វើ​ច​រិ​ក​ដូចជា​មនុស្ស មិន​ស្គាល់​ច្បាប់ បាន​ប៉ុន្មាន​ថ្ងៃ​ដែរ​។ ថ្មី ៗ នេះ​លោក​ជិន​ជាង ជា​ម្ចាស់​ដី បានឈ្នះ​ក្ដី លើ​ការ​ប្ដឹងផ្ដល់​គ្នា នៅ​សាលាដំបូង​ខេត្តឧត្ដរមានជ័យ ។​តុលាការ បានចេញ​សាលក្រម​ចូល​ជា​ស្ថាពរ ថ្ងៃទី ១៨ ខែ​ឆ្នូ ២០២១ ឲ្យ​ឈ្មោះ​ជិន​ជាង ។​a land heam1 

​តាម​សេចក្ដីរាយការណ៍​មក​ថា​៖១ ឈ្មោះ សៀង ហ៊ុយ ហៅ​ញ៉ ២ លាង ប៊ុន​ធូ ៣ ពេញ សុខឿន រស់នៅ​ភូមិ​អូ​ស្មាច់ សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ​មិន​ថមថយ​ឡើយ នៅ​ហ៊ាន​បំពាន​លើ​បង្គោលរបង​បិត​ប្រកាស​សាលក្រម​ស្ថាពរ ។​បក្ខពួក​ជនបង្ក​ដើរ​ដក​បង្គោលរបង​ដែល​ដាំ​ជា​ជូរ​ហើយ ចោល​អស់​ជាច្រើន​ដើម​ទៀត។​លោក​ជិន​ជាង​ឲ្យ​ដឹងថា មេភូមិ លោក​ចៅ សង្កាត់​បានចេញ​លិខិត​បោះត្រា ដោយ​លោក អ៊ុក ប៊ុនហេង ចៅសង្កាត់​អូរ​ស្មាច់ ចុះ​ថ្ងៃទី ២០ ខែធ្នូ ២០២១ ទទួលស្គាលថា​ដី​នោះ របស់ ឈ្មោះ​ជិត​ជាង​។​

បើតាម​ច្បាប់ លោក​ជិន​ជាង មាន​អាជ្ញាធ​គាំទ្រ ពេញ​ទំ​ហ៊ឹង ហើយ​បាន​ឈ្នះក្ដី នឹង​បាន​សា​លក្រម​ស្ថាពរ​ទៀត​។​តែ​ឈ្មោះ​បក្ខ​ពួក​មានឈ្មោះ​ខាងលើ មិន​កោតក្រែង​ច្បាប់ សូម្បី​បន្តិច​ក៏​គ្មាន​ដែរ ព្រោះថា ពួកគេ​បានប្រកាស​ហើយ​ថា មក​ព្រៃ​ត្រូវ​ប្រើ​ច្បាប់​ព្រៃ ជា​ពាក្យ ឮ​ដោយ​កម្រ ព្រោះថា ពលរដ្ឋ​គ្រប់រូប​រស់នៅ ក្រោម​ដំបូល​សន្តិភាព តែងតែ​គោរព អាជ្ញាធ គ្រប់លំដាប់​ថ្នាក់ ជាពិសេស​នោះ គោរព​សា​ក្រម របស់​តុលាការ ដែលជា​ច្បាប់កំពូល​របស់​ជាតិ។​តែ​ភ្ផ្ទុ​យ​ទៅវិញ បក្ខពួក​ឈ្មោះ សៀង​ហ៊ុយ ហៅ​ញ៉ នៅតែ​បង្កហេតុ​មិន​ឈប់ ឈរ រំខាន​ដល់ ម្ចាស់​កម្ម​សី​ទ្ធ​ស្របច្បាប់ ។​ជាក់ស្ដែង​​ឈ្មោះ​លាង​ប៊ុន​ធូ បាន​កាន់​កាំ​បិត​ខ្វែវ គម្រាម​កម្មករ នឹង​ម្ចាស់​ដី នៅ​ទីនោះ រួមទាំង​កូន​គេ ចំនួន ២ នាក់ ទៀត​កាន់​កំបិត​គ្រប់​ដៃ គម្រាម​ហំ​ព័​ទ លោក​ជិន​ជាង​ចង់​កាប់​គាត់ ។

​លោក​ជិន​ជាង​ម្ចាស់​ដី រស់នូវ​ភូមិ​រួត​ចំប៉ី​ឲ្យ​ដឹងថា ដី​របស់លោក​បាន​កាន់​កាប់​តាំងពី​ឆ្នាំ ២០០៤ ក្រោយពី​អាជ្ញាធ​ប្រគល់​ដី​នោះ​ឲ្យ​ទៅ​ពល់រដ្ឋ ២០ គ្រួសារ មាន​ដី​រដ្ឋ​ពី​ណា មកទៀត ។​ដី​ដែល​អ្នកស្រុក​ធ្វើ​កសិកម្ម ២០ គ្រួសារ​នោះ មាន​ដី​ចំនួន ៤២ ហិកតា ៣៧ អា ដែល​អ្នកភូមិ​កំពុង​អាស្រ័យ​ផល​រាល់​ឆ្នាំ ។​
​លោក​ជិន​ជាង បន្តថា កាលពី​ទី​២៧ ខែ ១១ ២០២១ រូបលោក​ត្រូវ បក្ខពួក​មានឈ្មោះ​ខាង លើ​មាន​គ្នា ៨ នាក់ កាន់​កាំបិត​ខ្វែវ​សឹង​គ្រប់​ដៃ មក​ហំ​ព័​ទ ប្រើពាក្យ​ប្រមាទ បំណង​ចង់​កាប់​ខ្ញុំ មាក់ងាយ​ថា​រូបខ្ញុំ​បំពាន​លើដី​របស់គេ ថែមទាំង​ដក​បង្គោលរបង​របស់​ខ្ញុំ​ចោល​អស់ ហើយ​គំរាម​អ្នក​ដាំ​របង​ទៀត ។​ពេលនោះ​ឈ្មោះ វណ្ណា​រ៉ា ដែលមាន​ព្រំ ដី​ជាប់​គ្នា មកដល់​បាន​សួរថាមានរឿង​អ្វី​ចាំបាច់​ឡូឡា ពួកគេ​ឆ្លើយថា មក​ព្រៃ​ត្រូវ​ប្រើ​ច្បាប់​ព្រៃ មាន​រូបភាព សម្លេង​ក្នុង​វីត ដេ​អូរ ។

​លោក អ៊ុក​ប៊ុនហេង ចៅសង្កាត់​អូរ​ស្មាច់​ឲ្យ​ដឹង​តាម​ទូ​ស័ព្ទ​ថា ដី​ចំណុច​នោះ គឺ​ដី​បំរុង​របស់​រដ្ឋ ១០០ ហិកតា តែ​អ្នកស្រុក កាប់​រាន ដាំ​ដំណាំ​ហើយ មានតែ​ដី​ចំនួន ២០ ហិកតា កំពុង​ប្ដឹងផ្ដល់​គ្នា​រាល់ថ្ងៃ​។ ពេល​សួរថា តើ​អ្នកណា​ខុស អ្នកណា​ត្រូវ​លោក​ឆ្លើយថា វា​ខុស​ទាំងអស់គ្នា​ហ្នឹង ។​ពេល​សួរថា ដី​របស់​រដ្ឋ ១០០ ហិកតា តើ​ឯង​សារ​ជា​ផ្លូវការ​អ្វី​ទេ លោក​ហេង​ឆ្លើយថា មិនមាន​ទេ មាននៅ​ចៅសង្កាត់​ចាស់ ។​​លោក​ផែ​ម សំ​អាត់​អតីត ចៅសង្កាត់​អូ​ស្មាច់​ឲ្យ​ដឹង​តាម​ទូ​ស័ព្ទ​ថា ដី​ចំណុច​នោះ​សង្កាត់​កាត់​ដី​បំរុង​ទុក ក្បាល ២០០ ម៉ែត្រ បណ្ដោយ ៨០០ ម៉ែត្រ ដី​ក្រៅពីនោះ ប្រជាជន អាស្រ័យ​ផល តាំងពី​ឆ្នាំ ២០០៨ មក មាន​ដី​រដ្ឋ​ឯណា​ទៀត ។​លោក​បន្តថា អ្នក​មក​ថ្មី បំពាន​លើដី មាន​ម្ចាស់ ។​ពេល​សួរថា លោក​ហេង ប្រាប់​អ្នកការ​សែត មួយចំនួន ថា​ដី​រដ្ឋ ១០០ ហិកតា ពិត​ដែរ​ឫ​ទេ លោក​ប្រាប់ ថា​មិន​ពិត​ទេ ។

​លោក​យិន​ហេង រង​ភូមិ​រួត​ចំ​ប៉ីឲ្យ​ដឹង​តាម​ទូ​ស័ព្ទ​ថា​ឈ្មោះ​សៀង​ហ៊ុយ ហៅ​ញ៉ នឹង​គូកន​មិនមាន ដី​នៅ​ចំណុច​នោះ ទេ ឈ្មោះ​ប៉ុន្មាន​នាក់​ខាងលើ ក៏​មិនមាន​ដី​នៅ​ទីនោះ​ដែរ​។​បុគ្គល​ទាំងនោះ ទឹម​មក​តវ៉ា​នៅ​ចុងឆ្នាំ ២០២១ មិនត្រូវ​ឡើយ ។​​លោក​អ៊ុយ​មេ​ប៉ុ​ស្ដ៍ អូរ​ស្មាច់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ជាធម្មតា​អ្នកស្រុក​ទៅ​ចំការ កាន់​កាំ​បុ​ិ​ត​ណឹ​ង​ឯង ។​ពេល​សួរថា មនុស្យ ៨ នាក់ កាន់​កាំបិត ហើយ​ប្រើពាក្យ​ថា​មក​ព្រៃ ប្រើ​ច្បា​ស់ព្រៃ លោក​ឆ្លើយថា ខុស​ហើយ​មិនត្រូវ​ទេ ។
​កូនស្រី​លោក សៀង ហ៊ុយ​ហៅ​ញ៉ ឲ្យ​ដឹង​តាម​ទូ​ស័ព្ទ​ថា រូបនាង​ទៅ​ព្រៃ​មើល​ដី តែ ៣ នាក់​ឪ​កូន ហើយ​មិនដែល​កាន់​កាំបិត​គំរាម​អ្នកណា​ទេ មានឈ្មោះ​ជាង​ទើប គម្រាម​ពួក​ខ្ញុំ​ហើយ​ចុច​ផ្ដាច់ ទូរ​សព្ទ័​បាត់ទៅ​៕a land heam2 a land heam3 a land heam4 a land heam5 

​