» អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ » សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក » កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ » រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន! » ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា » តុលាការភ្នំពេញចេញដិការឃុំមនុស្ស១៦នាក់ ភាគច្រើនជាសន្តិសុខឯកជនសេឃ្យូរីធីហ្កាដ(G8888) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត? » អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦រំលឹកពីភាគីទី៣ចូលរួមដោះស្រាយព្រុំដែនសមុទ្ទនិងសម្តីសម្តេចធិបតីមិនទទួលស្គាល់ការប្រើកម្លាំង » សមត្តកិច្ចជួយសង្គ្រោះករណីយ៍ចាប់ជំរិត និងសម្លាប់ក្មេង នៅភូមិកូនជ្រែ ស្រុកស្អាងដោយសារជនបង្កខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន » ផឹកស្រាអស់២ដបស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់សម្លាប់ » អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ » អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស » បុរសរកស៊ីឆក់ត្រីដែលត្រូវបានចាប់វ៉ៃខ្នោះបង្កការចាប់អារម្មណ៍ពីមហាជនត្រូវបានដោះលែងវិញហើយ! » ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់វិញពេលមានអ្នកថ្មីទៅជំនួស » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3477 នាក់

ម្សិលមិញ 5488 នាក់

សរុប 19226804 នាក់

ទូត​អាមេរិក​ជួប​រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា​និយាយ​រឿង​រកស៊ី​និង​ការងារកម្មករ

 


​ភ្នំពេញ ៖ បើទោះបី​ស្ថិតក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​ការនាំចេញ​ទំនិញ​សព្វបែបយ៉ាង​របស់​កម្ពុ​ជាមាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ទៅ​សហរដ្ឋអាមេរិក​។ គ្រាន់តែ​ក្នុង​ខែមករា​នេះ កម្ពុជា​នាំ​ទំនិញ​ចេញទៅ​កាន់​សហរដ្ឋអាមេរិក មានតម្លៃ ៨៤៧​លាន​ដុល្លារ កើនឡើង​៤៦​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​a cambodia trade us2 

ការិយាល័យ​ស្ថិតិ​អាមេរិក​ឲ្យ​ដឹងថា គ្រាន់តែ​នៅក្នុង​ខែមករា​ឆ្នាំ ២០២២ នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក មាន​ទំហំ ៨៧៥​លាន​ដុល្លារ កើនឡើង ៤២​ភាគរយ​។ ដោយឡែក​កម្ពុជា នាំ​ទំនិញ​មកពី​សហរដ្ឋអាមេរិក មានតម្លៃ ២៨​លាន​ដុល្លារ ធ្លាក់ចុះ ១៧​ភាគរយ​។ ដូច្នេះ​គេ​រំពឹងថា​នៅ​បណ្ដា​ខែ​ខាងមុខ​ទៀត​ទំហំ​នៃ​ការនាំចេញ​នាំចូល​នឹង​បន្ត​កើនឡើង​ទៀត​ជាមិនខាន​។​​សហរដ្ឋអាមេរិក​នៅតែ​ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​ការនាំចេញ​របស់​កម្ពុជា នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម – ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) ។

 ​សូមបញ្ជាក់ថា​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​៧​មិនា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា រួមមាន​៖ ការប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​, បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​វិស័យ​ការងារ និង កម្មវិធី​ជំនួយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក (USAID) នៅ ទីស្តីការក្រសួង​ការងារ ។

​លោក W.Patrick Murphy បញ្ជាក់​បន្ថែមថា កំណើន​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក ក៏​ជាការ​សបញ្ជាក់​ពី​ការ​សហការគ្នា​យ៉ាង​ល្អ​រវាង​កម្ពុជា​-​សហរដ្ឋអាមេរិក បើទោះបី​មាន​កិច្ចការងារ​មួយចំនួន​ខ្លះទៀត ដែលជា​បញ្ហា​ប្រឈម ត្រូវការ​ពេលវេលា​ដើម្បី​ជជែក​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​ជាមួយគ្នា​បន្តទៀត​។

​លោក​បណ្ឌិត អ៉ិ​ត សំហេង ក៏បាន​វាយតម្លៃ និង​កោតសរសើរ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​លោក W. Patrick Murphy នៅក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​សហរដ្ឋអាមេរិក មាន​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​ភាពជា​ដៃគូរ​ដែលនាំឱ្យ​មានការ​វិវត្តន៍​រីកចំរើន និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ដែលជា​កង្វល់​របស់​ភាគី​ពាក់ព័ន្ធ ដោយ​ឈរលើ​ស្មារតី​រួមគ្នា​ក្នុងការ​លើកកម្ពស់​សិទ្ធ​ការងារ សេរីភាព​អង្គការ​វិជ្ជាជីវៈ លក្ខខណ្ឌ​ការងារ អនុលោម​តាមច្បាប់​ស្តីពី​ការងារ និង​បទដ្ឋាន​ការងារ​អន្តរជាតិ​។

​ទន្ទឹមនឹងនេះ ការបន្ត​យកចិត្តទុកដាក់​ក្នុងការ​រួមគ្នា​ប្រយុទ្ធប្រឆាំង​អំពើរ​ជួញដូរ​មនុស្ស តាមរយៈ​ការជួញដូរ​កម្លាំង​ពលកម្ម ការលុបបំបាត់​ពលក​ម្ម​កុមារ សុទ្ធតែ​ទទួលបាន​នូវ​វ​ឌ្ឍ​ភាព​គួរអោយកត់សំគាល់​ផងដែរ បើ​ទោះ​នៅមាន​បញ្ហា​ប្រឈម និង​បញ្ហា​មួយចំនួន​មិនទាន់​បានសម្រេច​គោលដៅ ក៍​យើង​បាន​ជម្រុញ​ការងារ​ទាំងនេះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ធានាបាន​នូវ​ការការពារ និង​លើកកម្ពស់​សិទ្ធិ និង​អត្ថប្រយោជន៍​ពលករ​ទេស​ន្ត​រ​ប្រវេសន៍ ការពារ​ពី​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ឬ​ការរើសអើង​នៅ​កន្លែងធ្វើការ​, ផ្តល់ជំនួយ​ផ្នែក​ច្បាប់ និង​សុខុមាលភាព​, ជួយ​ដល់​ពលករ​ក្នុងការ​ទទួលបាន​ឯកសារ​ផ្លូវច្បាប់​ត្រឹមត្រូវ និង​ជួយ​ដល់​ពលករ​ចំណាកស្រុក​ដែល​មិនមាន​ឯកសារ​, សម្របសម្រួល​លទ្ធភាព​ទទួលបាន​រប​ប​សន្តិសុខ​សង្គម និង​អត្ថប្រយោជន៍​ផ្សេងៗ ស្របតាម​ច្បាប់​នៃ​ប្រទេស​គោលដៅ​។​

​ចំពោះ​បញ្ហា​ពលកម្ម​កុមារ ក្រុមអធិការកិច្ច​ការ​ងារ​កំពុង​ខិតខំ​បន្ត​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ដល់​សហគ្រាស សិប្បកម្ម និង​អាណាព្យាបាល​ឱ្យ​យល់ច្បាស់​ពី​ច្បាប់ និង​លិខិតបទដ្ឋាន​ដែល​កំណត់​អាចឱ្យ​ប្រើប្រាស់​កុមា​រលើ​ប្រភេទ​ការងារ​ណា ហើយ​ក្នុង​លក្ខខណ្ឌ​បែបណា ទន្ទឹមនឹងនេះ​ក៏បាន​អនុវត្ត​ច្បាប់​ចំពោះ​សហគ្រាស សិប្បកម្ម​ដែល​មិន​អនុលោម​តាម​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​ផងដែរ ដើម្បី​ទប់ស្កាត់បាន​នូវ​ការប្រើប្រាស់​ពលកម្ម​កុមារ ហើយ​ដកហូត​កុមារ​ចេញពី​ពលកម្ម​កុមារ​បានជា​បន្តបន្ទាប់ ក្នុង​គោលដៅ​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​គ្មាន​ពលកម្ម​កុមារ នា​ឆ្នាំ​២០២៥​។

​ភាគី​ទាំង​ពីរបាន​សំដែង​នូវ​មោទកភាព​ចំពោះ​វ​ឌ្ឍ​ភាព​នៃ​កិច្ច​សហប្រតិបត្តិ​ទាំងនេះ ហើយ​បាន​ឯកភាពគ្នា​ក្នុង ការ​ជម្រុញ​នូវ​ការងារ​ទាំងនេះ​បន្តទៀត ទាំង​ការរួម​គ្នា​ក្នុងការ​ធ្វើឱ្យ​កាន់​ប្រសើរឡើង​នូវ​ការអនុវត្ត​សិទ្ធ​សេរីភាព អង្គការ​វិជ្ជាជីវៈ​ការរៀបចំ​ឱ្យមាន​ជា​វេទិការ​ចែករំលែក​បទ​ពិសោធន៍ និង​ការសិក្សា​សម្រួល​ដល់​ការធ្វើឱ្យ​នីតិវិធី នានា​កាន់តែ​ងាយស្រួល​ក្នុងការ​ចូលរួម​អនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​កាន់តែ​ប្រសើរ​។ ជាមួយនេះ​ផងដែរ ចំពោះ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ ក្រសួង​នឹង​បន្ត​ជម្រុញ​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស ផ្នែក​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប ចូល​ជា​សមាជិក​នៃ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដើម្បី​ទទួលបាន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ហើយ​ក្រសួង​នឹង​រៀបចំ​ឱ្យមាន​ជា​អធិការកិច្ច​រួមគ្នា​រវាង​អធិការកិច្ច​ការងារ និង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​។

​ចំពោះ​ករណី​វិវាទ​ការងារ ក្រសួង​តែងតែ​ខិតខំ​ឱ្យអស់​លទ្ធភាព​ក្នុង​ផ្សះផ្សា និង​ស្វែងរក​ដំណោះស្រាយ​តាម​យន្តការ​ចរចារ ហើយ​តែងតែ​បន្ត​អំពាវនាវ តាម​ការអញ្ជើញ​ភាគី​វិវាទ​ចូលមក​ជួបចរចា​រដោះ​ស្រាយ​ដោយ​សន្តិវិធី​ស្របតាម​នីតិវិធី​ច្បាប់​ជា​ធរមាន ហើយ​ក្រសួង​រីករាយ​ក្នុង​ការផ្តល់សេវា​ផ្នែក​ច្បាប់​ជូន​ដល់​ភាគី​វិវាទ ដើម្បី​ធានាបាន​នូវ​ការការពារ​តាមផ្លូវ​ច្បាប់ ដែល​កន្លងមក​ក្រសួង​បាន​នឹង​កំពុង​អនុវត្ត​ក​ក្នុង​ការជួយ​គាំពារ​ដល់​បងប្អូន​កម្ម​រ​និយោជិត ជាពិសេស មេដឹកនាំ​សហជីព​។​

​សូមបញ្ជាក់ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក​មាន​ចំនួន ៩ ១៥៩ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ កើនឡើង ១៥,៨ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ក្នុងនោះ កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ ៨ ៧៤៥ លាន​ដុល្លារ​ទៅ​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​របស់​ពិភពលោក កើនឡើង ៣៣,២ ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២០៕a cambodia trade us a cambodia trade us1