» ជួបពិភាក្សា​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង​(Min Aung Hlaing ) តាម​ប្រព័ន្ធ​វីដេអូ​សម្ដេច​តេ​ជោ ហ៊ុន សែន សុំ​ជួប​អ្នកស្រី​អួ​ង​សាន​ស៊ូ​ជី​តែ​បាន​ចម្លើយ​បែប​ការទូត​ » ទំនិញ​២​កុង​តឺ​ណឺ បំ​រ៉ុង​លោត​ឆ​ត្រ័ ដឹក​ចេញពី​ទឹកដី​ថៃ ចូល តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ បង្ក​ការភ្ញាក់ផ្អើល​ដល់ សមត្ថកិច្ច » ឆេះ​ព្រៃ​លិច​ទឹក ស្ថិតនៅ​ចំណុច​កប៉ាល់​ផ្កាប់ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប ៤​យប់​៤​ថ្ងៃ​ » បែកធ្លាយ​ឯកសារ​លិខិតឆ្លងដែន​របស់​ជនជាតិ​ថៃ​ឆ្លង​ចូល​ដី​ខ្មែរ តាម​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ មិនមាន​បោះត្រា​កម្ពុជា !? » ប្រធានាធិបតី​ចិន​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​បារាំង​តែ​ជជែគ​គ្នា​សម្រាប់​អឺរ៉ុប​ផងដែរ » ACU សម្រាប់​ខែឧសភា​បាន​ដំណើរការ​ពិនិត្យ វិភាគ និង​សម្រេច​លើ​ពាក្យបណ្តឹង​៥៥ បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​តុលាការ » សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ មិន​ត្រឹមតែ​សម្រាប់​ក្មួយប្រុស រស្មី​សត្យា តែ​ម្នាក់​ទេ ខ្ញុំ​នឹង​ផ្តល់​ក្របខ័ណ្ឌ​ជូន​ដល់​សាច់ញាតិ​បង្កើត របស់​យោធិន​ពលី ទាំង ២០​នាក់​! » ដុក​ទ​រ័ សាន់ សុធា​វុ​ធ ប្រធាន​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ស្រវឹង ប្រើ​អំពើហិង្សា​វាយដំច្រំធាក់​លើ​ប្រពន្ធ​ត្រូវ​ឃាត់ខ្លួន​ » អភិបាល​រាជធានី​ថា​៥​ឆ្នាំ​ទៀត​ភ្នំពេញ​លែង​ព្រួយ​រឿង​លិច​ទឹក​! » រឿង​ពលករ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្រសួង​ការងារ​ថា​ស្រាវជ្រាវ​តែ​ក្រុមហ៊ុន​ថា​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​សម្របសម្រួល​សិន » លោក​កែវ​រ៉េមី​បកស្រាយ​ពី​សិទ្ធិមនុស្ស​កម្ពុជា ថា​មិន​ដូច​របាយការណ៍ អាមេរិក និង​អឺរ៉ុប​ទេ​! » ក្មេងស្រី​រងគ្រោះ​ដែល ត្រូវ​ជនសង្ស័យ​ទាំង​២០​នាក់ រំលោភ​បូកបាន មកដល់​អង្គការ AFESIP នៅ​ភ្នំពេញ​ » វៀតណាម​ជម្រុញ​ការផលិត​ស្រូវ​សម្រាប់​ការនាំចេញ​អង្ករ​ឲ្យ​បាន​ចំនួន ៨​លាន​តោន » OCHCR ស្នើឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ក្រោយ​តុលាការ​កំពូល​រក្សា​ទោស​២​ឆ្នាំ​ដដែល​ » វរសេនីយ៍ត្រី ផាត ផាន​ណូ ដែល​បាញ់បោះ​សេរី​បន្ទាប់ពី​ដេញចេញ​ពី​ក្របខ​ណ្ឌ័​ឡូ​វ ទៅ​តុលាការ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 763 នាក់

ម្សិលមិញ 3528 នាក់

សរុប 14187148 នាក់

រឿង​ព្រុំដែន​នៅ​ត្បូងឃ្មុំ​នាយករដ្ឋមន្ត្រី​បញ្ជារ​ឲ្យ​ប្រធាន​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​លើ​កិច្ចការ​ព្រំដែន ​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​!

 

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ទៅ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​លើ​កិច្ចការ​ព្រំដែន ឱ្យ​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​មួយចំនួន ដែល​អះអាងថា បាត់​ដី​នៅ​ខេត្ត​ត្បូងឃ្មុំ​និង​ឲ្យ​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​បើ​ធ្វើ​សិក្ខាសាលា​ពន្យល់​ផងដែរ​។a chhim phall 

បទបញ្ជា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដើម្បី​បូកសរុប​ការងារ​ឆមាស​ទី​៤ ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ​។​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បាន​អះអាង​នៅលើ Facebook របស់លោក​យ៉ាង​ដូច្នេះ​ថា​៖ «​សម្តេច​តេ​ជោ​បាន​បញ្ជា​ឲ្យ​ឯកឧត្តម វ៉ា គឹមហុង ចុះទៅ​ជួប​ពលរដ្ឋ ដែល​អះអាងថា បាត់​ដី​នៅ​ខេត្ត​ត្បូងឃ្មុំ ក្រោយ​បោះបង្គោល​ព្រំដែន តប​តាម​សំណួរ​របស់ខ្ញុំ ដែល​បាន​សួរ​ទៅកាន់​នាយករដ្ឋមន្ត្រី​»​។​

ទាក់ទង​និង​រឿង​ព្រុំដែន​នេះដែរ​ប្រធាន​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​លោក ឈឹម ផល​វរុណ បានឱ្យដឹង​ក្នុង​សន្និសីទ​បង្ហាញ​លទ្ធផល​កិច្ចប្រជុំ ថា រឿង​ឈឺឆ្អាល និង​ការព្រួយបារម្ភ រហូត​ចុះទៅ​មើល​ព្រំដែន គឺជា​រឿង​ល្អ ប៉ុន្តែ​រឿង​ដែល​មិនល្អ ដែល​មិនអាច​អត់អោយ​បាន​នោះ គឺ​ការ​បំភ្លៃ​ការ​មួលបង្កាច់​និង​ការ​ញុះញង់​ឱ្យមាន​ការផ្តួលរំលំ​រាជរដ្ឋាភិបាល​។​

​លោក ឈឹម ផល​វរុណ​ឱ្យដឹងថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ឱ្យ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន ចុះ​ជួប​ប្រជាពលរដ្ឋ​ដែល​បាន​អះអាងថា​បាត់បង់​ដី​ទៅ​វៀតណាម ដើម្បី​ស្វែងរក​ការពិត តើ​គាត់​បាត់​ដី​ពិតមែន ឬ​ចាញ់បោក​តាម​ការ​ញុះញង់​របស់​ក្រុមប្រឆាំង ព្រោះ​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​តាម​ព្រំដែន​ភាគច្រើន​គឺ​បោះឆ្នោតឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​«​ការ​មួលបង្កាច់ និង​ការ​បំភ្លៃ​ខុសពី​ការពិត​ជុំវិញ​ប្រធានបទ​ព្រំដែន មិនមែនជា​សេរីភាព​ក្នុងការ​បញ្ចេញ​មិ​តិ​ក្នុងសង្គម​ប្រជាធិបតេយ្យ​ទេ គឺជា​បទល្មើស​ជាក់ស្តែង ដែល​រាជរដ្ឋាភិបាល​អនុវត្ត​តាមច្បាប់ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យមាន​ជំលោះ​ជាតិនិយម​រវាង​ប្រទេស​និង​ប្រទេស​»​។

លោក​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​មាន​មន្ទិល​អាចធ្វើ​លិខិត​ស្នើសុំ​ទៅ​គណៈកម្មាធិការ​ព្រំដែន ធ្វើការ​បកស្រាយ​ដោយមាន​ការយោគយល់​គ្នា​។​
 រឿង​បញ្ហា​ដោះដូ​ដី អ្នក​ដែល​មួលបង្កាច់ អះអាងថា​ដោះដូ​គឺ​ក្បត់ជាតិ​។​បើតាម​លោក​ឈឹម ផល​វរុណ ការដោះដូ​មិនមែន​ធ្វើ​តែ​ពេលនេះ​ទេ នៅ​ប្រទេស​ផ្សេង​ក៏មាន​ករណី​នេះដែរ សម្រាប់​កម្ពុជា​ផែនទី​បោ​ន គឺ​នៅលើ​ក្រដាស់ ប៉ុន្តែ​កា​រស់នៅ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ទាំងសងខាង​មិន​ដូច​នៅលើ​ក្រដាស់ រស់នៅ​យូ​ឆ្នាំ​ហើយ ហើយក៏​គ្មាន​ការទាមទា ដល់ពេល​មក​កំណត់ព្រំដែន ធ្វើឱ្យ​ភាពជាក់ស្តែង និង​នៅលើ​ក្រដាស​មាន​ភាពខុសគ្នា មិនមែន​ដូច​ការ​មួលបង្កាច់​ទេ​។ ការដោះដូ​គឺ​កម្ពុជា​បាន​ពី​វៀតណាម ប្រមាណ ២​ពាន់​ហិច​តា ដែល​វៀតណាម​កាន់កាប់​ដី​ខ្មែរ​យូរហើយ​។​លោក ឈឹម ផល​វរុណ​ថា សម្តេច​តេ​ជោ ផ្តល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ដែល​បាត់​ដី មកជួប​គណៈកម្មាធិកា​រ​ព្រំដែន ដើម្បី​បង្ហាញ​ភាពជាក់ស្តែង​។​

កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​អ្នកគាំទ្រ​អតីត​ក្រុមប្រឆាំង លោក រ៉ុង ឈុន និង លោក សួង សុ​ភ័​ណ្ឌ ចុះទៅពិនិត្យ​។ ទាំង​លោក រ៉ុង ឈុន និង លោក សួង សុ​ភ័​ណ្ឌ សុទ្ធតែ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​តុលាការ​បាន​ចោ ទ​ប្រកា ន់​លោក រ៉ុង ឈុន ពីបទ «​ញុះ​ញ ង់​បង្ក​ឲ្យ​មាន ភាព​វិក​វរ​ធ្ង ន់​ធ្ង​រ​ដល់​សន្តិសុខ​សង្គម​» និង​ចោ ទ​ប្រកា ន់ លោក សួង សុ​ភ័​ណ្ឌ ពីបទ​ញុះ​ញ ង់​ឲ្យ​មាន​ភាព​វឹ ក​វរ និង​បង្ករ​អសន្តិសុខ ដល់​សង្គមជាតិ ហើយ​សម្រេច​ឃុំ​ខ្លួ ន​ជា​បណ្តោះអាសន្ន​។ ការ​បំផុសបំផុល​អំពី​បញ្ហា​ព្រំដែន របស់​ក្រុម​ប្រ ឆាំ ង បាន​កើតឡើង​សារជាថ្មី​បន្ទាប់ពី ប្រទេស​កម្ពុជា និង​វៀតណាម បានប្រគល់ និង​ទទួល ផែនទី​ឋានលេខា​ព្រំដែន​គោក ខ្នាត ១/២៥ ០០០ ដែលជា​ផែនទី​ទំនើប​សម័យ​ឌីជីថល កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០។

​សូមបញ្ជាក់ថា​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​នេះ បានផ្តល់​ឱកាស​ឲ្យ​ប្រធាន​ប្រតិភូ​គណ បក្ស​នីមួយៗ ម្នាក់ៗ​បាន​ចូលរួម​ទស្សនៈទាន​១០​នាទី នៃ​ការផ្តល់​ធាតុ​ចូល ក្នុងន័យ​ស្ថាបនា អំពី​បរិបទ បច្ចុប្បន្នភាព​សង្គម ផ្អែកលើ​ការរកឃើញ​តម្រុយ ឬ​ភស្តុតាង តាមរយៈ​បេសកកម្ម​ការងារ​បន្ថែម ជាមួយ នឹង​ការ​ប្រឈម​នឹង​កូ​វីដ​-១៩​។​a chhim phala1 a chhim phall1