» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9708 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699879 នាក់

កុំ​ភ្លេច​ចូល​ភ្លក់​ម្ហូប​នៅ​ខ្មែរ​នៅ​បន្ទាយស្រី​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​

​សៀមរាប​៖​ខេត្តសៀមរាប​គ្រោង​នឹងធ្វើ​ពិធីបុណ្យ​មួយ​ដ៏​ធំ​មួយ​មិន​ធ្លាប់មាន ដោយ​ក្នុង​កម្មវិធី​នោះ​ក្រៅពី​មានការ​រាំលេង​កម្សាន្ត​ជាមួយ​កំពូល​តារាចម្រៀង Cam-pop Galaxy Navatra ពុក​ម៉ែ​បងប្អូន​ដែល​ចូលរួម​ក៏​អាច​ភ្លក់​រស់ជាតិ​មុខម្ហូប តំណាង​ស្រុក​នីមួយៗ​របស់​បងប្អូន​អ្នក​ខេត្តសៀមរាប​ទាំង​១២​ស្រុក ដោយ​មានការ​ចម្អិន​ពី​ចុងភៅ​ជំនាញៗ យ៉ាង​ឆ្ងាញ់​ជាប់មាត់​ផងដែរ​។​a new year sr2 

​មុខម្ហូប​តំណាង​ទាំង​១២​ស្រុក​ក្នុង​ខេត្ត សៀមរាប​ដែល​បងប្អូន​អាច​ចូលរួម​ភ្លក់​បាន​នោះ​មាន​ដូចខាងក្រោម​៖
​ទី​១/ ក្រុង​សៀមរាប (​អន្សម​ទឹកគ្រឿង​)​ទី​២/ ស្រុក​បន្ទាយស្រី (​នំ​បញ្ចុក​ព្រះ​ដាក់​)​ទី​៣/ ស្រុក​បាគង (​នំ​កា​ឆាយ​ស្រួយ នំ​កា​ឆាយ​រសជាតិ​ការី​)
​ទី​៤/ ស្រុក​សូទ្រនិគម (​ក្រឡាន​ដុត សាច់ក្រក​ឆា​គ្រឿង​)​ទី​៥/ ស្រុក​ជីក្រែង (​ភ្លាត្រី​ឆៅ​ត្រយូងចេក​)​ទី​៦/​ស្រុក ក្រឡាញ់​( សម្លម្ជូរ​ថ្លើម​គោ​ស្លឹក​ក្រឡាញ់​)
​ទី​៧/ ស្រុក​ពួក (​មាន់​អាំង​).​ទី​៨/ ស្រុក​អង្គរជុំ (​កង្កែប​បោប​).​ទី​៩/​ស្រុក​ស្រីស្នំ (​ហហ្មុក​ខ្យង​).​ទី​១០/ ស្រុក​អង្គរធំ (​សាច់គោ​ចង្កាក់​)
​ទី​១១/ ស្រុក​ស្វាយ​លើ (​ខ្នប់​ផ្សិត​)​ទី​១២/ ស្រុក​វ៉ារិន (​សម្លរ​ទំពាំង​វ​ល្លិ៍​យាវ​)

​ក្រៅពី​មុខម្ហូប​ខាងលើ ក៏មាន​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត ដូច​ជាការ​ស្លៀកពាក់​បុរាណ ទស្សនា​មួក​ត្នោត​យក្ស និង​ទម្រង់​សិល្បៈ​ខ្មែរ​បុរាណ​ជាច្រើន​មុខ​ថែមទៀត​។ អ្វីដែល​ពិសេស​នោះ កំពូល​តារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទ​សី​ម៉ា នឹង​ច្រៀង​ដោយផ្ទាល់​ក្នុងការ​ប្រគំ​តន្ត្រី​លើកដំបូង​របស់​នាង ជាមួយ​បទ​ចម្រៀង​ជាង​100​បទ ដើម្បី​កំដរ​អារម្មណ៍​ពុក​ម៉ែ​បងប្អូន​រាំលេង​កម្សាន្ត ឱ្យ​អស់ដៃ​តែម្ដង​។​

​សូមបញ្ជាក់​ផងដែរ កម្មវិធី​បុណ្យ​ភូមិ​សៀមរាប នឹងធ្វើ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ទី​៣១ ខែធ្នូ ឆ្នាំ ២០២១​នេះ លើ​ទីតាំង​គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​លំនៅឋាន​ឡេង​ណា​វ៉ា​ត្រា ស្រុក​បន្ទាយស្រី ចាប់ពី​ម៉ោង 11:00​ព្រឹក ដល់​ម៉ោង 6:00 ល្ងាច​។ កម្មវិធី​ដ៏​ពិសេស​នេះ ក៏មាន​ការផ្សាយ​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ផងដែរ​៕a new year sr a new year sr1 
​