» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1563 នាក់

ម្សិលមិញ 5988 នាក់

សរុប 18746898 នាក់

សម្តេចក្រុមព្រះ​នរោត្តម​ចក្រពង្ស​៖ យើង​នាំគ្នា​ដាំ​ដើមឈើ​ឡើងវិញ ដើម្បី​ទុកជា​ឧ​ត្ត​ម​ប្រយោជន៍ ជូន​ជនរួមជាតិ​យូរអង្វែង​

 

​កំពង់ស្ពឺ​៖ សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវបាន​ព្រះ​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះអង្គ​ត្រាស់បង្គាប់​ជា ព្រះរាជតំណាង​យាង​ដាំ​កូនឈើ​ប្រណិត​ចំនួន ២,០០០​ដើម និង​ផ្កា ចំនួន ២៥០​ដើម នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុ​សមៈ​គិរី​រម្យ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៤​។​a chak pong 

​សម្តេចក្រុមព្រះ​នរោត្តម ចក្រពង្ស មាន​ព្រះរាជបន្ទូល​ថា ការដាំ​ដើមឈើ​នា​ថ្ងៃនេះ ក្នុងន័យ​អបអរសាទរ ព្រះ​រាជពិធី​រុក្ខទិវា ៩​កក្កដា ឆ្នាំ​២០២៤ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តតាកែវ ក្រោម​ព្រះរាជ​វត្តមាន​ព្រះមហាក្សត្រ​នៃ​កម្ពុជា​។

 

​ក្នុង​ព្រះ​រាជពិធី​ដាំ​កូនឈើ​នោះដែរ អ្នកឧកញ៉ា មហា​សទ្ធា​បុញ្ញា​តិ​រ័ត្ន​សិរី​សីលា​ភិ​រ័​ត​ព្រឹទ្ធា​ចរិយា​នី អគ្គ​មហា​ឧបាសិកា​ធម្ម​បណ្ឌិត ញ៉ឹក ប៊ុន​ថា ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា បាន​លើកឡើងថា មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា បាន​ប្រារព្ធ “​រុក្ខទិវា​” ក្នុងន័យ​កាត់បន្ថយ​ជាតិពុល​ក្នុង​បរិយាកាស កាត់បន្ថយ​ការប្រើប្រាស់​ថាមពល និង​តម្រូវការ​ម៉ាស៊ីនត្រជាក់ បន្ថយ​សីតុណ្ហភាព ជួយ​កាត់បន្ថយ​ការហូរ​ច្រោះ កាត់បន្ថយ​ការបំពុល​បរិស្ថាន​កម្រិត​អូហ្សូន និង​ផ្សែង​អ័ព្ទ ធ្វើឱ្យ​បរិស្ថាន និង សុខភាព​សាធារណៈ​មាន​ភាពប្រសើរឡើង ដែល​មិនអាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ​ជាយថាហេតុ​។​

​អ្នកឧកញ៉ា បាន​បន្ថែមថា ចាប់ពីពេលនេះ​តទៅ ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុសុមៈ (​គិរី​រម្យ​) មិន​ត្រឹមតែ​ជា​រមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ ដែល​គួរឱ្យ​ទាក់ទាញ​ប៉ុណ្ណោះ​ទេ ក្នុងនោះ​ក៏មាន​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា កម្ពុជា​ដ៏​ធំ​មួយទៀត ជា​បូជនីយដ្ឋាន​សម្រាប់​គោរពបូជា នៅពេលដែល​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ដូចជា​មាន​វត្ត​អារាម​សម្រាប់​ព្រះសង្ឃ​គង់នៅ​មាន​ព្រះធម៌​វិន័យ​ជា​ម្លប់​ដល់​មនុស្ស​គ្រប់​វ័យ ដែល​មក​បំពេញ បុណ្យ​កុសល និង​បាន​សិក្សា​ប្រតិបត្តិ តាម​ពាក្យ​ទូន្មាន​ព្រះពុទ្ធ​បរមគ្រូ តាម​គម្ពីរ​ព្រះ​ត្រៃបិដក​ដែល​ចារ​ទុក ក្នុង​មហា​ប្រាសាទ​ជា​ភស្តុតាង​ស្រាប់ កំពុងមាន​ការគាំទ្រ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​។

​ជាងនេះទៅទៀត​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែលជា "​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​" ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​ព្រះពុទ្ធសាសនា​ដែល​ប្រជាជន​កម្ពុជា​គោរពបូជា​យូរណាស់​មកហើយ រាជរដ្ឋាភិបាល​បាន​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ​នេះ​ដើរតួ​ជា "​មាស​បៃតង​" រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ការពារ​បរិស្ថាន ព្រមទាំង​ជា​រមណីយដ្ឋាន​ទេសចរណ៍ វប្បធម៌ មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ ទុកជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​៕a chak pong1 a chak pong2