
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10253 នាក់
ម្សិលមិញ 11076 នាក់
សរុប 19720729 នាក់
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងទេសចរបរទេស សរុបចំនួនជាង ២១លាននាក់ បានដើរលេងកម្សាន្តនៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេស។
ដោយឡែកគ្រាន់តែនៅរាជធានីភ្នំពេញលោកស្រីដោសម្ផស្សអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» កន្លងមកនេះ នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្ត មានចំនួនរហូតដល់ជាង៤លាន៣សែននាក់ ពោរពេញដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាពប្រកបដោយសុខសុវត្ថិភាព។
នៅសៀមរាបតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ មានចំនួនប្រមាណ ១ ៨៤២ ៤៣៨ នាក់ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ សរុប មានចំនួនប្រមាណ ១ ៨៣៧ ០០០ នាក់ ភ្ញៀវទេសចរបរទេស មានចំនួន ៥ ៤៣៨ នាក់៕