» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6635 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696806 នាក់

អ្នកគ្រូមេត្តេយ្យនៅំណ្ឌលគិរីម្នាក់សុំថ្នាក់រៀន១បន្ទប់!

មណ្ឌល​គី​រិ​៖​អ្នកគ្រូ រស់នៅ​ខេត្តមណ្ឌលគិរី ម្នាក់​ដែល​យក​ក្រោមផ្ទះ​ខ្លួន​បង្រៀន​បង្រៀន​សិស្ស​ម​ត្តេ​យ្យ រយៈពេល​៨​ឆ្នាំ មកហើយ បាន​អំពាវនាវ​ដល់​សប្បុរស​ជន និង​ថ្នាក់ដឹកនាំ​ខេត្ត ជួយ​សាង​សង់សាលា​១​បន្ទប់ ដើម្បី​ងាយស្រួល​បង្រៀន​សិស្ស​ក្នុង​មូលដ្ឋាន​។​a school  young1 

​អ្នកស្រី ជឿ​ង ស្រីនាទ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្ថិតក្នុង​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិ​ក​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី ជា​គ្រូបង្រៀន បានស្នើ​សុំ​ជំនួយ​សាងសង់​បន្ទប់​សិក្សា​មួយ​ខ្នង​ពី​សប្បុរសជន​នឹង​ថ្នាក់ដឹកនាំ ដើម្បី​ជួយ​បង្កើន​គុណភាព​អប់រំ និង​ផ្តល់ឱកាស​សិក្សា​ល្អប្រសើរ​ជូន​ដល់​សិស្សានុសិស្ស​ក្នុង​មូលដ្ឋាន​ដែល​ស្ថិតនៅ​តំបន់​ដាច់​ស្រ​យ៉ា​ល​ឆ្ងាយ​ពី​ទីប្រជុំជន មិនទាន់មាន​បន្ទប់​សិក្សា​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​។ អ្នកស្រី​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​រូបគាត់​មាន​អាជីព​ជា​គ្រូបង្រៀន​ថ្នាក់​ម​ត្តេ​យ្យ​ជាប់កិច្ចសន្យា​ជាមួយ​ឃុំ​ណង​ឃី​លិ​ក អស់​រយៈពេល​៨​ឆ្នាំ មកហើយ​។​

​អ្នកស្រី​បន្តថា សព្វថ្ងៃនេះ​មាន​សិស្សានុសិស្ស​ប្រុស​ស្រី​ចំនួន​២០​នាក់​ដែល​កំពុង​សិក្សា​ជាក់ស្តែង ។​តែ​អ្វី​ដែលជា​បញ្ហា​ប្រឈម​នោះ អស់​រយៈពេល​៨​ឆ្នាំ​កន្លងមកនេះ ក្នុង​ការបង្រៀន​សិស្សានុសិស្ស​ថ្នាក់​ម​ត្តេ​យ្យ​ក្នុង​មូលដ្ឋាន​នេះ គឺ​មិនមាន​បន្ទប់ ឬ​ថ្នាក់​ឲ្យ​បាន​ស្រួលបួល​សមរម្យ​នោះទេ ពោលគឺ យក​ទីតាំង​ក្រោមផ្ទះ​ខ្លួនឯង​ដើម្បី​បង្រៀន​សិស្សានុសិស្ស​ទាំងនោះ​។ អ្នកគ្រូ​បន្ថែមថា បច្ចុប្បន្ន​ក៏មាន​សាលាបឋមសិក្សា​កោះ​ម្យើ​ល​១​ខ្នង​ផងដែរ ក្នុងនោះ​ក៏មាន​ថ្នាក់​ម​ត្តេ​យ្យ​១​បន្ទប់ ប៉ុន្តែ​ដោយសារ​សិស្ស​ថ្នាក់​ម​ត្តេ​យ្យ​មាន​ចំនួន​ច្រើន ហើយ​សិស្សានុសិស្ស​ទាំងនោះ អង្គុយ​មិន​គ្រប់គ្រាន់ ទើបបាន​សម្រេច​មក​ប​ង្រៀ​ន​នៅក្រោម​ផ្ទះ​ឪពុក​បង្កើត​របស់គាត់ ។​

​អ្នកស្រី​បញ្ជាក់ថា ក្នុងនាម​ជា​គ្រូបង្រៀន ចង់ឃើញ​សិស្ស​ដែល​កំពុង​សិក្សា​មាន​បន្ទប់ និង​មាន​តុ​អង្គុយ​ឲ្យ​បាន​ស្រួល និង​រៀបចំ​បរិក្ខា​សាលា​ឲ្យ​បានល្អ ដើម្បី​ឲ្យ​ពួកគេ​សិក្សា​រៀនសូត្រ​សមរម្យ​ផងដែរ​។ អ្វី​ដែលជា​ទុក្ខលំបាក និង​បញ្ហា​ប្រឈម​នោះ​គឺ​ពេល​ដែរ​បង្រៀន​សិស្ស​ក្នុង​រដូវវស្សា​គឺ​ពេល​មាន​មេឃ​ភ្លៀង​ម្តងៗ ភ្លៀង​បាន​សាច​ទទឹក​សិស្ស​ជោគ​គ្រប់ៗ​រូប ពិត​មានការ​លំបាក​ខ្លាំ​ណាស់ ដូច្នេះ​មានតែ​អំពាវនាវ​ដល់​សប្បុរស​ជន ក៏ដូចជា​ថ្នាក់ដឹកនាំ​ថ្នាក់ស្រុក ខេត្ត មេត្តាជួយ​សាងសង់​សាលា​១​បន្ទប់​ដល់​សិស្សានុសិស្ស​ដែល​កំពុង​ខ្វះខាត​សាលា​សិក្សា​នៅពេល​បច្ចុប្បន្ននេះ​៕a school younga a schoool young 

​