» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8213 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698384 នាក់

លោ យូ តារា​វុ​ធ អ្នកកាសែត​ប្រជាជន​និង​កង​ទ​ព័ ជំនាន់​ក្រោយ​ថ្ងៃ ៧​មករា​១៩៧៩ ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​ដង្ហោយ​រក​ការជួយ សង្គ្រោះ​ជីវិតចុងក្រោយ​!!

​ភ្នំពេញៈ លោក យូ តារា​វុ​ធ ជា​អ្នកកាសែត​ជំនា​ន់ទី​១ ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ១៩៧៩ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ នឹង​កំពុង​សំរាក​នៅលើ​កន្ទេល​អស់រ​យៈ​ពេល​២​ឆ្នាំ​កន្លង​ហើយ ។ លោក​បាន​លាក់ខ្លួន​ពួន​សម្ងំ រស់នៅ​ក្នុងផ្ទះ​កូនស្រី​យ៉ាង​ស្ងៀមស្ងាត់​ជាមួយនឹង​ភរិយា ។a daravut 

ឥឡូវនេះ​ជម្ងឺ​របស់លោក​ហាក់​មិនអាច​ថយក្រោយ​ដូច​ធម្មតា​បានទេ មានតែ​ដំណក់ទឹកភ្នែក​ហូរ​កាត់​ថ្ពាល់​ធ្លាក់​ទៅ​គុម​ត្រចៀក នៅពេល​លោក​បានឃើញ មិត្ត​ភ​ក្ត​បងប្អូន ទៅសួរសុខទុក្ខ ដោយ​មិនអាច​និយាយ​រួច ( និយាយ​លែងកើត ) ។ អ្នកកាសែត​ជើងចាស់​ភាគច្រើន ច្បាស់​ជា​ស្គាល់ឈ្មោះ យូ តារា​វុ​ធ ជាពុំខាន ។ ព្រោះ​លោក​ជា​ធនធានមនុស្ស​ដែល​សេសសល់​ពី​ការកាប់សម្លាប់ នៃ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ។

ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ លោក​បាន​ចូលមក​ទីក្រុង​ភ្នំពេញ ហើយ​លោក​ក៏​ចាប់យក​អាជីព​ជា​អ្នកសារព័ត៌មាន​ជាមួយ​អ្នកសារព័ត៌មាន​ជើង ចាស់​មួយចំនួនទៀត ហើយ​នៅក្នុង​ក្របខណ្ឌ​កាសែត​ប្រជាជន​របស់​បក្ស ច្បាស់​ជា​គេ​ស្គាល់​លោក​យូ តារា​វុ​ធ ច្បាស់​ណាស់​។ សូម្បីតែ​អង្គភាព​សារព័ត៌មាន មាតុភូមិ ក៏​លោក យូ តារា​វុ​ធ ធ្លាប់​សរសេរ​បទ​អត្ថាធិប្បាយ ឬ វិចារណកថា​អោយ​កាសែត មាតុភូមិ ជាច្រើន​លេខ​ផងដែរ ។ ក្រៅពី​ឯ​.​ឧ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ខៀវ កាញារិទ្ធ ដែលជា​អតីត​អ្នកកាសែត​ជើងចាស់ ស្គាល់​ច្បាស់​លោក យូ តារា​រុធ ក៏​ត្រូវបាន​លោកជំទាវ​ឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន ស្គាល់​ច្បាស់​ផងដែរ ព្រោះ លោក យូ តារា​វុ​ធ តែងតែ​ចុះ​ជាប់ និង​ផ្សព្វផ្សាយ​ពី​សកម្មភាព ការងារ​បំរើ​សង្គម និង​ពលរដ្ឋ​របស់លោក​ជំទាវ ម៉ែន សំអន សឹង​គ្រប់​ទីកន្លែង ។​

-​លោក យូ តារា​វុ​ធ បាន​ទៅ​សិក្សា អាជីព​សារព័ត៌មាន​ជំនា​ន់ទី​១ នៅ​ប្រទេស​វៀតណាម នៅ​ចុងឆ្នាំ​១៩៧៩ ។​-​ឆ្នាំ​១៩៨១ លោក យូ តារា​វុ​ធ លោក​ចូល​បំរើ​ជា​អ្នកកាសែត និង​ទស្សនា​វ​ដ្តី កងទ័ព ចំណុះ​ឲ្យ​អគ្គស្នងការ​នយោបាយ ក្រសួងការពារជាតិ​ដែល​កាលនោះ​លោក​សម​មិត្ត​សុវណ្ណ​និង​សម​មិត្ត​ប្រាក់​សុខុន​ដែល​ប​ច្ចុ​ប​ប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជា​មេ​កើយ ។ -​លោក យូ តារា​វុ​ធ ជា​អ្នកនិពន្ធ​ប្រលោមលោក ( ល្ខោននិយាយ ) ដ៏​ល្បីឈ្មោះ​មួយរូប​ក្នុងចំណោម​អ្នកនិពន្ធ​មួយចំនួនទៀត ។

អ្នក​និយម​ស្តាប់​ល្ខោននិយាយ នៅក្នុង​សម័យ​ក្រោយ​រំដោះ ប្រហែលជា​ចាំ​ច្បាស់ ព្រោះ​ស្នាដៃ​របស់លោក ត្រូវបាន​គេ​ចាក់ផ្សាយ នៅ​វិទ្យុ​សម្លេង​ប្រជាជន​កម្ពុជា ( បច្ចុប្បន្ន វិទ្យុជាតិ​កម្ពុជា ) និង​វិទ្យុ ក្រុង​ភ្នំ ពេញ ( AM ) ។​-​ឆ្នាំ​១៩៩២ លោក យូ តារា​វុ​ធ បាន​ផ្ទេរ​ពី​កាសែត​កងទ័ព មក​ធ្វើជា​និពន្ធ​នាយក​ពិត​មាន កាសែត​ប្រជាជន ដោយ​ផ្តាច់​ចេញពី​ក្របខណ្ឌ​កងទ័ព ។​តែ​ក្រោយមក ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ លោក យូ តារា​វុ​ធ ក៏បាន​ត្រឡប់​ចូល​ក្របខណ្ឌ​កងយោធពល​ខេមរៈភូមិន្ទ​វិញ នៅ​ឆ្នាំ​២០០៤ រហូតមកដល់​បច្ចុប្បន្ន ក្នុង​ឋានន្តរ​ស័ក វរសេនីយ៍ឯក ។​ទោះជា​យ៉ាងណា​លោក​យូ​តារា​វុ​ធ​ក្នុងនាម​ជា​អ្ន​កាសែត​មិនមាន​អ្វី​សេសសល់​ច្រើន​សម្រាប់​ទប់ទល់​និង​ជម្ងឺ​របស់ខ្លួន​ឡើយ​។​សង្ឃឹមថា​នឹងមាន​សប្បុ​រស​ជន​ជាពិសេស​មេៗ​របស់លោក​ជួយ​ជ្រោមជ្រែង​ក្រែង​បានរស់នៅ​ជាមួយ​គេឯង​បានយូ​បន្តិច​!a daravut1 a daravut2 a daravut3 a daravut4 

​