» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7403 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697574 នាក់

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ប្រកាស​ចេញ​លុយ​ព្យាបាល​ស្ត្រី​កម្មករ​ដែល​រងគ្រោះ​ព្រោះ​គ្លីនិក​ដើម​អង្គ្រង​ស្ទើរ​អស់​ជីវិត​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា​តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​នាំយក​អំណោយ​មនុស្សធម៌​ជា​គ្រឿងឧបភោគ​បរិភោគ ផ្លែឈើ​ស្រស់ ទឹក​ផ្លែឈើ និង​ថវិកា​ចំនួន ៥​លាន​រៀល ចុះសួរសុខទុក្ខ ជូន​ដល់​គ្រួសារ​ស្ត្រី​ឈ្មោះ សៀង ស្រីអូន អាយុ ២២​ឆ្នាំ ដែល​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​បន្ទាប់ពី​ត្រូវ​គ្រូពេទ្យ​គ្លីនិក​ដើម​អង្គ្រង​ខេត្តកំពង់ស្ពឺ​ស៊ីឈ្នួល​យក​កូន​ដេ​ល​ស្លាប់​ក្នង​ផ្ទៃ​ខ្វះ​បច្ចេកទេស​ជិត​ផុត​ជីវិត​។​a bun roit 

នៅ​ថ្ងៃទី​២៩​វិច្ឆិកា​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​បានសម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ដើម​អង្គ្រង​ជា​បណ្តោះអាសន្ន​សិន ក្រោយពី​មាន​ការចុះពិនិត្យ​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​លើ​ករណី​វះកាត់​ស្ត្រី​ម្នាក់​ដែល​មានកូន​ស្លាប់​ក្នុង​ស្បូន​ហើយ​បែកធ្លាយ​ដល់​បណ្តាញ​ពត៍​មាន​និង​ក្រសួងសុខាភិបាល​រឿង​គ្មាន​បច្ចេកទេស​។​តែ​មិនទាន់​ដឹង​តើ​គ្រូពេទ្យ​ដែល​បង្កបញ្ហា​ដល់​ស្រី​រងគ្រោះ​ឬ​ប្រធាន​គ្លីនិក​ត្រូវ​ទទួលពិន័យ​យ៉ាងណា​នោះទេ​?​។​

​សម្រាប់​ស្ត្រី​រងគ្រោះ​លោកស្រី​អគ្គលេខាធិការរង​ទី​១​កាកបាទក្រហម បាន​ពាំ​នាំនូវ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ជម្រាបជូន​ថា ៖ «​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពី​បានឃើញ​ព័ត៌មាន​អំពី​ករណី​មួយ​នេះ សម្តេច​មាន​អារម្មណ៍​ក្តុកក្តួល ក្តី​សោកស្តាយ និង​ក្តី​អាណិតអាសូរ​យ៉ាង​ក្រៃលែង ហើយ​បាន​ចាត់​ឱ្យ​ក្រុមការងារ​ចុះ​ភ្លាមៗ​ដើម្បី​ជួយ​សម្រាល​ការលំបាក​ក្នុងពេល​ព្យាបាល​។ ជាមួយគ្នានេះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹង​ចេញថ្លៃ​ព្យាបាល​ទាំងស្រុង និង​សូម​បួងសួង​ដល់​ក្មួយ​ស្រី សៀង ស្រីអូន ឆាប់​បានជា​សះស្បើយ​ឡើងវិញ​»​។​

​លោកស្រី​អគ្គលេខាធិការរង​ទី​១ ក៏បាន​ពាំនាំ​នូវ​ការថ្លែងអំណរគុណ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាលម៉ែត ដែល​បាន​ខិតខំ​អស់ពី​ចិត្ត​ពី​ថ្លើម​ជួយសង្គ្រោះ​អាយុជីវិត​ក្មួយ​ស្រី​រងគ្រោះ និង​សូម​ផ្តាំផ្ញើ​ដល់​ក្រុមគ្រូពេទ្យ​បន្ត​យកចិត្តទុកដាក់ ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​ព្យាបាល​ក្មួយ​ស្រី​ឱ្យ​ជាសះស្បើយ​។​តាមរយៈ​លោកស្រី ម៉ែន នារី​សោ​ភ័គ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​បានស្នើ​ឲ្យ​ក្រសួងសុខាភិបាល សូម​ពិនិត្យមើល​ពី​គុណភាព​សុខាភិបាល​តាម​បណ្តា​គ្លីនិក និង​ពង្រឹង​ពី​សមត្ថភាព វិជ្ជាជីវៈ និង​ក្រមសីលធម៌​របស់​គ្រូពេទ្យ ដើម្បី​ផ្តល់​ក្តីសង្ឃឹម ភាពជឿ​ទុកចិត្ត និង​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ទៅរក​សេវា​សុខាភិបាល​ផងដែរ​។​

​លោក ផេង វឿន អាយុ ២៨​ឆ្នាំ ត្រូវជា​ស្វាមី​របស់​ស្ត្រី​រងគ្រោះ ដែលមាន​ក្តីរំភើប​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​យកចិត្តទុកដាក់ គិតគូរ ជាពិសេស​ការលើកទឹកចិត្ត ផ្តល់​ក្តីសង្ឃឹម​ត​ទៅមុខទៀត និង​សូម​ជូនពរ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​សម្តេច​តេ​ជោ ព្រមទាំង​ក្រុមគ្រួសារ សូម​មាន​សុខ​ភាពល្អ កម្លាំង​មាំមួន អាយុ​យឺនយូរ ដើម្បី​បន្ត​ជា​ម្លប់​ដ៏​កក់ក្តៅ​ដល់​ប្រជាជន​ជា​កូនចៅ​តរៀង​ទៅ​៕a bunra2 a die hospital1 

​