» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3933 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668573 នាក់

មេៗ​អតីត​បក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស​បន្ទរ​ប្រទេស​ដែល​ប្រឆាំង​លទ្ធផល​ការបោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៦

 

​ភ្នំពេញ ៖ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨​ចេញ​ថ្លែងការណ៍ ស្វាគមន៍ ចំពោះ​ការ​ថ្កោលទោស លទ្ធផល​នៃ​ការបោះឆ្នោត​សភា​អណ​ត្តិ​ទី​៦​កាលពី​ថ្ងៃទី​២៩​កក្កដា​ដោយ​បណ្ដា​រដ្ឋាភិបាល​ជាច្រើន នៅ​ជុំវិញ​ពិភពលោក ដែល​បាន​ចាត់ទុកថា មិនមាន​ប្រជាធិបតេយ្យ និង​មិន​គោរព​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​។​cnrp mo nhai 

​សូមបញ្ជាក់ថា​តាម​ការប្រកាស លទ្ធផល​បណ្តោះអាសន្ន របស់​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះ ឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​មាន ចំនួន​៨២, ៨៩% បន្ទាប់ពី​ការ​ស្រង់​លទ្ធផល​បឋម នៅ​គ្រប់​ការិយាល័យ​ទាំង​២២.៩៦៧​។​

​សេចក្ដីថ្លែងការណ៍ របស់​អតីត CNRP នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា “​គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ចំពោះ​ការ​ថ្កោលទោស​យ៉ាង​ទូលំទូលាយ ដោយ​បណ្ដា​រដ្ឋាភិបាល​ជាច្រើន​ជុំវិញ ពិភពលោក ចំពោះ​ដំណើរការ​នៃ​ការបោះឆ្នោត នៅ​កម្ពុជា ដែល​ចាត់ទុកថា មិនមាន​ប្រជា​ធិ​តេ​យ្យ មានដូចជា​, ប្រទេស​កាណាដា (​ក្លែងក្លាយ​) ,​សហរដ្ឋអាមេរិក (​គួរ​ឲ្យ​បារម្ភ​យ៉ាងខ្លាំង​) ,​អូស្ដ្រាលី (​មិន​ស្របច្បាប់​) ,​សហភាព​អឺរ៉ុប (​មិន​តំណាង​ឲ្យ​ឆន្ទៈ​ប្រជា​ធិ​តេ​យ្យ របស់​ប្រជា​ពល​ដ្ឋ​) និង​ខ្វះ​ភាពជឿ​ទុកចិត្តបាន សហភាព​អ​រ៉ុ​ប​”​។​

​សេចក្ដីថ្លែងការណ៍​បាន គាំទ្រ​នូវ​ការបញ្ជាក់​ជំហរ​យ៉ាងរឹងមាំ របស់​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក បារាំង កាណាដា អូស្ដ្រាលី និង​បណ្ដាល​ប្រទេស​ជាច្រើន​ផ្សេងទៀត ដែល​ចាត់ទុកថា ការរំលាយ អតីត​CNRP ការឃុំខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ការព្យួរ​សិទ្ធិ នយោបាយ​រយៈពេល​៥​ឆ្នាំ របស់​តំណាងរាស្ដ្រ និង​មន្ដ្រី​អតីត CNRP​គឺជា​ករណី​មិនអាច​ទទួលយក បានឡើយ​ហើយ​ជាការ​បោះជំហាន​ដើរ ថយក្រោយ​នៃ​ដំណើរការ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ នៅ​កម្ពុជា​ដែលមាន​រយៈពេល​២៥​ឆ្នាំ​មកហើយ​។​

​ជុំវិញ​សេចក្តីប្រកាស​មិន​ទទួលស្គាល់​ការបោះឆ្នោត​ពី​បណ្តា​ប្រទេស​ខាងលើ ក្រសួងការបរទេស​ខ្មែរ ក៏​បានចេញ​សេចក្ដី ថ្លែងការណ៍​បកស្រាយ​ថា អ្នកបោះឆ្នោត​នៅ កម្ពុជា ជិត​៧​លាន​នាក់ បានជ្រើសរើស​មេដឹកនាំ​របស់ខ្លួន ហើយ​គ្រប់គ្នា​ដាច់ខាត​ត្រូវ គោរព​ការជ្រើសរើស​នេះ ទោះបី​ប្រជាជន​កម្ពុជា ឬ​ជនបរទេស ជន​សាមញ្ញ អ្នកសារព័ត៌មាន សកម្មជន ឬក៏​អ្នកការទូត វា​ជាការ​ជ្រើសរើស​របស់​ជាតិខ្មែរ ហើយ​វា​គឺជា អធិបតេយ្យភាព​ជាតិ ដែល​ត្រូវតែ​គោរព​។​

​