» កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ » បន្ទាប់ពី​ប្រកាស​កំទេច​បក្សប្រឆាំងរ​បប​យោធា​មី​យ៉ាន់​ម៉ា ប្រកាស​រំលាយ​គណបក្ស NLD របស់លោក​ស្រី អោ​ង​សាន ស៊ូ​ជី » ប្តី​បាញ់សម្លាប់​ប្រពន្ធ​ស្រក់​ទឹកភ្នែក​ក្នុង​សវនាការ​និង​សុំ​សម្រាលទោស​! » គោ​ហ្វូង​ដើរ​ពី​ថៃ​និង​ទំនិញ​នាំ​ចេញពី​ថៃ​តាម​ច្រករបៀង​អូរ​បី​ជាន់​ណង​ចាន់​ » ជី​ត​បោះឆ្នោត​ប្រធានាធិបតី​មកដល់​អតីត​ប្រធានាធិបតី​តៃវ៉ាន់​ស្វែងរក​ឥទ្ធិពល​នយោបាយ​ពី​ចិនដីគោក​ » ក្រោយពី​បិទ​បាន​មួយរយៈ​ខ្លី ទីតាំង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​មួយកន្លែង កំពុងតែ​បើក​ដំណើរ​ការលេង​ឡើងវិញ អាជ្ញាធរ​ស្រុក​កំរៀង ស្ងៀម​ » ឡាវ​ស្ទាវ​ពីរ​នាក់​បើកឡាន​ដឹក​គ្រឿងញៀន​ចូល​ដី​ខ្មែរ​! » បាញ់សម្លាប់​ប្រពន្ធ ម្តាយក្មេក និង​ប្អូនថ្លៃ រួច​ធ្វើអត្តឃាត នៅមុខ​ផ្នូរ​ដូនតា !!! » ការប៉ុនប៉ង​កែទម្រង់​ប្រព​ន្ធ័​តុលា​ការយក​មាន​ដាក់​ក្រោម​រដ្ឋាភិបាល​បង្ក​ឲ្យ​មាន​ចល្លាចល​ក្នុងប្រទេស​ » តារាសម្តែងកញ្ញា​ជេ​ស៊ីការ​ត្អូញ​ថា​លែង​ធើ​ចឹ​ង​ទៀតហើយ​! » កម្ពុជា​ម៉ាឡេស៊ី​ចុះ​អនុស្សរណៈ​ស្តី​កិច្ចសហការ​ទទួល​និង​បញ្ជូន​ពលករ​ » បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ ភារកិច្ច​ដែល​ឥត​កែប្រែ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ការបម្រើ សង្គ្រោះ កសាង ការពារ និង​អភិវឌ្ឍន៍ » នាយករដ្ឋមន្ត្រី​យោធា​ប្រា​យុទ្ធ​ប្រកាស​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត​នា​ថ្ងៃទី​១៤​ឧសភា​ » ករណី​យ៍​មន្ត្រីនគរបាល​ចរាច​រណ៍​សង្កាត់​ព្រែក​ឯង​ត្រូវ​ម្ចាស់​ឡាន​ថា​ជំរិត​ទារប្រាក់ ស្នង​ការហៅ​ជួប​? » មេបញ្ជាការ​កងការពា​រ​ព្រំដែន​លេខ​៥០៣ ច​.​ងក​ធ្វើអត្តឃាត នៅមុខ​បន្ទប់​ទីបញ្ជាការ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2211 នាក់

ម្សិលមិញ 5456 នាក់

សរុប 12337205 នាក់

ថ្ងៃទី​១៧​តុលា​ឆ្នាំ​២០១៨​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦​នឹង​ចេញទៅ​ប្រជុំ​នៅ​អឺរ៉ុប​អាស៊ី​និង​អាំ​ស៊ាន​អឺរ៉ុប​នៅ​ប្រទេស​បែ​ល​ហ្សិ​ក​!

 


​រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​នឹង​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​កម្ពុជា​អាណត្តិ​ទី​៦​នា​ថ្ងៃទី​២០​កញ្ញា​ខាងមុខនេះ​កាលពី​ថ្ងៃទី​២​សីហា​បានប្រកាស​ឲ្យ​ដឹង​ពី​គម្រោងការ​ទៅធ្វើ​ទស្សនៈកិច្ច​នៅ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ប្រទេស​ប៊ឺ​ល​ហ្សិ​ច នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​ខាងមុខនេះ​។​a hun eu1 

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ប្រមាណ​ជាង​១​ម៉ឺន ក្នុង​ខណ្ឌមានជ័យ ដែល​បាន​ធ្វើឡើង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្តេច​បាន​ឲ្យ​ដឹងថា​៖​ប្រធាន​គណៈកម្មការ​អឺរ៉ុប និង ប្រធាន​ស្នងការ​អឺរ៉ុប ទើបតែ​បាន​ផ្ញើលិខិត​អញ្ជើញ ២ ច្បាប់​មក​អញ្ជើញលោក​ចូលរួម​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប និង កិច្ចប្រជុំ អឺរ៉ុប អាស៊ាន ។​សម្តេច​ក៏បាន​យល់ព្រម​រួចហើយ​ដែរ​ចំពោះ ការអញ្ជើញ​នេះ​។​លោក​បាន​បញ្ជាក់ថា នេះ​ជា​សារ​ប្រាប់​ទៅ​អ្នករស់នៅ​ប្រទេស​អឺរ៉ុប​ដែល​ចង់​ធ្វើបាតុកម្ម​ប្រឆាំងនឹង ហ៊ុន សែន អាច​ត្រៀម​ធ្វើបាតុកម្ម​ទុកជាមុន​ប្រឆាំង ហ៊ុន សែន និង អ្នក​ដែល​គាំទ្រ ហ៊ុន សែន អាច​ត្រៀមខ្លួន​ទុកជាមុន ។​

ទោះបីយ៉ាងណា​សម្តេច​បាន​បន្តថា អ្នក​ដែល​ធ្វើបាតុកម្ម​ប្រឆាំង​ហ៊ុនសែន នៅតាម​ប្រទេស​នានា​មិនបាន​ស្មើ ១០ ភាគរយ​នៃ​អ្នក​ដែល​គាំទ្រ​ហ៊ុន សែន នៅតាម​ប្រទេស​នានា​នោះទេ ពេលខ្លះ​ពួកគេ​ទៅ​ជ្រក​ជាមួយ​បាតុករ​វៀតណាម បាតុករ​ភូមា ឡាវ​ជាមួយ​ថៃ​ផង ប្រឹង​ចូល​ជ្រក​ជាមួយ​គេ​ឲ្យ​ថត​ទៅ​ឃើញ​ចំនួន​ច្រើន​តាមពិត​គ្នា​មិន​ដល់​១០០​នាក់​ផង ។​

​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែលជា​នាយករដ្ឋមន្ត្រី​ជាង​៣០​ឆ្នាំ​មកហើយ​នោះ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បើទោះបីថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​មិនទាន់​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ក៏ដោយ តែ​គណបក្ស​ប្រជាជន​កម្ពុជា បានដឹងថា ឈ្នះ តែ​លោក​មិន​ប្រកាសថា ឈ្នះ​ប៉ុន្មាន​នោះទេ គឺ​ទុក​ឲ្យ គ​.​ជ​.​ប ជា​អ្នក​ប្រកាស​។ ដោយសារ​ថា រាជរដ្ឋាភិបាល​បង្កើត ឡើង​នៅ ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​ត្រូវ​កោះប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២១​កញ្ញា ហើយ​កិច្ចប្រជុំ​មហាសន្និបាត​នៅ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៥​កញ្ញា សម្តេច​នឹង​បញ្ជូន​រដ្ឋមន្ត្រីការបរទេស​ថ្មី​ទៅ​ថ្លែង​នៅ​អង្គការសហប្រជាជាតិ​ផងដែរ ។​
​លោក​បាន​បន្តថា បើ​យោងតាម​ប្រក្រតីទិន នៅ​ខែតុលា​លោក​និង​ទៅកាន់​អឺរ៉ុប ដូចនេះ​សូម​ជូនដំណឹង​នេះ​ទៅកាន់ អ្នករស់នៅ​អឺរ៉ុប ថា​ហ៊ុនសែន នឹង​ទៅ​អឺរ៉ុប ដូចនេះ​សូមអ្នក​ដែល​ប្រឆាំង​និង​ហ៊ុនសែន ក៏ដូចជា​អ្នកគាំទ្រ​ហ៊ុនសែន នៅ​អឺរ៉ុប​ត្រៀម​ទុក​ឲ្យ​ហើយ ។​

​បរិច្ឆេទ​នៃ​ការចេញដំណើរ​របស់​ស​ម្តេច​គឺ​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ។ ថ្ងៃទី​១៨ និង​ថ្ងៃទី​១៩​តុលា ប្រជុំ​។ ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២​តុលា បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ទួ​គី ។ ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៥ ទៅ​ចូលរួម​សន្និសីទ​អន្តរជាតិ​ស្តីពី​ពាណិជ្ជកម្ម​នៅ​ហ្សឺ​ណែវ ។​
​សូមបញ្ជាក់ថា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ខ្លះ​និង​អាមេរិក​អូស្ត្រាលី​កាណាដា​បានប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៩​កក្កដា​ឆ្នាំ​២០១៨​ឡើយ​ដោយ​សំអាងថា​គ្មាន​គណបក្សប្រឆាំង​ដ៏​ធំ​

ចូលរួម​ដោយ​ពួកគេ​បានទាមទារ​ឲ្យ​មានការ​ដោះលែង​លោក​កឹម​សុខា​និង​អ្នកទោស​ន​យោ​បាន​!៕a hun eu