» មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1686 នាក់

ម្សិលមិញ 6712 នាក់

សរុប 20269077 នាក់

គង់​គាំ​ដូរ​ជំហរ​នយោបាយ​លោក​សុខ​ឥសាន​ថា​ជា​ចារកម្ម​តែ​តេ​ជោ​សែន​បដិសេធ​!

 


​ភ្នំពេញ​៖ នៅ​ព្រលប់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រតិ​ម្ម​ថា​ការលើកឡើង​របស់លោក សុខ ឥសាន ដែលថា លោក គង់ គាំ ជា CIA​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ត្រឹមត្រូវ​ទេ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ការ​ថ្លែង​របស់លោក គង់ គាំ គឺ​ចេញពី​ឆ​ន្ទះ​របស់លោក​ពិត មិន​ពាក់ព័ន្ធ​គណបក្ស​ប្រជាជន​កម្ពុជា​។​a kong koam 

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា លោក គង់ គាំ ជា​មនុស្ស​ចេះដឹង​ម្នាក់ ការលើកឡើង​របស់លោក​គឺ​ចេញពី​ឆ​ន្ទះ​ពិត​របស់លោក​។ លោក គង់ គាំ បាន​ចាក​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ផ្លូវការ​ដោយមាន​លិខិត​ត្រឹមត្រូវ​។

​ការ​ថ្លែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះដែរ ហាក់​ចង់​បង្ហាញថា លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រ​ង្ស៉ី ដែលជា​មនុស្ស​ជំនិត​របស់លោក សម រ​ង្ស៉ី​នោះ គឺជា​រនុកក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​តាម​យៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​លោក សុខ ឥសាន បានលើកឡើង​ជា​ប្រយោគ​សំណួរ​ថា តើ​លោក គង់ គាំ ដែលជា​អតីត អ្នកនយោបាយ​ជើងចាស់ មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា CIA របស់​គណបក្ស​ប្រជាជន​កម្ពុជា​? លោក​ថា ចម្លើយ​ពិតជា​ភ្នាក់ងារ របស់​បក្ស​កាន់អំណាច ប្រាកដ​មែន​។​

​កាល​លើក​របស់លោក សុខ ឥសាន​នេះ បន្ទាប់ពី លោក គង់ គាំ បាន​ថ្លែង​តាម​វិទ្យុ​វាយោ​ដោយ​ផ្លាស់ប្តូរ​ជំហរ​មក​គាំទ្រ​រាជរដ្ឋាភិបាល​ហើយ​វាយ​លើ​អតីត​គនបក្សប្រឆាំង​ដេ​ល​លោក​ធ្លាប់​គាំទ្រ​ពីមុន​។​លោក​ថា “​សេដ្ឋកិច្ចជាតិ​កំពុងមាន​សន្ទុះ ហើយ​ក្រុម​ធុរជន​បរទេស​រាប់​រយ​ក្រុមហ៊ុន​នឹង​បន្ត​រកស៊ី​នៅ​កម្ពុជា ។ ប្រទេស​ក្នុង​សហគមន៍​បានបង្ហាញ​ជំហរ​ខុសគ្នា​ចំពោះ​កម្ពុជា ដូច្នេះ​កុំ​ឲ្យ​បារម្ភ​ពេក ពី​ករណី​ដក​ប្រព័ន្ធ​អនុគ្រោះ​ទំនិញ​កម្ពុជា​(EBA) ព្រោះ​មិនមាន​អ្វី​ជាការ​បារម្ភ ដូច​មជ្ឈដ្ឋាន​មួយចំនួន ពិសេស​ក្រុមប្រឆាំង​លើកឡើង​ឡើយ​។​

​លោក​ថា ការបារម្ភ​របស់​អ្នក​ទាំងនោះ ជាការ​បំពុលសង្គម និង​បំភ័យ​កម្មករ​ទេ​។ លោក គង់ គាំ​អះអាង​ទៀតថា​ការ​គំរាម​កាត់​ពន្ធ​នៅ​កម្ពុជា​មិនទាន់​ប្រាកដ​១០០%​ទេ​គឺ​នៅ​៥០​និង​៥០​នៅឡើយ​”​។​មានន័យថា​គេ​មិន​ប្រាកដ​និង​ដក​ភាពអនុគ្រោះ​ព្រោះ​ប្រទេស​ខ្លះ​ក្នុង​សហគមន៍​អឺរ៉ុប​មាន​ជំហរ​ខុសគ្នា​នៅឡើយ​។

លោក​គង់​គាំ​ដែលមាន​ឈ្មោះ​ក្នុងចំណោម​អ្នកនយោបាយ​១១៨​នាក់​ដែល​ជាប់​បំរាម​ធ្វើនយោបាយបាន​វា​តម្លៃ​ថា​គណបក្សប្រឆាំង​ដែល​ក្លាយជា​អតីត​មិនអាច​រស់​ឡើងវិញ​បានទេ​។​លោក​ក៏​សន្និដ្ឋាន​ទៀតថា​ក្រុម​នេះ​នឹង​បែក​ជា​បី​មួយ​នៅ​បរទេស​។​ឯ​លោក​គឺ​គាំទ្រ​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​កូនប្រុស​លោក​ហើយ​ក្រោយពី​អាច​លើកលែង​ឲ្យ​ចូលធ្វើ​នយោបាយ​វិញ​។​

​លោក សុខ ឥសាន បាន​ថ្លែង​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​នៅ​ថ្ងៃទី​៤ វិច្ឆិកា​ថា មហាជន​ទូទៅ​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង​ន​ពេលដែល​ឃើញ​លោក គង់ គាំ ដែលជា​អតីតមន្ត្រី​ជាន់ខ្ពស់​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តាច់ខ្លួន​មក​រួមរស់​ជាមួយ​អតីត​គណបក្សប្រឆាំង កាលពីពេល​កន្លងទៅ​អស់​រយៈពេល​រាប់សិប​ឆ្នាំ ការមន្ទិលសង្ស័យ​នេះ​នៅតែមាន​ក្នុង​អារម្មណ៍​របស់​មហាជន​ទូទៅ​ដដែល ប៉ុន្តែ​ទើបតែ​ពេលនេះ ភាពមន្ទិលសង្ស័យ​ហាក់​កាន់តែច្បាស់​ឡើងៗ​បន្តិច​ម្តងៗ​ដោយសារ​កូនប្រុស​ពៅ​របស់លោក គង់ គាំ​គឺ​លោក គង់ ម៉ូ​នី​កា បាន​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នីតិកាល​ទី​៦ ។​

​បន្ថែម​ពីលើ​នេះ លោក​ថា បង្កើត​គណបក្ស​នេះ​មិនមែនជា​រឿង​ចៃដន្យ​ឡើយ​ដោយសារ​គ្មាន​ជំនឿ​លើ​អតីត​បក្សប្រឆាំង​អាច​រស់​ឡើងវិញ មិនអាច​រង់ចាំ​ខ្មោច​ងាប់​បានជា​ដាច់ខាត ។ បើ​គ្មាន​ការផ្តួចផ្តើម​គំនិត​លោក គង់ គាំ ទេ នោះ​ការបង្កើត​គណបក្ស​ថ្មី​មួយ​នេះ​ក៏​មិន​អា​ទៅរួច​ដែរ ហើយ​បាត់​ជំនឿ​លើ​ការដឹកនាំ​របស់​ទណ្ឌិត សម រង្ស៊ី ដែល​ដឹកនាំ​ជាង​២០​ឆ្នាំ​ហើយ​កាន់តែ​យ៉ាប់​ទៅៗ​។​

​លោក សុខ ឥសាន បញ្ជាក់ថា “​ចំណុច​ទាង​អស់​ខាងលើនេះ​គឺជា​ចំណុច​ដែល​មហាជន​ទូទៅ​មានការ​សង្ស័យ លោក គង់ គាំ​អាចជា​រនុកក្នុង ឬ​អាចជា CIA របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចូលទៅ​នៅក្នុង​ជំរុំ​របស់​អតីត​បក្សប្រឆាំង​យូរ​មកហើយ ។ បើ​យ៉ាង​ដូច្នេះ​មែន​បានសេចក្តីថា​ទណ្ឌិត​ម រង្ស៊ី នៅ​ខ្ចី​ណាស់ ស្គាល់​គណបក្ស​ជនកម្ពុជា​មិន​ច្បាស់ ហើយ​ចង់​មក​ប្រឡង​ជាមួយ​ផង​?”​។

កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កាលពី​ឆ្នាំ​២០១២ ហើយ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​បាន​រួច​ផុតពី​កាតព្វកិច្ច​ពន្ធ​ជិត ៧​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ចំពោះ​ទំនិញ​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​។ តួលេខ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ង្ហា​ញ​ថា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទំនិញ​កម្ពុជា​នាំចូល​ទៅ​ទីផ្សារ​អឺរ៉ុប មាន​ទឹកប្រាក់​ដល់​ទៅ​ជាង ៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ដែល​ភាគច្រើន​នៃ​ទំនិញ​ទាំងនោះ គឺជា​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង ព្រមទាំង​ផលិតផល​កសិកម្ម​ជាដើម​៕a kong koam1 a sok eysan