» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6366 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696537 នាក់

ហេតុ​អី​បានជា​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​មួយ​មាន​អធិការរង​រហូតដល់​២២​រូប​?

 

​បន្ទាយមានជ័យ​៖​តើ​ក្រុង​ប៌ោ​យ​ប៌ែ​ត​ជា​តំបន់​អសន្តិសុខ​ឬក៏​ជា​ប្រភព​រកលុយ​បានជា​អគ្គស្នងការ​នគរបាល​ជាតិ​តែងតាំង​អធិការរង​រហូតដល់​២២​នាក់​ក្នុងចំណោម​កម្លាំង​នគរបាល​សរុប​តែ​ជាង​១៧០​រូប​?​។​​បើតាម​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា​ក្បាលម៉ាស៊ីន​ដឹកនាំ​នៃ​កម្លាំង​នគរបាល​អធិការ​ក្រុង​ប៉ោយប៉ែត​ដ៏​ច្រើន​លើសលប់​ជាង​បណ្តា​ខេត្ត​ក្រុង​នានា​នៅ​កម្ពុជា ដែល​រួមមាន​:a po pet1 

១ លោក វរសេនីយ៍ឯក សៅ​សារឿន ជា​អធិការ​ក្រុង​ទទួលបន្ទុក​ដឹកនាំ​រួម ។​២ លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរង​៣ លោក​វរសេនីយ៍ទោ លីវ យ៉​ន អធិការរង​។​៤​លោក​វរសេនីយ៍ទោ ញាណ អ៊ុយ​អ៊ាង អធិការរង​។​៥ លោក​វរសេនីយ៍ទោ ឈឿន ប៊ុន​ថា អធិការរង​។​៦ លោក​វរសេនីយ៍ទោ បោ​ន ចាន់ថា អធិការរង​។​៧ លោក​វរសេនីយ៍ទោ នី វិបុល អធិការរង​។​៨ លោក វរសេនីយ៍ទោ វិជ្ជា វ​ឌ្ឍ​នា អធិការរង ។​៩ លោក វរសេនីយ៍ទោ តិ​ប ប៊ុនធឿន អធិការរង​
១០ លោក វរសេនីយ៍ទោ អ៊ុយ ផល្លី អធិការរង​១១ លោក​វរសេនីយ៍ទោ អង កុសល អធិការរង១២ លោក​វរសេនីយ៍ទោ ព្រហ្ម ឧ​ត្ត​ម អធិការរង​

១៣ លោក វរសេនីយ៍ទោ ចាន់ សុ​ភី អធិការរង​។១៤ លោក វរសេនីយ៍ទោ នូ ឧ​ត្ថា អធិការរង​។១៥ លោក វរសេនីយ៍ទោ សាង សុខុម អធិការរង​
១៦ លោក វរសេនីយ៍ទោ កែវ ដូ​ល អធិការរង។១៧ លោក វរសេនីយ៍ទោ ម៉ៅ ឈូ​ន អធិការរង។១៨ លោក វរសេនីយ៍ទោ ទៀ ឆាយ​ហាក់ អធិការរង​
១៩ លោក វរសេនីយ៍ទោ រ៉ែ​ន សុភ​ក្រ័ អធិការរង។២០ លោក វរសេនីយ៍ទោ ហេង សេងហុង អធិការរង​។២១ លោក វរសេនីយ៍ទោ ស៊ិម រុំ អធិការរង
២២ លោក វរសេនីយ៍ទោ អុ​ឹ​ម សុភារ​: អធិការរង ។​

​ដោយឡែក នាយផ្នែក​ចំនួន​សរុប​១០​រូប និង​នាយរង​ផ្នែក​នីមួយៗ ចំនួន​សរុប​៣០​រូប កម្លាំង​សរុប​ទាំង​មន្ត្រី និង​ថ្នាក់ដឹកនាំ​ទាំង​៣​ប៉ុស្តិ៍​រដ្ឋា​បាល​សរុប​ចំនួន​១៧៨​រូប​ប៉ុណ្ណោះ ។​បើតាម​ការពិនិត្យ​ភូមិសាស្ត្រ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ជា​ក្រុង​មួយ​ស្ថិតក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ព្រំប្រទល់​រវាង​ប្រទេស​កម្ពុជា និង​ថៃ​។ ចឹ​ង​ក្រុង​នេះ​សំបូរ​ទៅដោយ​ប្រជាជន ដែល​ធ្វើការ​ចំណាកស្រុក​មកពី​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា និង​ប្រទេស​ដែល​នៅ​ជិតខាង​តែ​ការងារ​ទប់ស្កាត់​វា​ជា​ភារកិច្ច​នគរបាល​វរៈ​ព្រុំដែន​ទេតើ​!​។​

​ប្រជាជន​នៅ​ទីនោះ​ភាគច្រើន​ប្រកបរ​បរជា​អ្នក​ដឹកជញ្ជូន​ទំនិញ ឆ្លង​ព្រំដែន និង ធ្វើជា​កម្មករ​នៅក្នុង​ប្រទេស​ថៃ​។ មិនតែប៉ុណ្ណោះ​នៅ​ទីនោះ​មាន​បើក កាស៊ីណូល្បែងស៊ីសង​និង​មាន ចោរកម្ម​ផ្សេងៗ​ដែរ​។​តើ​នេះ​ជា​មូល​ហេតុដែល​ត្រូវ​តែងតាំង​អធិការរង​នគរបាល​ក្រុង​ប៉ោយប៉ែត​រហូតដល់​២២​នាក់​?​។​
​របាយការណ៍​របស់រ​ដ្ឋ​បាល​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹង​ថាប​ច្ចុ​ប្បន្ន​ក្រុង​ប៉ោយប៉ែត​មាន​ផ្ទៃដី​ចំនួន​២ ៧៣១ ៣៤២ ហិកតា​។​ដី​លំនៅឋាន ១ ៣៣៤ ០៦៦ ហិកតា​។​ដី​កសិកម្ម ១២ ៦០៤ ហិកតា ដី​តំបន់​សេដ្ឋកិច្ច​ពិសេស ៧១៨ ហិកតា និង​ដី​បឹងបួ ៦៥០ ហិកតា​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មាន​ដល់ ២៤ ២៥៨ គ្រួសារ​នៃ​មនុស្ស​សរុប ១០១ ២០២ នាក់ ស្រី ៥០ ៦៥៤ នាក់​។ ពលរដ្ឋ ១៨ ឆ្នាំ​ឡើង​ចំនួន ៦១ ៥២៧ នាក់ ស្រី ៣១ ៧៦៥ នាក់​។​

​ក្រុង​ប៉ោយប៉ែត​មាន​សង្កាត់​ចំនួន​៣ ភូមិ​សរុប​៣១​ភូមិ ។​សង្កាត់​ប៉ោយប៉ែត​ត្រូវ​ពុះ​ចែកជា​២​ផ្នែក ១​ផ្នែក​ទៅជា​សង្កាត់​អូរជ្រៅ​ចំណែក​សង្កាត់​ផ្សារកណ្តាល​ពុះ​ជា​២​ផ្នែក​១​ផ្នែក​ទៅជា សង្កាត់​អូរឫស្សី ដោយឡែក​សង្កាត់​និមិត្ត​ត្រូវ​ពុះ​ជា​២​ផ្នែក​១​ផ្នែក​ជា សង្កាត់​កូនដំរី ។​ភូមិ​សរុប​ចំនួន​៣១​ភូមិ បំបែក​ទៅជា​៦៩​ភូមិ ។​គេ​មិនដឹងថា​តើ​ការតែងតាំង​មន្ត្រី​ជា​អធិការរង​នគរបាល​ក្រុង​ប៉ោយប៉ែត​រហូតដល់​២២​រូប​វា​មាន​ប្រសិទ្ធិភាព​ការងារ​ដល់ក​ម្រឹត​ណា​នោះទេ​បើ​បទល្មើស​នៅតែ​កើតមាន​ជា​បន្តបន្ទាប់​ដដែល​ចឹ​ង​នោះ​?​។​a po pet a po pet2 a po pet3 

​