» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9719 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699890 នាក់

ស្លាប់​ម្នាក់ របួស​ម្នាក់ ក្នុង​សង្គ្រាម​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ឧកញ៉ា​នៅ​ស្រុក​ឈូក



​កំពត​៖ សន្ដិសុខ​ម្នាក់​ស្លាប់​នៅ​កន្លែង​ម្នាក់​រងរបួស​ធ្ងន់ ក្នុង​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ឧកញ៉ា សូ ងួន នៅ​ឃុំ​ត្រពាំង​ផ្លាំ​ង ស្រុក​ឈូក ខេត្ដ​កំពត នៅវេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​a land kom 

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ឲ្យ​កាសែត​ដឹងថា មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​នៅ​ទីតាំង​ដាំ​ដើម​អាកាស្យា របស់​ក្រុមហ៊ុន​ឧកញ៉ា សូ ងួន និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ។​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​កាំភ្លើង​ស្នប់ បាញ់​បណ្ដាល​ឲ្យ​សន្ដិសុខ​ក្រុមហ៊ុន​ម្នាក់​ស្លាប់ និង​ម្នាក់​រងរបួស​។ លោក​បាន​បញ្ជា​កម្លាំង​នគរបាល ចេញ​អន្ដរាគមន៍​ភ្លាមៗ ហើយ​រហូតមក​ដល់ពេលនេះ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ ដើម្បី​តាមរក​ជនដៃដល់​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​និង​ដកហូត​បាន​អាវុធ​ច្នៃ​២​ដើម នៅ​កន្លែងកើតហេតុ តែ​មនុស្ស​រត់គេចខ្លួន​បាត់អស់​។​


​តាម​សម​ត្ត​កិច្ច​ជនរងគ្រោះ ទី​១ ឈ្មោះ នួន ភ័​ក្ត្រា អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង រងរបួស​ត្រង់​ក្រោម​ក្លៀក ស្លាប់​នៅ​កន្លែងកើតហេតុ និង​ទី​២ ឈ្មោះ ផន ដា អាយុ​៣១​ឆ្នាំ មានស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ របួសធ្ងន់ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​

​សូមជម្រាប់ថា កាលពី​ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅ រដ្ឋបាល​ខេត្តកំពត ក៏បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា សូ ងួន ចុះ​ធ្វើការ​ផ្សព្វផ្សាយ ស​.​ជ​.​ណ លេខ​៤៣១/២០ របស់​រដ្ឋបាល​ខេត្តកំពត ស្ដីពី ការជំរុញ​ទប់ស្កាត់​ការកាប់​រានទន្ទ្រាន​យក​ដី ដោយ​ខុសច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ តំបន់​អភិរក្ស តំបន់​សហគមន៍ ដី​គម្រប​ព្រៃឈើ និង​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​។​

រដ្ឋបាលខេត្ត បាន​ណែនាំ និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលទៅ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ ដោយ​ខុសច្បាប់ ដើម្បី​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​នោះ ក្នុង​បណ្តា​តំបន់ហាមឃាត់​ខាងលើ ពិសេស​ក្នុង​តំបន់​ក្រុមហ៊ុន​លោក​ឧកញ៉ា សូ ងួន ដែល​ទទួល​សិទ្ធិ​កាន់កាប់​ពី​ដី​កម្មសិទ្ធិសាធារណៈ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់ ជៀសវាង​ពាក់ព័ន្ធ ប្រឈម​នឹង​ផ្លូវច្បាប់​ជាពិសេស​អ្នក​ញុះញង់ និង​មេខ្យល់​ដែល​នៅ​ពីក្រោយ​ប្រជាព​រដ្ឋ​ទាំងអស់នោះ បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ដែលមាន​សមត្ថកិច្ច នឹងត្រូវ​ចាក់​ការអនុវត្ត​តាម​វិធី​ច្បាប់​។​

សូមបញ្ជាក់ថាបើតាម​ពត៍​មាន​របស់​ទូ​រស​ទស្សន៍​អាស៊ីអាគ្នេយ៍​ឲ្យ​ដឹងថា​កាលពី​ខែតុលា​ក​ក្រុម​សន្តិសុខ​ក​ញ៉ា​សូ​ងួនក៏​បាន​បន្ត​បោស​សំ​អាត់​ខ្ទម​ស្នាក់នៅ​របស់​ពលរដ្ឋ​មកពី​ខេត្ត​ឆ្ងាយៗ​ហើយ​មក​សង់ផ្ទះ​នៅលើ​ដី​ក្រុមហ៊ុន​លោក​ឧកញ៉ា​សូ​ងួន​ស្ថិតនៅក្នុង​ចំណុច​ថ្លាន់​100​និង​ចំណុច​អូរ​ត្រ​សេក​និង​ចំណុច​ថ្ម​ងោក​ក្នុងភូមិ​ព្រៃ​ពាយ​ឃុំ​ត្រពាំង​ភ្លាំង​ស្រុក​ឈូក​ខេត្តកំពត​។​​កាលនោះ​មាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ​លី​ចន្ថា​ហៅ​ក្រឹម​អាយុ​42​ឆ្នាំ បាន​រងរបួស​ត្រង់​ក្បាល​ដោយសារតែ​កងសន្តិសុខ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​សូ​ងួន​វាយ ។

ពលរដ្ឋ​ម្នាក់ទៀត​ឈ្មោះ​ង៉ែត​ស៊យ​ជា​ជនពិការ​និយាយប្រាប់​អ្នកសារព័ត៌មាន​កាល​ថា​ខ្លួន​មាន​លំនៅដ្ឋាន​នៅ​ភូមិ​ជ័យ​សេនា​ឃុំ​តា​កែន​(​កោះស្លា​)​ស្រុក​ឈូក​។​ប៉ុន្តែ​គាត់​មក​ចាប់ដី​នេះ​គឺ​គាត់​មក​តាម​គេ​ទេ​ព្រោះ​ឮថា​ដីព្រៃ​នេះ​ជា​ដី​នៅ​ទំនេរ​។​ហើយ​ដី​របស់ខ្លួន​ដែល​ចាប់បាន​នោះ​គឺមាន​ទទឹង​50​បណ្ដោយ​150​ម៉ែត្រ​ប៉ុន្តែ​សន្តិសុខ​បាន​រុះរើ​ចោល​អស់ហើយ​។​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត​កាលពី​ព្រឹក​ថ្ងៃទី​13​ខែតុលា​2020​បាន​ចេញពី​ក្នុងព្រៃ​មក​ចាំ​ជួប​គណៈកម្មការ​រៀបចំ​ដីធ្លី​របស់​ខេត្តកំពត​ជាមួយនិង​ក្រុមហ៊ុន​លោក​ឧកញ៉ា​សូ​ងួន​និង​ក្រុមហ៊ុន​មួយទៀត​គឺ​លោក​ឧកញ៉ា​ប៉ែន​នួន​ដែលមាន​ទំនាស់​ព្រំដី​គ្នា​រវាង​លោក​ឧកញ៉ា​ទាំងពីរ​ដែល​កំពុងមាន​ឥទ្ធិពល​ដូចគ្នា​។​

កាលពី​ព្រឹក​ថ្ងៃទី​13​ខែតុលា​គណៈកម្មការ​មួយ​របស់​ខេត្ត​បាន ចុះមក​ប្រជុំ​ដោះស្រាយ​នៅ​ស្នាក់ការ​លោក​ឧកញ៉ា​សូ​ងួន​មិនបាន​ទៅ​កន្លែង​ដែល​ក្រុមហ៊ុន​ទាំងពីរ​បាន​សន្យា​ជួបគ្នា​នៅ​ចំណុច​ព្រំដី​មាន​ជម្លោះ​ទេ​។​ការជួបប្រជុំ​ជាមួយ​ក្រុមហ៊ុន​និង​មន្ត្រី​មកពី​ស្ថាប័ន​ផ្សេងៗ​ចំនួន​14​នាក់​ក្នុង​ខេត្តកំពត​ដើម្បី​រក​ដំណោះស្រាយ​នោះ​មិនមាន​វត្តមាន​លោក​ឧកញ៉ា​ប៉ែន​នួន​ទេ​មានតែ​តំណាង​គឺ​លោកជំទាវ​ច្រឹង​ប៊ុនធឿន​និង​លោក​អ៊ឺ​ង វិ​រៈ​និង​មេធាវី​របស់លោក​តែប៉ុណ្ណោះ​។​លោក​អ៊ុក​ចាន់​មន្ត្រី​មកពី​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​មានប្រសាសន៍ថា​លោក​ចង់​ឲ្យ​មានការ​ឯកភាពគ្នា​ក្រុមហ៊ុន​ទាំងពីរ​បញ្ចប់​ជម្លោះ​រឿង​ព្រំដី​។​

ព្រោះ​ដី​និ​មួយៗ​សុទ្ធតែ​បានដឹង​ពី​ចំនួន​ដី​អស់​ទៅហើយ​។​ចំណែកឯ​ដី​លោក​ឧកញ៉ា​ប៉ែន​នួន​ក៏​ដឹង​ចំនួន​អស់​ដែរ​។ កាលនោះ​លោក​ឧកញ៉ា​សូ​ងួន​ក៏បាន​លើកឡើង​សន្តិសុខ​របស់​ក្រុមហ៊ុន​បាត់​ម៉ូតូ​ចំនួន​8​គ្រឿង​ដែល​លោក​អះអាងថា​ខាង​ក្រុម​ម្ខាង​ទៀត​ដណ្ដើមយក​ក្នុងការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​ខាង​លោក​ឧកញ៉ា​ប៉ែន​នួន​។​ប៉ុន្តែ​លោក​អ៊ឹង​វិ​រៈ​បានចេញ​មុខមក​អះអាងថា​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា​ក៏បាន​បាត់​ម៉ូតូ​ចំនួន​3​គ្រឿង​ផងដែរ​។​a land kom1 a land kom2 a land kom3 


​