» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9248 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136129 នាក់

សវនាការសាជាថ្មីលោក​កឹម​សុខា​រំពឹង​តុលាការ​នឹង​ដោះលែង​លោក​តែម​ន្ត្រី​សិទ្ធមនុស្ស​គិត​ផ្សេង​!

 

​ភ្នំពេញ​៖​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សង្ឃឹមថា តុលាការ​នឹង​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងឡាយ​ទៅលើ​រូបលោក ដើម្បី​ជា​ជំហាន​មួយ​ទៅរក​ការផ្សះផ្សា​ជាតិ​ប្រាកដ​តែ​អ្នកវិភាគ​គិតថា តុលាការ​នឹង​កាត់ក្ដី​ឱ្យ​លោក កឹម សុខា មានទោស​ជាមុនសិន មុន​មានការ​លើកលែងទោស​។​a kem court 

​នៅ​គេហដ្ឋាន​របស់លោក មុន​ចេញទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែមករា លោក កឹម សុខា ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា ថ្ងៃនេះ​តុលាការ​នឹង​សម្រេច​ទម្លាក់ចោល​ការចោទប្រកាន់​មកលើ​រូបខ្ញុំ ដើម្បី​កម្ពុជា​យើង​បោះជំហាន​ទៅរក​ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ ហើយ​យើង​មាន​សាមគ្គី​ជាតិ ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​យើងទាំងអស់គ្នា​តទៅទៀត​»​។​

​ទាក់ទង​បញ្ហា​នេះ​លោក សុខ ឥសាន​អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​ថ្លែងថា ការអំពាវនាវ​របស់​លោក កឹម សុខា នេះ គឺ​គ្រាន់តែ​ជាម​តិ​ផ្ទាល់ខ្លួន​របស់គាត់ ដើម្បី​ចង់​ទទួលបាន​ការ​រួច​ផុតពី​ការចោទប្រកាន់​របស់​តុលាការ​តែប៉ុណ្ណោះ​។ លោក​បន្តថា ការសម្រេច​យ៉ាងណា​នោះ គឺ​អាស្រ័យ​លើ​ឆន្ទា​នុ​សិទ្ធ​របស់​តុលាការ​។​​លោក​ថា​៖ «​និយាយ​រួម ជា​គំនិត ជា​ឆន្ទៈ​ដូចគ្នា​ទេ ក៏ប៉ុន្តែ​វា​នៅត្រង់ថា​ការធ្វើ​វា​ដូច​ឆន្ទៈ​ដូច​គំនិត​ដែរ​ឬ​អត់​! អាហ្នឹង​រឿង​តែ​ប៉ុណ្ណឹង​! ហើយ​ខ្ញុំ​យល់ថា បើប្រសិនណាជា​មានគំនិត​ហ្នឹង​តាំងពីដើម​មក អាហ្នឹង​វា​អត់​មាន​បញ្ហា​អី​ពាក់ព័ន្ធ​ផ្លូវ​តុលាការ​ទេ ទោះបីថា​គាត់​ជា​អ្នកនយោបាយ​ក៏ពិតមែន តែ​អ្នកនយោបាយ​មិនអាច​រំលង​បាន​នូវ​ការអនុវត្ត​គោលការណ៍​ច្បាប់​ទេ កាលណា​តែ​ធ្វើ​នយោបាយ​រំលោភច្បាប់ វា​ចូលទៅក្នុង​ការទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ហើយ​»​។​

 

​សម្រាប់​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព វិញ យល់ថា សវនាការ​លោក កឹម សុខា គឺជា​រឿង​នយោបាយ​ដែល​លទ្ធផល​នៃ​ការកាត់ក្តី នឹង​សម្រេច​ដោយ​អ្នកនយោបាយ​។ «​ជា​របត់​មួយ​ដែល​ខ្ញុំ​មើលឃើញថា វា​អាចទៅរួច​ច្រើនជាង​ការដែល​មានការ​ទម្លាក់​បទ​ចោទ ព្រោះ​ការទម្លាក់​បទ​ចោទ វា​មិនអាច​ទៅរួច ដោយសារ​បើ​អ៊ីចឹង បានន័យថា ការរំលាយ​គណបក្ស ការចាប់ខ្លួន​លោក កឹម សុខា ហើយ​ការដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​កន្លងមក ហើយ​ដែល​គណបក្សជំទាស់ មិនអាច​ចូលរួម​ប្រកួតប្រជែង​នោះ វា​ទៅជា​រឿង​មួយ​ដែលជា​ការចោទប្រកាន់​ដោយ​ខុស​ទាំងស្រុង​។ អ៊ីចឹង ខ្ញុំ​គិតថា វា​មិនអាច​ទៅរួច​នោះទេ​»​។​

​បណ្ឌិត សេង សារី​អ្នកវិភាគ​នយោបាយ បានលើកឡើង​ពី​សេណា​រី​យ៉ូ​មួយ​ដែល​ផ្ដល់​លទ្ធភាព​ឱ្យ​លោក កឹម សុខា អាច​វិល​មក​ធ្វើ​នយោបាយ​ឡើងវិញ​បាន ។​លោក​ថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ចំពោះ​ដំណើរការ​កាត់ទោស​រប​ស់លោក កឹម សុខា ហើយ​ខ្ញុំ​សង្ឃឹមថា គាត់​នឹងមាន​សេរីភាព​ពេញលេញ​តាម​មធ្យោបាយ​បែបណាក៏ដោយ​។ ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​មើលឃើញថា ប្រហែលជា​គាត់​ត្រូវ​មានទោស​សិន ហើយនឹង​អាចមាន​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ ជាជាង​ការលើកលែងទោស​ឬ​ទម្លាក់​បទ​ចោទ​ដោយផ្ទាល់​ពី​តុលាការ ដែល​វា​អាចធ្វើ​ឱ្យមាន​ភាព​រសេមរសាម​ជាមួយ​រឿង​គណបក្ស​សង្គ្រោះ​ជាតិ និង​ការយក​តំណែង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​តំណាងរាស្ត្រ​»​។​


​លោក ផៃ ស៊ី​ផាន​អ្នកនាំពាក្យ​រដ្ឋាភិបាល លើកឡើង​ស្រដៀង​គ្នា​ដែរ​ថា សំណុំរឿង​របស់លោក កឹម​សុខា គឺ​សម្រេច​លើ​តុលាការ​។ លោក​ថា ប្រសិនបើ​តុលាការ​កាត់ទោស​លោក កឹម សុខា នោះ​លទ្ធភាព​ដែល​លោក កឹម សុខា អាច​ត្រូវបាន​លើកលែងទោស គឺ​ត្រូវ​សម្រេច​ដោយ​នាយករដ្ឋមន្ត្រី​។​«​នៅ​ស្រុក​ខ្មែរ​មានច្បាប់​មួយ​ដែលជា​បុព្វសិទ្ធិ​របស់​នាយករដ្ឋមន្ត្រី ទើប​អាច​វិនិច្ឆ័យ​ថា តើ​បុគ្គល​ដែល​ជាប់ទោស​ហ្នឹង អាច​ទទួល​បានការ​អធ្យាស្រ័យ ឬ​ការអនុគ្រោះ​។ នាយករដ្ឋមន្ត្រី​ហ្នឹង គឺមាន​បុព្វសិទ្ធិ​ក្នុងការ​សរសេរ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​សុំ​លើកលែងទោស ប៉ុន្តែ​ការលើកលែងទោស​ហ្នឹង ទាល់តែ​ចប់​ការចោទប្រកាន់ ទាល់​តែមាន​ដំណើរការ​អនុវត្ត​ទៅលើ​ពេលវេលា​នៃ​ការជាប់​ទោស​នោះ​សិន​»​។​


​នៅក្នុង​សាល​សវនាការ​នា​ព្រឹក​ថ្ងៃទី​១៩​មករា​មានការ​ឃ្លាំមើល​ពី​ក្រុមមន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រីការទូត​បរទេស​ផងដែរ​។ លោក កឹម សុខា អតីត​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម បានស្នើ​សុំឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ដឹកនាំ​ដោយ​លោក​ចៅក្រម កូយ សៅ​បន្ត​នីតិវិធី​ដោយ​ភាពត្រឹមត្រូវ និង​ព​ន្លឿ​ន​ការកាត់ក្តី​របស់លោក ដើម្បី​អាចឱ្យ​លោក​បាន​ចូលរួម​បម្រើ​ជាតិ​។​៖ «​ខ្ញុំ​គាំទ្រ​សវនាការ​ឱ្យ​ឆាប់​ចប់​។ ខ្ញុំ​ជម្រាប​ថ្នាក់ដឹកនាំ​ខ្ញុំ​ត្រូវការ​ចូលរួម​បម្រើ​ប្រទេសជាតិ​»​។​

​បន្ទាប់ពី​សវនាការ​រ​យៈ​ពេល​ជាង​៣​ម៉ោង ក្រុម​មេធាវី​របស់លោក កឹម សុខា ប្រាប់​សន្និសីទ​ព័ត៌មាន​ក្នុង​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា លោក កឹម សុខា មិនបាន​ប្រព្រឹត្ត​អំពើ​ក្បត់​ដូច​ការ​ចោទ​របស់​តុលាការ​ទេ ហើយ​ថា តុលាការ​មានបំណង​អូស​បន្លាយពេល​កាត់ក្តី ដោយ​យក​លេស​អំពី​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ហើយ​មិន​ព្រម​ធ្វើតាម​សំណើរ​របស់​ក្រុម​មេធាវី​ឱ្យ​ព​ន្លឿ​ន​នីតិវិធី​ជម្រះក្តី​នោះទេ​។​

លោក​មេធាវី ចាន់ ចេ​ន និយាយថា កូនក្តី​របស់លោក ពីមុនមក​មានការ​រាប់​អាន​គ្នា​ជាមួយ​ប្រជាជន និង​ថ្នាក់ដឹកនាំ​កម្ពុជា​យ៉ាង​ជិតស្និទ្ធ និង​ក៏បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មន្ត្រី​អង្គទូត​នានា​ប្រចាំ​កម្ពុជា និង​មន្ត្រីការទូត​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​កូនក្តី​លោក ក៏បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​កិច្ចការ​មនុស្សធម៌​ផងដែរ​។ ផ្អែកលើ​ចំណុច​វិជ្ជា​មាន​ទាំងនេះ លោក​ជឿថា កូនក្តី​លោក នឹង​បាន​រួច​ផុតពី​ការចោទប្រកាន់​។​«​អ៊ីចឹង​ជា​ចុងក្រោយ​តាម​ទឡ្ហីករណ៍​ទាំងបី​ហ្នឹង ខ្ញុំ​យល់ឃើញថា យើង​មាន​ក្តី​សង្ឃឹមថា កូនក្តី​ខ្ញុំ រួចផុត​ពីបទ​ចោទប្រកាន់​តាមផ្លូវ​តុលាការ​»​។​

នៅក្នុង​សាល​សវនាការ លោក​ចៅក្រម កូយ សៅ បាន​លើកឡើងថា ក្នុង​គ្រា​មាន​ការឆ្លង​រាតត្បាត​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​១៩​នោះ តុលាការ​បាន​ជូនដំណឹង​អំពី​ការផ្អាក​សវនាការ​ច្រើនណាស់ ពោល គឺ​បន្ត​បើកសវនាការ​តែ​២​ភាគរយ​ប៉ុណ្ណោះ​នៃ​សំណុំរឿង ហើយ​សវនាការ​នោះ ធ្វើឡើង​តែ​ទៅលើ​ជនជាប់ចោទ​ក្នុង​ឃុំ ដើម្បី​បញ្ចៀស​ពី​ការរំលោភ​សិទ្ធិ​របស់​ជ​ន​ជាប់ឃុំ ដែល​អាច​ឃុំខ្លួន​លើស​នីតិវិធី បើ​មិន​មានការ​ជម្រះក្តី​នោះ​។​

​ត្រង់ចំណុច​នៃ​ការលើកឡើង​ពី​ភាគី​មេធាវី​លោក កឹម សុខា ថា តុលា​ការគួរ​បញ្ឈប់​នីតិវិធី​កាត់ក្តី​លោក​កឹម សុខា និង​ថា លោក កឹម សុខា នឹង​រួច​ពី​ការចោទប្រកាន់​នោះ​តំណាង​អយ្យកា​រលោក ប្លង់ សុផល បញ្ជាក់ថា សវនាការ​មិនអាច​ប​ញ្ឈ​ប់​បានទេ ព្រោះ​មាន​ភស្តុតាង​ជាច្រើន ដែល​ត្រូវ​លើក​យកមក​ពិភាក្សា ដើម្បី​បញ្ជាក់ថា លោក​កឹម សុខា មាន​កំហុស ឬ​មិនមាន​កំហុស​នោះ​។​​លោក ប្លង់ សុផល ពន្យល់ថា​៖ «​ដើម្បី​បញ្ចប់​នីតិវិធី​បាន ទីមួយ គឺ​មរណភាព​របស់​ជនជាប់ចោទ​។ ទី​ពីរ គឺ​សាលក្រម​ចុងក្រោយ​សម្រេច​ថា មានទោស អត់​ទោស​»​។

​តំណាង​អយ្យកា​រលោក ប្លង់ សុផល បន្ថែមថា​៖ «​ភស្តុតាង​ប៉ុណ្ណឹង​ហើយ បើ​ជនជាប់ចោទ​សារភាព គឺ​ចប់​ហើយ​។ ចង់​ចប់​តាមចិត្ត​ម៉េច​បាន​? នីតិវិធី​មាន​»​។​
​លោក អំ សំអាត នាយករង​ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការ​លីកាដូ​យល់ថា រឿងក្តី​ដែលមាន​លក្ខណៈ​នយោបាយ និង​មាន​ភាពស្មុគស្មាញ​នេះ នឹងមិន​ងាយ​ចប់​ទេ ព្រោះ​មកដល់​ពេល​បន្ត​សវនាកា​រ​ជាថ្មី​នេះ មិនទាន់មាន​ការកោះហៅ​សាក្សី​មក​ផ្ដល់​សក្ខីកម្ម​នៅឡើយ​។​

 

​​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក កូយ សៅ សំណុំរឿង​លោក កឹម សុខា មាន​អង្គហេតុ​ពីរ​ធំៗ ពាក់ព័ន្ធ​នឹង​ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស និង​អំពើ​ប្រទូសរ៉ាយ ឬ​អំពើ​ឈ្លានពាន​កម្ពុជា​យោងតាម​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។​​អង្គហេតុ​ពីរ​ធំៗ​នេះ មាន​ទំនាក់ទំនង​នឹង​សកម្មភាព​នយោបាយ និង​ស៊ីវិល​របស់លោក កឹម សុខា តាំងពី​ឆ្នាំ​១៩៩៣ ដែល​រួមមាន​ការបង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ការបង្កើត​គណបក្ស​សិទ្ធិមនុស្ស​ការបង្កើត​គ​ណ​បក្ស​សង្គ្រោះ​ជាតិ និង​ព្រឹត្តិការណ៍​នៃ​ការចាប់ខ្លួន​លោក កឹម សុខា​កាលពីដើម​ខែកញ្ញា​ឆ្នាំ​២០១៧​។

​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ពុធ​លោក​ចៅក្រម កូយ សៅ បាន​បញ្ជា​ឱ្យ​មន្ត្រីរដ្ឋបាល​តុលា​ការចាក់​បញ្ចាំង​ភស្តុតាង​ជា​ឃ្លី​ប​វីដេអូ​មួយ​មាន​រយៈពេល​១​ម៉ោង ៣​នាទី និង​១៩​វិនាទី​ទាំងស្រុង​ឱ្យ​លោក កឹម សុខា ក្រុម​អ្នកការពារ​ក្តី និង​អ្នកឃ្លាំមើល​សវនាការ​មើល​ឡើងវិញ​ម្តងទៀត ដើម្បី​ជម្រះ​ការសង្ស័យ​ដែលថា​វីដេអូ​នោះ​ត្រូវបាន​គេ​កាត់ត​ជា​កង់ៗ មុននឹង​ដំណើរការ​នីតិវិធី​បន្តទៀត​។​​បន្ទាប់ពី​ការចាក់​បញ្ចាំង​វីដេអូ​នោះ បាន​ជាង​២០​នាទី​លោក កូយ សៅ ប្រកាស​បន្ត​សវនាការ​ទៅ​ថ្ងៃ​អង្គារ ទី​២៥ ខែមករា ឆ្នាំ​២០២២​ខាងមុខ​។​

​លោក កឹម សុខា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ​ត្រូវរ៉ូវ​ជាមួយ​បរទេស​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល ដែល​ភស្តុតាង​នោះ​យក​ចេញពី​ការ​ថ្លែង​របស់លោក​ក្នុង​វេទិកា​មួយ​នៅក្រៅ​ប្រទេស ជុំវិញ​ការកសាង​សមត្ថភាព​របស់​ពលរ​ដ្ឋ​នៅ​មូលដ្ឋាន​អំពី​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​។​
​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ខែ​ដើមខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​យកទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម​។ ប្រមាណ​មួយឆ្នាំ​ក្រោយមក លោក​ត្រូវបាន​ប្ដូរ​មក​ឃុំខ្លួន​នៅ​គេហដ្ឋាន​របស់លោក​វិញ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ហេតុផល​សុខភាព​របស់លោក​ផ្ទាល់​។​​មកដល់​ពេលបច្ចុប្បន្ន លោក កឹម សុខា ត្រូវបាន​តុលាការ​ដកសិទ្ធិ​ធ្វើ​នយោបាយ​ជាង​៤​ឆ្នាំ​មកហើយ ទោះបីជា​នៅ​ចុងឆ្នាំ​២០១៩ តុលាការ​បានផ្ដល់​សេរីភាព​ឱ្យ​លោក​ច្រើន​បន្តិច​ក្ដី ប៉ុន្តែ​មេបក្ស​ប្រឆាំង​ដែល​តុលាការ​រំលាយ​រូបនេះ​ត្រូវ​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការឃ្លាំមើល ដោយ​សិទ្ធិ​ធ្វើ​នយោបាយ​និង​សិទ្ធិ​ចេញទៅ​ក្រៅប្រទេស​ត្រូវបាន​ហាមឃាត់​ទាំងស្រុង​។​

​មានការ​កត់សម្គាល់ថា​នៅ​ប៉ុន្មាន​ថ្ងៃ​នៃ​ការបន្ត​សវនាការ​ឡើង​វិញ​នៅ​ថ្ងៃទី​១៩​មករា លោក កឹម សុខា បាន​ជួប​ជាមួយ​មន្ត្រីការទូត​នៃ​ប្រទេស​មហាអំណាច​មួយចំនួន រួមមាន ឯកអគ្គរដ្ឋទូត​អាមេរិក ឯកអគ្គរាជទូត​ជប៉ុន រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជាថ្មីៗ​នេះ​។ លើសពីនេះ នៅ​ស្ថានទូត​បារាំង​ក្រុងភ្នំពេញ​លោក​ក៏បាន​ជួប​សន្ទនា​ជាមួយ​ឯកអគ្គរដ្ឋទូត​ស្តីទី នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប ឯកអគ្គរដ្ឋទូត​បារាំ​ង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆេ​ក និង​ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់​។​​លោក កឹម សុខា​ឲ្យ​ដឹងថា បណ្តា​ប្រទេស​ទាំងនោះ ចង់ឃើញ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ មាន​ដំណោះស្រាយ​នយោបាយ​ផ្ទៃក្នុង ដើម្បី​ផ្សះផ្សា​ជាតិ រក្សា​សន្តិភាព ដោយ​ពួកគេ​បានទទួល​ស្គាល់​នូវ​គុណ​តម្លៃ​នៃ​ការតស៊ូ​ដោយ​អហិង្សា របស់លោក ដើម្បី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​៕a kem france2 a kem gb a kem japan a kem lawyer