» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11012 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701183 នាក់

អភិបាល​រាជធានី​ភ្នំពេញ ដឹក​ដៃ​ភរិយា​ទៅ​ស្រុក​បារាំង​


​ភ្នំពេញ​៖ នា​ល្ងាច​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​អមដោយ​ភរិយា បាន​ដឹកនាំ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ដើម្បី​ទៅ​ប្រទេស​បារាំង ចូលរួម​មហាសន្និបាត​លើក​ទី​៣៨ ​សមាគម​អន្តរជាតិ​អភិបាលក្រុង ប្រើប្រាស់​ភាសារ​បារាំង (AIMF) រហូត ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​a khuong go1 

​ដោយសា​រាជធានី​ភ្នំពេញ គឺជា​សមាជិក​របស់​ស​មា​គម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) លោក ឃួ​ង ស្រេង ក៏​នឹង​ក្លាយជា​សមាជិក​អចិន្ត្រៃយ៍​របស់​សមាគម ក្នុង​អាណត្តិ ជា​អភិបាល​រាជធានី​ភ្នំពេញ​។​ភ្នំពេញ ជាទី​ក្រុង​តែ​១​គត់ នៅ​អាស៊ី​ដែល​បាន​ក្លាយជា​សម​ជិ​ក​អចិន្ត្រៃយ៍​របស់ AIMF​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​។​

​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៨ របស់ AIMF ប្រតិភូ​រាជធានី​ភ្នំពេញ នឹង​ចែករំលែក​បទពិសោធន៍ នៃ​ការ​ការអភិវឌ្ឍន៍​ទីក្រុង ជាមួយ​ទីក្រុង​២​ផ្សេងទៀត គឺ​ទីក្រុង​គី​ហ្គា​លី របស់​ប្រទេស​រ៉ា​ហ្វា​ន់​ដា និង​ទីក្រុង​ទុយ​និ​ស្ត របស់​ប្រទេស​ទុយ​នេ​ស៊ី ដែល​ទីក្រុង​ទាំង​៣ សុទ្ធតែ​បាន​ឆ្លងកាត់ និង​រង​នូវ​អំពើ​ឃោ​ឃៅ កាប់សម្លាប់​យ៉ាង​រង្គាល​ពី​របប​នយោបាយ​ប្រល័យពូជសាសន៍​ដូចគ្នា​។​

​ចំពោះ​ប្រធានបទ ដែល​ត្រូវ​លើក​យកមក​ដាក់​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៨ របស់ AIMF ឆ្នាំនេះ គឺ​កីឡា និង​ការអភិវឌ្ឍន៍​លើ​ដែនដី នៃ​សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​។​
​លោក ឃួ​ង ស្រេង និង​ប្រតិភូ​រួម​ដំណើរ នឹង​ជួប​សំណេះសំណាល​ជាមួយ​លោកស្រី អាន អ៊ី​ដាល់​ហ្គោ (Anne HIDALGO) អភិបាលក្រុង​ប៉ារីស និង​ជា​ប្រធាន​AIMF​។ ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ក្រសួងការបរទេស​បារាំង រួមទាំង​ធ្វើ​ទស្សនកិច្ច នៅ​មជ្ឍមណ្ឌល​គ្រប់គ្រង​ប្រព​ន្ធ័​ចរាចរ​ទីក្រុង​ប៉ារីស និង​ទស្សនា​សួន​បណ្តុះ​កូនឈើ សំរាប់​ដាំ​ក្នុង​ទីក្រុង​ផងដែរ​៕a khuong go a khuong go2 a khuong go3 

​