» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6613 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696784 នាក់

ប្រវត្តិជាក់ស្តែងនៃការងារវាស់វែងខ្សែបន្ទាត់ព្រំដែនអន្តរជាតិកម្ពុជា-ថៃ

 

ភ្នំពេញ៖ថ្មីៗនេះ ភាគីថៃ និងយោធាថៃបានធ្វើសកម្មភាពសាង់សង់របង និងរាយប​ន្លាលួសឈ្លានពានបូរណភាពទឹកដីកម្ពុជាជាបន្តបន្ទាប់ចាប់តាំងពីមានកិច្ចព្រមព្រៀងឈប់បាញ់លើកទី២កាលពីថ្ងៃទី២៧ធ្នូឆ្នាំ២០២៥។ករណីយ៍នេះបើតាមបច្ចេកទេស មន្រ្ដីជំនាញកិច្ចការព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថា ការវាស់វែង ការបញ្ជាក់ ឬការចង្អុលបង្ហាញខ្សែបន្ទាត់ព្រំអន្តរជាតិរវាងកម្ពុជា និងថៃ គឺមានតែគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) និងក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរប៉ុណ្ណោះ ទើបមានសមត្ថកិច្ចក្នុងការផ្ទៀងផ្ទាត់ និងបញ្ជាក់ច្បាស់ពីខ្សែបន្ទាត់អន្តរជាតិកម្ពុជា-ថៃ។a boder wtih thai 

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីៗនេះឆ្លើយតបចំពោះ ការធ្វើរបងជាឯកតោភាគីរបស់ថៃ នៅចន្លោះបង្គោលលេខ ៥២ និង៥៤ ព្រំប្រទល់រវាងខេត្តបាត់ដំបង (កម្ពុជា) និងខេត្តចាន់បូរី (ថៃ) ឯកឧត្តម ស៊្រឺ បូរ៉ា អគ្គនាយកបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ថា បង្គោលព្រំដែនលេខ ៥២ ដល់បង្គោលលេខ ៥៩ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចុះទៅរកបង្គោលឃើញតាំងពីឆ្នាំ ២០០៨ និងបានឯកភាពគ្នាជាទ្វេភាគីផងដែរ។ ឯកឧត្តមបញ្ជាក់ថា ក្នុងដំណាក់កាលនោះ មានការធ្វើឯកសារជាទ្វេភាគីទាំងទីតាំងបង្គោល និងគំនូសខ្សែព្រំដែន គឺបានឯកភាពគ្នាទាំងស្រុងហើយ ចាប់ពីបង្គោលលេខ ៥២ ដល់បង្គោលលេខ ៥៩នេះ ដោយមិនមានអ្វីជំទាស់ទេ។

ដូច្នេះរហូតមកដល់ឆ្នាំ ២០២៥ ការធ្វើកិច្ចការងារដើម្បីឱ្យច្បាស់បន្ថែមនៅលើដីនោះ គឺបានធ្វើដោយ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានបញ្ចូនក្រុមវាស់វែងចម្រុះ ដើម្បីចុះទៅវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នបន្ថែម ដែលមានគម្លាតពីគ្នាត្រឹម ៥០ម៉ែត្រប៉ុណ្ណោះ។ ឯកឧត្តមបន្តថា ការងារវាស់វែង និងខណ្ឌសីមាបោះបង្គោលបណ្ដោះអាសន្នបន្ថែម នៅឆ្នាំ២០២៥ គឺជាការងារបញ្ជាក់ឱ្យច្បាស់លាស់បន្ថែមទៀត អំពីខ្សែព្រំដែន និងបង្គោលព្រំដែនហើយភាគីទាំងពីរមិនដែលមានបញ្ហាជាមួយគ្នាទេ។ ក្រោយមកភាគីទាំងពីរក៏បានឯកភាពគ្នាសាងសង់ផ្លូវល្បាតព្រំដែននៅក្នុងកំណាត់បង្គោលលេខ ៥២ ដល់បង្គោលលេខ ៥៩នេះផងដែរ។

ឯកឧត្តមបញ្ជាក់បន្ថែមថា «មានតែគណៈកម្មការ JBC និងក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរប៉ុណ្ណោះ ទើបមានសមត្ថកិច្ចក្នុងការផ្ទៀងផ្ទាត់ និងបញ្ជាក់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ នៅលើដីជាក់ស្ដែង ក៏ដូចជាទីតាំងបង្គោលព្រំដែនពិតប្រាកដកាលពីសម័យបារាំង»។

ចំណែក ឯកឧត្តម ឡាយ សៀងលី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានលើកឡើងអំពីប្រវត្តិមួយចំនួននៃការកំណត់ទីតាំងបង្គោលព្រំដែន និងខ្សែព្រំដែនរវាងកម្ពុជា និងថៃ, ឯកឧត្តម បានបញ្ជាក់ថា កន្លងមក ការចុះទៅត្រួតពិនិត្យ និងរុករកបង្គោលព្រំដែនចាស់មាន ៧៤ បង្គោលដែលបានបន្សល់ទុកតាំងពីសម័យអណានិគមបារាំង ដោយផ្អែកទៅតាមសន្ធិសញ្ញាឆ្នាំ១៩០៤-១៩០៧ រវាងបារាំង-សៀម នៅលើខ្សែបន្ទាត់ព្រំដែនប្រមាណជា ៨០០ គីឡូម៉ែត្រ ក្នុងនោះមានបង្គោលព្រំដែនដែលបោះនៅសម័យបារាំង-សៀមនោះ មានចំនួន ៧៤បង្គោល។

ឯកឧត្តមបញ្ជាក់ថា មូលដ្ឋាននៃក្រុមការងារបច្ចេកទេសចម្រុះ បានអនុវត្តការរុករកបង្គោលចាស់ និងកំណត់ទីតាំងឡើងវិញទាំង ៧៤ បង្គោលនេះ គឺប្រើមូលដ្ឋានឯកសារសន្ធិសញ្ញាឆ្នាំ១៩០៧ ជាមូលដ្ឋាន ហើយឯកសារមានភ្ជាប់ជាមួយសន្ធិសញ្ញានេះ រួមមានផែនទី បារាំង-សៀម មាត្រដ្ឋាន ១/២០០ ០០០ ជាផែនទីឧបសម្ពន្ធ័ភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧នេះ ដែលមានផែនទីចំនួន ៥ផ្ទាំង ហើយបង្គោលទាំង ៧៤បង្គោលនោះ ក៏មានកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការចម្រុះបារាំង-សៀមគ្រប់ទាំង ៧៤ បង្គោលនៃកំណត់ហេតុបោះបង្គោល ហើយប្លង់ទីតាំងបង្គោលដែលមានបរិយាយប្រាប់ពីទីតាំងដែលបានបោះបង្គោលនៅលើដីជាក់ស្ដែងផងដែរ។

មន្រ្ដីជំនាញកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថា ទង្វើ និងសកម្មភាពទាំងឡាយកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្នរបស់ភាគីថៃ ជាពិសេសកងកម្លាំងប្រដាប់អាវុធថៃ ដែលចូលមកកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ក៏ដូចជាធ្វើសកម្មភាពបំពាននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ គឺជាទង្វើខុសច្បាប់អន្តរជាតិ, រំលោភលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក, រំលោភទៅលើកំណត់ហេតុកិច្ចប្រជុំ និងសមត្ថកិច្ចរបស់គណៈកម្មការ JBC ហើយក៏បំផ្លាញនូវសមិទ្ធផលរបស់គណៈកម្មការ JBC ផងដែរ។ ដូច្នេះអ្វីដែលជាមធ្យោបាយល្អបំផុត និងបញ្ចៀសបញ្ហាទាំងនេះបន្តទៀត មន្រ្ដីជំនាញមន្រ្ដីជំនាញកិច្ចការព្រំដែនកម្ពុជាសង្ឃឹមថា គណៈកម្មការJBCភាគីថៃ នឹងសហការបញ្ចូនក្រុមវាស់វែងចម្រុះឆាប់ចុះធ្វើការនៅលើដីជាក់ស្ដែង ដើម្បីបន្តការងារដូចកាលពីមុនពេលមានសង្គ្រាមទាំងពីរលើក។

សូមបញ្ជាក់ថាកម្ពុជាថៃមានព្រុំដែនជាមួយគ្នាជាង៨រយគីឡូម៉ែតដែលកន្លងមកភាគីទាំងពីរបានរកឃើញនិងឯកភាពគ្នាចំពោះបង្គោលព្រុំដែនចំនួន៧៣បង្គោល។តែតាំងពីមានអនុស្សរណៈ(MOU)២០០០មកកម្ពុជាបានបណ្តែតបណ្តោយឲ្យការងារវាស់វែងព្រុំដេនអស់២៥ឆ្នាំដោយមិនជម្រុញថៃឲ្យធ្វើឡើយ។ករណីយ៍នេះលោកទៀបាញ់អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិនិងប្រធានគណកម្មធិការកិច្ចការព្រុំដែនទូទៅបានប្រាប់កាសែតថាថៃគេចវេសរហូត?។a boder with thai a gat thai a demaction k thai