» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6283 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696454 នាក់

រឿង​បង្កើតកូន​ភ្លេច​យក​បង់​រុំ​របួស (​កំ​ប្រេ​ស​) ពី​ដៃ​ស្បូន​ពេទ្យ​ទម្លាក់កំហុស​មក​ភាគី​ជនរងគ្រោះ​

 

​តាកែវ​៖​កាលពី​ថ្ងៃទី​១៨​មិថុនា​មាន​កើត​ព្រិ​ត្តិ​ការណ៍​ភ្ញាក់ផ្អើល​មួយ​គឺថា​មាន​ស្ត្រី​ឆ្លងទន្លេ​ម្នាក់​រង​ការឈឺចាប់​ប៊ិះ​ស្លាប់​ដោយសា​តែ​ពេទ្យឆ្មប​ខេត្តតាកែវ​ភ្លេច​យក​បង់​កំ​ប្រេ​ស​ចេញពី​ស្បូន​។​តែ​ខាង​មន្ទីរពេទ្យ​បកស្រាយ​ថា​មិន​មេន​កំហុស​ពេទ្យ​ទេ​គឺ​កំហុស​ខាង​សា​ម៉ី​ខ្លួន​ស្ត្រី​មក​ឆ្លងទន្លេ​ទៅវិញ​?​។​a hos takeo 

​យោងតាម​សេចក្ដីបំភ្លឺ​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត បាន​បកស្រាយ​ថា ក្នុងករណី​សម្រាលកូន ស្រី​រូបនេះ គឺ​សម្រាល​ដោយមាន​កាត់​ទ្វារមាស និង​បូម​ជំនួយ ដូច្នេះ​ដំណើរការ​សម្រាល់​មានការ​ហូរឈាម​ខុសធម្មតា ហើយ​តាម​បច្ចេកទេស​គ្រូពេទ្យ ឬ​ឆ្មប ដែល​ផ្ដល់​ការ​សម្រាល​ត្រូវ​ធ្វើការ​ញាត់​កុំ​ប្រេ​ស ដើម្បី​ឃាត់​ទាម ដោយ​ទុក​រយៈពេល​ជា​មធ្យម​ពី ២៤​ទៅ​៤៨​ម៉ោង​។​

​បើតាម​មន្ទីរពេទ្យបង្អែក​ខេត្ត ពេល​សម្រាល​រួច​ស្ដ្រី​ខាងលើ បាន​ចេញពី​មន្ទីរពេទ្យ ដោយ​សន្យាថា នឹង​មករក​ពេទ្យឆ្មប​សំអាត​តាម​ក្រោយ តែ​ផ្ទុយទៅវិញ គាត់​មិនបាន​ហៅ​ពេទ្យ​មក​សំអាត​ទេ គាត់​សំអាត​ដោយ​ខ្លួន​គាត់ ដោយ​យក​កុំ​ប្រេ​ស​២​ដុំ​?!​។​

​សូមបញ្ជាក់ថា ហ្វេ​ស​ប៊ុ​ក​ឈ្មោះ នួន ឈិន ដែលជា​ប្តី​របស់​ស្ត្រី​រងគ្រោះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក ឲ្យ​ដឹងថា ភរិយា​ខ្ញុំ​រួច​ផុតពី​គ្រោះថ្នាក់​ហើយ ខ្លាច​ហើយ​ពេទ្យ​ផ្នែក​សម្ភព នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តតាកែវ សំអាត​មិន​ស្អាត​ហើយ​ថែម ទាំង​មាន​បង់​រុំ​របួស​ក្នុង​ស្បូន​ទៀត​។​
​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​នួន ឈិន សរសេរ​រៀបរាប់ថា​៖«(18/06/2019)​ពេលនេះ​ភរិយា​ខ្ញុំ​រួច​ផុតពី​គ្រោះថ្នាក់​ហើយ ខ្លាច​ហើយ​ពេទ្យ​ផ្នែក​សម្ភព​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តតាកែវ សំអាត​មិន​ស្អាត​ហើយ​ថែមទាំង​មាន​បង់​រុំ​របួស​ក្នុង​ស្បូន​ទៀត ពិតជា​ខកចិត្ត​ខ្លាំងណាស់​ដែល​សំរេចចិត្ត​ទៅ​សំរាល​នៅ​ពេទ្យ​នោះ ខ្លាច​ហើយ​រៀង​ហើយ​»​។​

​លោក​បាន​បន្តថា ស្វាគមន៍​កូនប្រុស និ​ន វិ​សុទ្ធា​រ័ត្ន ទំងន់ 3,3kg ប្រសូត​វេលា​ម៉ោង 10:50​នាទី​ព្រឹក​ថ្ងៃ​សុក្រ​ទី​7​ខែមិថុនា​ឆ្នាំ​2019 ត្រូវ​និង​ថ្ងៃ​៥​កើត ខែ​ជេ​ស្ធ ឆ្នាំកុរ ព​.​ស​២៥៦៣
​ជូនពរ​កូនប្រុស​សុខភាព​ល្អ ប្រាជ្ញា​ឈ្លាសវៃ រៀន​ពូកែ ក្លាយជា​កូន​ល្អ មិត្ត​ល្អ សិស្ស​ល្អ និង​ក្លាយជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម ដើម្បី​ជួយ​ដល់​គ្រួសារ​យើង​និង​សង្គមជាតិ នាពេល​អនាគត​។​​លោក​បាន​បន្ថែមថា “​ខ្ញុំ​សូម​បញ្ចប់រឿង​ត្រឹមនេះ​ចុះ មិន​ដេញដោល​អ្វី​ទៀត​ទេ ចំពោះ​ខ្ញុំ​គ្រាន់តែ​ចង់​សំណូមពរ​ឲ្យ​គ្រូពេទ្យ​ទាំងអស់ បន្ថែម​ការយកចិត្តទុកដាក់ និង​ប្រុង​ប្រ​យ​ត្ន័​ឲ្យ​បាន ខ្ពស់​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ឲ្យ​អ្នកជំងឺ​ទាំងអស់ មាន​ភាពកក់ក្តៅ ទុកចិត្ត និង​គ្មាន​ការព្រួយបារម្ភ​…”​។​

​​លោក មុន ឈិន ជា​ប្ដី​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា ប្រពន្ធ​របស់ខ្លួន​បានមក​ឆ្លងទន្លេ​កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ដោយ​ឆ្លងទន្លេ​ធម្មតា ដោយមាន​ពេទ្យឆ្មប​ស្ត្រី​ម្នាក់​ឈ្មោះ សុធា ជា​អ្នកបង្កើត​។​

​លុះ​បង្កើត​ហើយ​បាន ៣​ថ្ងៃ ខ្លួន​នាំ​ប្រពន្ធ​មក​សម្រាក​នៅផ្ទះ​ក្នុងស្រុក​សំរោង បាន​មួយថ្ងៃ ស្រាប់តែ​ប្រពន្ធ​របស់ខ្លួន​ចុកពោះ​យ៉ាងខ្លាំង ហើយ​ក្រុម​គ្រូ​សារបាន​យកទៅ​ពេទ្យ​ក​ជន​ក្នុង​ឃុំ ត្រូវ​ពេទ្យ​ពិនិត្យឃើញ​កំ​ប្រេ​ស​នៅក្នុង​ស្បូន ហើយក៏​វះ​យកតែ​ហូ​ឈាម​ចេញ​ច្រើនពេក ពេលនោះ​ក្រុម​គ្រូ​សារ ក៏បាន​បញ្ជូនបន្ត​មក​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​a hospital pragnenta a hospital pragnent  


​