» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8105 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698276 នាក់

លោកទេសរដ្ឋមន្រ្តី កែវ រ៉េមីអរគុណ  និងលើកទឹកចិត្តដល់កងទ័ពជួរមុខចំពោះការតស៊ូ ពលី លះបង់ដើម្បីការពារទឹកដីពីខ្មាំងសត្រូវតែមិនហ៊ានទៅដល់ប្រសាទ!?

 

ឧត្តរមានជ័យ៖​ ប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដឹកនាំដោយលោក​ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញ ចុះសួរសុខទុក្ខនិងនាំយកនូវគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ក្នុងនោះក៏មាន​ជំនួយឧបត្តមពីអង្គការ​ការអភិវឌ្ឍន៍កុមារកម្ពុជាផងដែរ​ ជូនវីរកងទ័ពដែលប្រចាំការនៅកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ស្ថិតនៅភូមិគូ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។a keo tamoan3 

 លោកទេសរដ្ឋមន្រ្តី បាននាំនូវការផ្តាំផ្ញើរបស់សម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្រ្តី នូវការសួរសុខទុក្ខ សេចក្តីនឹករលឹក ការគិតគូរ និងការយកចិត្តទុកដាក់បំផុតចំពោះវីរកងទ័ពដែលឈរជើងនៅជួរមុខប្រចាំការតាមព្រំដែនកម្ពុជា-ថៃ ក្នុងបុព្វហេតុការពារជាតិទឹកដីពីការឈ្លានពាន។ លោកទេសរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ តែងតែយកចិត្តទុកដាក់ និងគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពតាមមធ្យោបាយផ្សេងៗដែលអាចធ្វើបាន ដោយមិនទុកឱ្យកងទ័ពមានអារម្មណ៍ឯកោនោះឡើយ។

លោកទេសរដ្ឋមន្រ្តី ក៏បានបង្ហាញនូវមនោសញ្ចេតនាដឹងគុណ និងកោតសរសើរនូវវីរភាព និងស្មារតីដ៏អង់អាចរបស់កងទ័ពជួរមុខដែលបានតស៊ូ ពលី លះបង់ ដើម្បីការពារទឹកដីកម្ពុជាពីពួកខ្មាំងសត្រូវ។ លោកថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចូលរួមជាមួយរាជរដ្ឋាភិបាល ហើយតែងតែនៅជាប់ជានិច្ចជាមួយកងទ័ពជួរមុខ ចាប់តាំងពីការចាប់ផ្ដើមនៃជម្លោះតាមបណ្ដោយព្រំដែន ដោយកងទ័ពតស៊ូប្រយុទ្ធដោយប្រើសព្វាវុធ ហើយក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាតស៊ូតាមផ្លូវច្បាប់ប្តឹងដល់យន្តការអន្តរជាតិ​ និងតំបន់ អំពីការរំលោភបំពានរបស់ថៃទៅលើច្បាប់អន្តរជាតិ អនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ និងជំរុញឱ្យភាគីថៃគោរពអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងជំរុញឱ្យមានការដោះលែងវីរកងទ័ពទាំង ១៨នាក់ ផងដែរ។

បច្ចុប្បន្នក៏កំពុងតែមមាញឹកក្នុងការទប់ទល់ចំពោះការបំពងសំឡេងរំខានដល់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ផងដែរ។សូមបញ្ជាក់ថាយោធាកងពលតូចលេខ៤២ជាអង្គភាពដឹកនាំដោយលោកឧត្តមសេនីយ៍នាក់វង្សដែលមានភារកិច្ចការពារតំបន់ព្រុំដែនប្រសាទតាមាន់និងតាក្របី។តែអ្វីដែលគួរឲ្យឆ្ងល់គឺនៅត្រង់ថាក្នុងពិធីសួសុខទុក្ខប្រគល់អំណោយនេះគេឃើញលោកកែវរ៉េមីនិងប្រតិភូបានទៅមើលវត្តតាមាន់ដែលត្រូវយន្តហោះថៃទម្លាក់គ្រាប់បែកត្រូវតែមិនបានឃើញវត្តមានលោកឧត្តមសេនីយ៍នាក់វង្សទេហើយប្រតិភូក៏មិនបានទៅដល់តំបន់ប្រសាទតាមាន់ផងដែរមិនដឹងថាមកពីមូលហេតុអ្វី?។ប្រភពCNCa keo tamoan1 a keo tamoan2