» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8867 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659374 នាក់

គ្រូ​ជោគជ័យ​ជួប​បរាជ័យ​ត្រូវបញ្ជូន​ចូល​តុលាការ​តែ​មិន​ត្រូវបាន​ឃុំខ្លួន​ឡើយ​ព្រោះខ្សែធំ!

​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ​២០២១ បុគ្គល​ជោគជ័យ​លើ​អន​ឡាញ (​គ្រូ​ជោគជ័យ​) ប៊ុន ផាក ឬ​មានឈ្មោះ​ពិត ប៊ុន រស្មី ដែល​គេ​ស្គាល់​ថា ជា CEO ក្រុមហ៊ុន Camazoon ត្រូវបាន​សមត្ថកិច្ច​ក​ម្លាំ​ង​នគរបាល​ព្រហ្មទណ្ឌ​ការិយាល័យ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាប់​ឃាត់​ប​ញ្ចូ​ន​ខ្លួន​លោក​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ​។​a boy win2 

ការឃាត់ខ្លួន​លោកគ្រូ​ជោគជ័យ​នេះ គឺពាក់ព័ន្ធ​ការ​ក្លែងបន្លំ​ជា​មេធាវី​តាម​ពាក្យ​ប្តឹង​របស់​ឈ្មោះ​ជា ចាន់​តុលា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​។ ឈ្មោះ​ប៊ុន រស្មី ហៅ ប៊ុន​ផាក (Bun Pak) អាយុ ២៨​ឆ្នាំ មហាជន​ភាគច្រើន​ស្គាល់​ថា ជា​អ្នក​បង្ហាត់បង្ហាញ​លើ​ជំនួញ​ជោគជ័យ និង​ជា​អគ្គនាយក​ក្រុមហ៊ុន Camazoon បំរើសេវា​កម្ម​ទិញ​ទំនិញ​ពី​ក្រៅ​ស្រុក​មក​ខ្មែរ ។​ពាក្យបណ្ដឹង​បានបញ្ជាក់​ថា ឈ្មោះ ប៊ុន រស្មី បានធ្វើ​សកម្មភាព​តាំងខ្លួន​ជា​មេធាវី រារាំង និង​ញុះញង់​ឱ្យឈ្មោះ ស៊ាន ធា​វី និង​បុគ្គលិក​របស់​ហាង​ឈ្មោះ V SHOP CAMBODIA យក​សំលៀកបំពាក់​ក្នុង​ហាង ទូដែក វេរ​ប្រាក់ ចេញពី​គណនី​ធនាគារ និង​ផ្ទេរកម្មសិទ្ធិ​ផ្ទះ​របស់ ខ្លួន​និង​ឈ្មោះ ស៊ាន ធា​រី ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

​តាម​ពាក្យបណ្ដឹង​ថា កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បាន​លួច​មាន​ទំនាក់ទំនង​ជាមួយ ឈ្មោះ ស៊ាន ធា​រី ដែល​ត្រូវជា​ប្រពន្ធ​របស់​ខ្ញុំបាទ​(​អ​នីតិ​សង្វាស​) ដោយ​បង្គាប់​ឱ្យឈ្មោះ ស៊ាន ធា​រី យក​ទូដែក ចេញពីផ្ទះ​របស់ខ្ញុំ​បាទ ផ្ទេរប្រាក់​ចេញពី​គណនី​ធនាគារ​របស់​ឈ្មោះ ស៊ាន ធា​រី ដែល​ប្រាក់​នេះ​គឺជា​ប្រាក់​ដែល​បាន មកពី​ការរកស៊ី​ជាមួយគ្នា និង​ឱ្យឈ្មោះ ស៊ាន ធា​វី ផ្ទេរកម្មសិទ្ធិ​ផ្ទះ​ដែល​ឈ្មោះ ជា ចាន់​តុលា និង​ឈ្មោះ ស៊ាន ធា​វី បាន​ទិញ​រួមគ្នា និង​បាន​ផ្ញើរ​សារ​បង្គាប់​ឲ្យ​ឈ្មោះ ស៊ាន ធា​វី ដក​ឈ្មោះ ជា ចាន់​តុលា ចេញពី​គ្រុប​ការងារ និង​បណ្ដេញ​ខ្ញុំបាទ​ចេញ​លែង​ឲ្យ ធ្វើ​ការងារ​បន្តទៀត ហើយ​ថែមទាំង​ប្រាប់​ឲ្យ ស៊ាន ធា​រី ផ្លាស់ប្តូរ​សោរ​ទ្វារផ្ទះ​លែ្វ​ង​មិន​ឲ្យ​ខ្ញុំបាទ​ចូល​ស្នាក់​នៅបាន​ដោយ ពុំបាន​ផ្ដល់ដំណឹង​ឲ្យ​ឈ្មោះ ជា ចាន់​តុលា បានដឹង​ឡើយ ។​

លោក​លី​ចាន់​តុលា​ប្រធាន​គណមេធាវី​ក៏បាន​ចេញ​លិខិត​បញ្ជាក់ថា​ឈ្មោះ​ប៊ុន ផាក ឬ​មានឈ្មោះ​ពិត ប៊ុន រស្មី​មិនមាន​ឈ្មោះ​ជា​មេធាវី​ដែរ​។​សម្រាប់ករណីគ្រូជោគជ័យនេះមានការខ្សឹបខ្សៀវថាគ្រូនេះមានខ្សែធោមៗណាស់មិនងាយធើអីបានទេ?។ជាក់ស្តែងតាម​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​កាសែត​ថា ជនសង្ស័យ​រូបនេះ​នៅ​រសៀល​ថ្ងៃទី​៤​ធ្នូ​២០២១ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន តែ​យ៉ាងណា រូបលោក ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​!​។​a boy win a boy win1 a boy win3 

​