» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9010 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699181 នាក់

ប្រជាពលរដ្ឋ​ចោទ​ក្រុមចំរុះ​ត្រួតពិនិត្យ​ចរាចរ​លើផ្លូវ​ជាតិ​លេខ​៥​ចំណុច​ខាងជើង​ផ្សារ​ត្រាច ក្នុងភូមិ​សាស្ត្រ​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​ថា​ជា​កុងត្រូលជជុះ​!?

 

​កំពង់ឆ្នាំង​៖​ក្រុមចម្រុះ​មួយក្រុម​របស់​ខេត្តកំពង់ឆ្នាំង មាន​មន្ត្រី​នៃ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​, នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដែល​មក​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៣ និង​គីឡូម៉ែត្រ​លេខ​៤៤​ចំណុច​ខាងជើង​ផ្សារ​ត្រាច ក្នុងភូមិ​សាស្ត្រ​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត ជាពិសេស ម្ចាស់​រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹកទំនិញ​ផ្សេងៗ ព្រោះ​ក្រុម​នេះ​បង្ក​ការលំបាក​ដល់​ពួកគាត់​ក្នុងការ​ប្រកប​អាជីវកម្ម​ចិញ្ចឹមជីវិត​។​a cong trol2 

​ម្ចាស់​រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹកទំនិញ លើ​ដង​ផ្លូ​ជាតិ​លេខ​៥ បាន​ឲ្យ​ដឹងថា ក្រុមចម្រុះ​នេះ​មិនមែន​គ្រាន់តែ​ដាក់​ប៉ុស្តិ៍ ដើម្បី​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទេ គឺ​ដើម្បី​រកលុយ​ចែកគ្នា​ចាយ​ទៅវិញ​ទៀតផង​។​

​ម្ចាស់​រថយន្ត​ទាំងនេះ​បាន​បញ្ជាក់ថា រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ ដែល​ធ្វើ​ចរាចរណ៍​លើ​ដង​ផ្លូវជាតិ​លេខ​៥ ត្រូវបាន​ក្រុមចម្រុះ​ស្ទាក់​ហៅ​ឲ្យ​ឈប់ ក្រោម​ហេតុផល ដើម្បី​ត្រួតពិនិត្យ​ការដឹក​សំពីងសំពោង ឬ​ផ្ទុក​លើស​ទម្ងន់ និង​ត្រួត​ពិនិត្យមើល​ឯកសារ​ផ្សេងៗ មានដូចជា​ប័ណ្ណបើកបរ ឈៀក និង​លិខិត​អាជីវកម្ម​និង​ត្រួតពិនិត្យ​កង់​រថយន្ត​និ​គ្រឿង​បំពាក់​ផ្សេងៗ​មាន​ភ្លើង​ស៊ីញ៉ូ ស្តុ​ប​ជាដើម​។​

​ពួកគាត់​បាន​រៀបរាប់ថា ប្រសិនបើ​ក្រុម​នេះ​រកឃើញ​អ្នកបើកបរ​ណាមួយ​មាន​កំហុស​អ្វី គេ​នឹង​ពិន័យ​ជា​ប្រាក់​នៅនឹងកន្លែង​តែម្តង ចំណែកឯ​មន្ត្រី​មកពី​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​វិញ នឹង​ពិនិត្យមើល​កំហុស​ផ្នែក​បច្ចេកទេស​យានយន្ត រួចហើយរ​កលេ​សទារ​ប្រាក់​ចាប់ពី​៥០០០​រៀល ទៅ​២០០០០​រៀល​ទៅ​50000​រៀល ដោយ​លើក​ហេតុផល​រថយន្ត​ខុស​នេះ ខុស​នោះ​មិនចេះចប់​មិ​ចេះ​ហើយ​។​

​ម្ចាស់​រថយន្ត​ទាំងនេះ បាន​សំណូមពរ​ថា ប្រសិនបើ​ពួកគាត់​រំលោភច្បាប់ សូម​ពិន័យ​ទៅតាម​ច្បាប់​ចុះ ប៉ុន្តែ​ប្រសិនបើ​ពួកគាត់​មិន​ខុស​អ្វី​ផង ហេតុអ្វី​ក៏​ទារ​រកលុយ​ពី​ពួកគាត់​ដែរ ក្នុង​ហេតុផល​ថ្លៃ​បាយ ថ្ងៃ​ទឹក សម្រាប់​សមាជិក​ក្រុមចម្រុះ​បំពេញការងារ​ត្រួតពិនិត្យ​លើ​ដង​ផ្លូវជាតិ​លេខ​៥​។​

​ពួកគាត់​បាន​និយាយ​ចំអក​ថា ក្រុមចម្រុះ​មួយ​នេះ​ហាក់ដូចជា​មិនមែន​បំពេញ​តួនាទី ដើម្បី​ក្នុង​បំណង​ពង្រឹង​ការអនុវត្តន៍​ច្បាប់​របស់​ជាតិ​ោះ​ទេ ប៉ុន្តែ​បែរជា​នាំគ្នា​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ តាមរយៈ​ទង្វើ​កៀបសង្កត់​អ្នករកស៊ី​ធ្វើដំណើរ និង​អ្នក​ប្រកប​អាជីវកម្ម​ផ្សេងៗ ឲ្យ​បង់ប្រាក់​ទាំង​ក្តី​ក្តៅក្រហាយ ដែល​នាំមក​នូវ​ការ​ថ្នាំងថ្នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ស្លូតត្រង់​ទៅវិញ​៕a cong trol a cong trol1 a cong trol3 

​