» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9622 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699793 នាក់

អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​អូរ​ស្ស៊ី​តវ៉ា​រឿង​ពាក្យ​បង់ថ្លៃ​ជួល​តូប​២០​ឆ្នាំ​ទៀត​

 

​ភ្នំពេញ​៖ ក្រុមអាជីវករ​ជាង ១០០​នាក់ បាន​ផ្ទុះ​ការតវ៉ា ដើម្បី​ស្នើ​សុំឱ្យ​កែសម្រួល ២​ចំណុច​គឺ ទី​១ សុំ​កែ​ពី​ពាក្យ បង់ថ្លៃ​ជួល​តូប មកជា​ពាក្យ​បន្ត​បណ្ណ​កម្មសិទ្ធិ​ជូន​ដល់​អាជីវករ និង​ទី​២ សុំ​បញ្ចុះ​ថ្លៃ​តូប ៥០​ភាគរយ នៅក្នុង​អាណត្តិ​ថ្មី​រយៈពេល ២០​ឆ្នាំ​។a market o1 

​ការតវ៉ា​របស់​អាជីវ​ករ​នេះ បន្ទាប់ពី​គណៈកម្មការ​ផ្សារ​អូរឫស្សី បាន​ជូនដំណឹង​ដល់​ក្រុមអាជីវក​ផ្សារ​អូ​ឫស្សី ឱ្យ​ចូលទៅ​ដាក់ពាក្យ​បង់ថ្លៃ​ជួល​តូប សម្រាប់​អាណត្តិ​ថ្មី​រយៈពេល ២០​ឆ្នាំ ដែល​គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០៤០ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២២ រៀងរាល់ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ​។

​ចំពោះ​សំណើរ​របស់​ក្រុមអាជីវករ​រឿង​កែ​ពាក្យ​ពេ​ជ​ពី​ជួល​មកជា​ការបន្ត​កម្ម​សិទ្ធ​នេះ ត្រូវបាន​គណៈកម្មការ​ផ្សារ​យកទៅ​ជូន​ថ្នាក់លើ ដើម្បី​ពិភាក្សា និង​ធ្វើការ​ដោះស្រាយ ហើយ​ថា នឹង​ជូនដំណឹង​ដល់​អាជីវករ​នៅពេល​ក្រោយ ពេលនោះ​ក្រុមអាជីវករ​ក៏បាន​យល់ព្រម និង​បំបែក​គ្នា​ទៅ​លក់ដូរ​តាម​តូប​រៀងៗ​ខ្លួន​វិញ​ជាធម្មតា​។

លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​កាសែត​ថា ចំពោះ​សំណើ​២​ចំណុច​របស់​ក្រុមអាជីវករ​ផ្សារ​អូរឫស្សី ទុកឱ្យ​គណៈកម្មការ​ផ្សារ​ជា​អ្នករៀបចំ និង​ធ្វើការ​សម្របសម្រួល​ជាមួយនឹង​ក្រុមអាជីវករ ទៅ​។​អាជ្ញាធរ​មិន​លូកដៃ​ចូល​ទេ ប៉ុន្តែ​ប្រសិនបើ​នៅតែ​ដោះស្រាយ​មិន​ចេញ​ចាំ​គិត​បន្តទៀត​?៕a market o 
​