» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6909 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697080 នាក់

គ្មាន​ការស្រាវជ្រាវ​ករណី​យ៍​លោក​ព្រាប​កុល​តរដ្ឋមន្ត្រីប្រតិភូទេ​តែ​ចាប់ខ្លួន​អ្នក​បង្ហើប​រឿង​ពុករលួយវិញ​!

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៤ មករា​អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក សំ​វិច្ឆិកា​បាន​ប្រាប់​កាសែត នេះ​ថា ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chivann Pen និង​ដែលមាន​ឈ្មោះ​ពិត យ៉ង់ ប៉ាក់​ដែល​បង្ហើប​រឿង​លោក​ព្រាប​កុល​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ថា​ជាប់​ពាក់​ព​ន្ធ័​ការ​កឹ​ប​កេង​លុយ​កំពុង​រង​បទ​ចោទ​ចំនួន ២​ករណី គឺ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យមាន​ការរើសអើង​។​a preab ka 

​លោក​សំ វិច្ឆិកា​ឲ្យ​ដឹងថា​៖ លោក យ៉ង ប៉ាក់​ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​AGRIBEE Cambodia ត្រូវបាន​បញ្ចូនទៅ​កាន់​តុលាការ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​តប​តាម​ពាក្យបណ្តឹង​របស់លោក ព្រាប កុល​។​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chivann Pen បាន​សរសេរ​លើ​គណនី​ផ្ទាល់ខ្លួន​ថា លោក ព្រាប​កុល​ដែលជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ត្រូវបាន​គេ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​លុយ​ជាង​៨០​លាន​ដុល្លារ​ក្នុង​គម្រោង​វិនិយោគ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន CIC​។​​ការ​ហ៊ាន​អះអាង​ដូចនេះ​ដោយ​លោក យ៉ង ប៉ាក់​សំអាង​លើ​ភស្តុតាង​មួយចំនួន​រួមមាន លំហូរ​សាច់ប្រាក់​ក្នុង​ប្រព័ន្ធ​ធនាគារ វីដេអូ​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​ដែល​ផ្តល់​ដោយ​អ្នកវិនិយោគ និង​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​នៃ​CIC ។​

​លោក ព្រាប កុល​បាន​ចេញមុខ​បដិសេធ និង​ចាត់ទុក​ការលើកឡើង​នេះ​ជា​រឿង​មិន​ពិត និង​បាន​ស្នើឱ្យ​បុគ្គល​ឈ្មោះ Chivann Pen លុប​សំណេរ​របស់ខ្លួន​ចេញ និង​ធ្វើការ​សុំទោស​លោក​ជា​សាធារណៈ​។ តែ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​តែង​រិះគន់​បញ្ហា​សង្គម ពិសេស​ពាក់ព័ន្ធ​វិស័យ​កសិកម្ម​រូបនេះ​មិន​ព្រម​ធ្វើតាម​សំណើ​លោក​ព្រាប កុល​ទើប​មេធាវី​របស់លោក​សម្រេច​ដាក់ពាក្យ​បណ្តឹង​តែម្តង​។​​តាម​សំណើរ​របស់លោក​ព្រាប​កុល ក្រុមហ៊ុន​CIC​បានចេញ​លិខិត​បំភ្លឺ​មួយច្បាប់​ក្នុង​ថ្ងៃទី​២៣ មករា​ដោយ​បញ្ជាក់ថា លោក​ព្រាប កុល​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​ប្រា​ក់ជាង​៨០​លាន​ដុល្លារ​ពី​ស្ថាប័ន​របស់ខ្លួន​ឡើយ និង​ថា លោក​ក៏​ពុំ​ធ្លាប់មាន​តួនាទី​ក្នុង​រចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន​CIC​ដែរ​។​

​ប្រធាន​គណ​:​កម្ម​ការ​នៃ​ក្រុមហ៊ុន​វិនិយោគ CiC បានចេញ​លិខិត​១​ច្បាប់​ផ្ញើជូន​លោក ព្រាប កុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ដោយ​បញ្ជាក់ថា ខ្លួន​មានការ​សោកស្តាយ​ដែលមាន​ព័ត៌មាន​ផ្សព្វផ្សាយ​ចោទថា លោក ព្រាប កុល បាន​ពាក់ព័ន្ធ​នឹង​ការ​កិប​កែង​ប្រាក់​មូលនិធិ​ចំនួន​៨០​លាន​ដុល្លា​អាមេរិក ពី​ស្ថាន​ប័ន​របស់ខ្លួន​។​​ប្រធាន​គណកម្មការ​នៃ​ក្រុមហ៊ុន CiC បាន​បញ្ជាក់ថា លោក ព្រាប កុល មិន​ធ្លាប់មាន​តួរ​នាទី​នៅក្នុង​រចនាសម្ព័ន្ធ នៃ​គណៈ​គ្រប់គ្រង ឬ​ក្រុមប្រឹក្សាភិបាល​នៃ​ស្ថាប័ន CiC នោះទេ ចាប់តាំងពី​ការបង្កើត CiC រហូតមកទល់​ពេលនេះ ហើយ​ឆ្លងតាម​ការពិនិត្យ​ឯកសារ និង​កំណត់ត្រា​នានា នឹង​ប្រតិបត្តិការ​ហិរញវត្ថុ ក៏​ពុំបាន​បង្ហាញថា មាន​ចរន្ត​សាច់ប្រាក់​បញ្ចេញ​ពី CiC ទៅ​លោក ព្រាប កុល ដែរ​។​

​ទាក់ទង​និង​ករណី​យ៍ម​យ​យ​នេះ​មាន​គណនី​យ៍​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ​ថា​អោម​តារា​បា​នស​សេរ​ថា​៖​ស្រុក​យើង​កាលណា​អ្នកតូច​រិះគន់​អ្នកមានអំណាច ឬ​បើក​កកាយ​អំពើពុករលួយ​អ្នកមាន​ឥទ្ធិពល​ណាមួយ នឹង​ត្រូវគេ​ប្តឹង​ពីបទ​ញុះញង់​។ បើ​យើង​និយាយ​ពី​ពាក្យ​ញុះញង់ គឺជា​ពាក្យ​បំផុសបំផុល​ឱ្យធ្វើ​សកម្មភាព​ដែល​ផ្ទុយ​និង​ច្បាប់ ឧទាហរណ៍​៖​ក​-)​បុគ្គល​ម្នាក់​និយាយ​ញុះញង់​អ្នកភូមិ​ឱ្យទៅ​ចាប់ដី​ព្រៃ​ធ្វើ​កម្ម​សិទ្ធ​ឯកជន​(​ផ្ទុយ​ច្បាប់​)​ខ​-)​បុគ្គល​ម្មាក់​នោះ​ញុះញង់​ឱ្យ​វាយកម្ទេច​ហាង​ឯកជន​មួយ​ដោយ​ចោទថា​ម្ចាស់​ហាង​លក់ៗ​កេង​មើលងាយ​អ្នកភូមិ​(​បទ​បំផ្លាញ​ទ្រព្យ​ឯកជន​)​។​

​ប៉ុន្តែ​បើ​បុគ្គល​នោះ​យក​រឿង​អំពើពុករលួយ​ថ្នាក់ដឹកនាំ​អង្គភាព​ណាមួយ​មក​និយាយ​ជា​សាធារណៈ ហើយ​ត្រូវ​ម្ចាស់​រឿង​ដែល​រង​ការ​ចោទ​នោះ ប្តឹង​អ្នក​និយាយ​វិញ មិនអាច​យក​បទ​ញុះញង់​មក​ប្រើ​ទេ គឺ​ត្រូវ​ចោទ​ពីបទ​បរិហាកេរ្តិ៍​ប៉ុណ្ណោះ ។ បទ​បរិហាកេរ្តិ៍​ជា​រដ្ឋប្បវេណី សង​សំណង​ជម្ងឺ​ចិត្ត មិន​ដល់​ថ្នាក់​ចាប់​គេ​ដាក់គុក​ទេ​។ ដល់​ឥឡូវ​ស្អី​ក៏​ញុះញង់ ចាប់​ដាក់គុក ដល់​ចឹ​ង​រឿង​ពុករលួយ​ក្នុង​ស្ថាប័ន​និ​មួយៗ​លែងមាន​អ្នក​ហ៊ាន​និយាយ បុគ្គល​មានអំណាច​ជិះសេះ​លែងដៃ​។​បើ​ពលរដ្ឋ​បើក​កកាយ​ជា​ចំហរ​ពី​រឿង​ពុករលួយ​កន្លែង​ណា ស្ថាប័ន​តុលាការ​ត្រូវ​ស្នើឱ្យ​មានការ​ស៊ើបអង្កេត​ពី​ស្ថាប័ន​ឯករាជ្យ​មួយ​ដើម្បី​យក​ធាតុ​ចូលមក​ជំនុំជម្រះ​ក្នុង​បណ្តឹង​បាន​វា​យុត្តិធម៌​។​a preab kolla a preab kol a preab kol1 a preab kol2 a preab kola a preab kolla1 


​