» បង្ក្រាប​ក្រុម​ចាប់​ច​ម្រឹត​១​សម្បុក​បាន​៩​នាក់​! » ការបើក​ច្រកព្រំដែន​ឡើងវិញ កម្ពុជា​រក្សា​គោលជំហរ​ដដែល​មិន​ផ្លាស់ប្តូរ​នោះទេ​«​កូនសោ​គឺ​នៅក្នុង​ដៃ​ថៃ​ខ្លួនឯង​» » កម្ពុជា​-​ហ្វីលីពីន ឯកភាព​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ ក្នុងពេល​ចិន​រិះគន់​ » ឯកអគ្គរ​ដ្ឋួ​ទូត​ចិន សប្បាយចិត្ត​ឃើញ​កម្ពុជា​បង្ក្រាប​ល្បែង​អន​ឡាញ​និង​សន្យា​ការផ្តល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ » អគ្គស្នងការ​នគរបាល​បញ្ជា​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា (Online Scams) » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ចំណុច ឃុំ​កំពង់​ភ្នំ ស្រុក លេ​ី​ក​ដែក​ខេត្ត កណ្តាល កន្លែង​ធ្វើ​អាជីវកម្ម​? » អគ្គ​នា​យុក​រដ្ឋា​ន​គយ​ប្រកាស​ពី​ការបើក​ឲ្យ​នាំ​ទំនិញ​ថៃ​ចូល​ចូលមក​កម្ពុជា លើកលែងតែ​បន្លែ​និង​ប្រេង​! » បន្ទាប់ពី​មាន​បទបញ្ជារ​នាយករ​ដ្ឋ​ម​ន្ត្រិ​ទីតាំង​ល្បែង​អន​ឡាញ​នៅ​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​ក្រចេះ​បន្ទាយមានជ័យ​ត្រូវបាន​បង្ក្រាប​បន្តបន្ទាប់​! » ទស្សនៈ​៖គេ​មិនអាច​យក​ព្រៃ​ចេញពី​មនុស្ស​ថៃ​បាន!? » សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នែ​នាំ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​-​ខេត្ត ត្រួតពិនិត្យ​ការប្រយុទ្ធប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! » ប្រទេស​ថៃ កំពុង​ពិចារណា​គិត​ពន្ធ ០% លើ​ទំនិញ​នាំចូល​បន្ថែមទៀត​ពី​សហរដ្ឋ​អាម៉េរិក​ » ៦​ខែ​កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម បាន​តម្លៃ​ជិត ២,២​ពាន់​លាន​ដុល្លារ អ្នក​ធុរកិច្ច​កម្ពុជា និង វៀតណាម ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា » ករណី​ប៉ះទង្គិច​ពាក្យសម្តី​នៅ​ប្រាសាទតាមាន់ធំ រវាង​អ្នកទេសចរ​ជនជាតិខ្មែ​រ និង​ទាហាន​ថៃ មាន​សភាព​ស្ងប់ស្ងាត់​ជាធម្មតា វិញ​ហើយ​! » មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បំពាក់​ម៉ាស៊ីន​ទំនើប​ស្ដង់​អន្ដរជាតិ សម្រាប់​ព្យាបាល​ជំងឺ​ភ្នែក​ស្ងួត​មានគុណ​ភាព​ខ្ពស់ » អាជ្ញាធរ​កម្ពុជា​ថៃ​គួ​តែ​ឆាប់​ត្រូវ​គ្នា​សម្រួល​បញ្ហា​ជូន​ប្រជាពលរដ្ឋ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5855 នាក់

ម្សិលមិញ 5272 នាក់

សរុប 17111480 នាក់

រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍រដ្ឋាភិបាលសម្តេចហ៊ុនម៉ាណែត​ប្រកាស​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​កែទម្រង់​ក្នុង​ស្ថាប​ន័​តុលាកា​រ

​ភ្នំពេញ​៖ លោក កើត រិ​ទ្ធ ឧបនាយក​រដ្ឋ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មានប្រសាសន៍​នា​រសៀល​ថ្ងៃទី​០៩ ខែមករា ឆ្នាំ ២០២៣​ថា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រី​តុលាការ និង​តួអង្គ​ពាក់ព័ន្ធ​ណាមួយ ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់ ឬ​បាន​ឆ្លៀត​យក​ឱកាស​នៃ​យុទ្ធនាការ​នេះ ដើម្បី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន តាមរបៀប "​ត្រីងៀត​ឆ្លៀត​ពង​" ឬ​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​អភិក្រម​នឹងត្រូវ​កត់ត្រា​ទុកជា​កំហុស ដែល​នឹងត្រូវ​ឆ្លើយតប​ជាមួយនឹង​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ទាំង​វិធានការ​វិន័យ​ទាំង​វិធានការ​ច្បាប់​។a keut rith new 

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ការបង្កើត​អាជ្ញាធរ​ជាតិ ដោះស្រាយ​វិវាទ​ក្រៅ​តុលាការ នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា យុទ្ធនាការ​ទី​២ នេះ​នឹង​ក្លាយជា កពា្ច​ក់​ឆ្លុះ​ឱ្យឃើញ​ការពិត នៅពេល​មាន​បណ្តឹង​អំពី​ភាពមិនប្រក្រតី ណាមួយ​នៅតាម​តុលាការ​។ ក្នុងករណី​ដែល​រកឃើញ​ការពិត ថា​ពិត​ជាមាន​ភាពមិនប្រក្រតី​កើតឡើង​មែន​នោះ យើង​ត្រូវ​ហ៊ាន​ទទួលស្គាល់​ការពិត ហើយ​ត្រូវខិតខំ​ស្វែងរក​នូវ​ដំណោះស្រាយ​មួយ​ដែល​ត្រឹមត្រូវ និង​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​។

​លោក​ឧបនាយករដ្ឋមន្ត្រី​ថា យន្ត​ការដែល​មានការ​ពាក់ព័ន្ធ​ខាងលើនេះ ត្រូវ​ប្រកាន់ ខ្ជាប់​នូវ​អភិក្រម​ការងារ ដូចតទៅ​៖​អភិក្រម​ទី​១-​មិនត្រូវ​ធ្វើឱ្យប៉ះពាល់​ដ​ល់​ឯករាជ្យ​នៃ​អំណាចតុលាការ​,។​អភិក្រម​ទី​២-​មិន​ត្រូវធ្វើ​បុរេវិនិច្ឆ័យ​លើ​ការសម្រេចសេចក្ដី​របស់​តុលាការ​ថា មិន​ប្រក្រតី ឬ​អយុត្តិធម៌ ។ អភិក្រម​ទី​៣-​ត្រូវអនុវត្ត​ប្រកបដោយ​តម្លាភាព ភាពច្បាស់លាស់ ភាពត្រឹមត្រូវ និង​យុត្តិធម៌​។

លោក កើត រិ​ទ្ធ ឧបនាយក​រដ្ឋ រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​បង្កើត​អា​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​តុលាការ ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ៗ​ចំនួន​២ ទី​១- ដើម្បី​ជួយ​ដោះស្រាយ រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អយុត្តិធម៌ ឬ​ដោយ​ការរំលោភបំពាន​ដោយ​ខុសច្បាប់​នៅក្នុង​សង្គម និង ទី​២- ដើម្បី​លើកកម្ពស់​តម្លាភាព សុចរិត​ភាព និង​ភាពត្រឹមត្រូវ នៅក្នុង​ការអនុវត្ត​ច្បាប់ និង​ក្នុង​ចំណាត់ការ​រឿងក្តី​ដោយ​តុលាការ ប៉ុន្តែ​ការកំណត់​ថា "​យុត្តិធម៌ ឬ អយុត្តិធម៌​" គឺ​មិន​ចំណុះ​ទៅលើ​ត្រឹម ការលើកឡើង​របស់​ភា​គី​ណាមួយ​ឡើយ ប៉ុន្តែ ចំណុះ​លើ​អង្គហេតុ អង្គច្បាប់ និង​ភស្តុតាង ដែល​ទាមទារ​ឱ្យមាន ការយកចិត្តទុកដាក់​ត្រួតពិនិត្យ​ឱ្យបាន​ដិតដល់​។


​លោក​ឧបនាយក​រដ្ឋ​រដ្ឋមន្ត្រី បាន​បន្ថែមថា យុទ្ធនាការ​ដោះស្រាយ​ភាពមិនប្រក្រតី​នៅតាម​តុលាការ​នេះ នឹង​ផ្តោតលើ​បញ្ហាសំខាន់​ចំនួន ២​ដូចគ្នា​ដែរ គឺ​៖ ទី​១-​ពិនិត្យ និង​ដោះស្រាយ​ភាពមិនប្រក្រតី​លើ​ផ្នែក​អភិបាលកិច្ច​នៅតាម​សាលាជម្រះក្តី និង​អយ្យការ​អម​សាលាជម្រះក្តី​នានា និង ទី​២-​ពិនិត្យ និង​ដោះស្រាយ​ភាពមិនប្រក្រតី​លើ​ចំណាត់ការ​សំណុំរឿង និង​ក្នុង ការសម្រេចសេចក្ដី​រប​ស់​តុលាការ​។

​ទន្ទឹមនឹងនោះ យុទ្ធសាស្ត្រ​ដ៏​សំខាន់​នៃ​ការងារ​កែទម្រង់​ប្រព័ន្ធតុលាការ ដែល​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ជាប់​ជាប្រចាំ ការធានាបាន​នូវ​គុណភាព​នៃ​យុត្តិធម៌ ឬ​គុណភាព​នៃ​សេចក្ដីសម្រេច​របស់​តុលាការ គឺជា​ទិសដៅ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​ផ្អែកលើ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៅតាម​តុលាការ សំដៅ​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់​តម្លាភាព សុចរិត​ភាព និង​ភាពត្រឹមត្រូវ​នៅក្នុង​ការអនុវត្ត​ច្បាប់ និង​ចំណាត់ការ​រឿងក្ដី​ដោយ​តុលាការ គឺជា​កិច្ចការ​អាទិភាព​មួយ​ក្នុងចំណោម​កិច្ចការ​អាទិភាព​ទាំង ៣ ដែល​ត្រូវ​សម្រេច​ឱ្យចេញ​ជា​លទ្ធផល​ជាក់ស្ដែង ក្នុង​ក្របខ័ណ្ឌ​ការងារ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌ សំដៅ "​ពង្រឹង និង​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ ប្រព័ន្ធយុត្តិធម៌​"​។

ផ្អែក​តាម​ការប្រគល់​ភារកិច្ច និង​អនុវត្តតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ជា​បន្តបន្ទាប់​របស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​, ក្រសួងយុត្តិធម៌ សម្រេច​ដាក់ចេញ​នូវ "​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ ភាពមិនប្រក្រតី​នៅតាម​តុលាការ​" ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​អនុវត្ត​នូវ​កិច្ចការ​អាទិភាព​។​បន្ថែម​ពីលើ​នេះ ការរំលោភបំពាន​ដោយ​ខុសច្បាប់​នៅក្នុង​សង្គម ឬ​ដោយសារ​មាន​ភាពមិនប្រក្រតី​នៅតាម​តុលាការ អាចដាក់​ពាក្យបណ្តឹង​អំពី​ភាពមិនប្រក្រតី​ក្នុង​ចំណាត់ការ​របស់​តុលាការ ដើម្បីឱ្យ​យន្តការ​ទទួលបន្ទុក​ជួយ​ត្រួតពិនិត្យ និង យុទ្ធនាការ​នេះ នឹង​ក្លាយជា​ច្រក​ផ្លូវការ​មួយ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អយុត្តិធម៌​ដោយ
​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ផងដែរ​។​

​សម្រាប់​យន្តការ​បន្តការងារ​ជាក់ស្តែង​ក្នុង​តុលាការ​លោក កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ថ្លែងថា សំណុំរឿង​ចំនួន​៣ នឹងត្រូវ​កំណត់​ជា​អាទិភាព សម្រាប់​យន្តការ​ដោះស្រាយ​ដោយ​ម៉ឺងម៉ាត់​បំផុត នោះ​គឺ សំណុំរឿង​គ្រឿងញៀន គ្រោះថ្នាក់​ចរាចរណ៍ និង​អត្រានុកូលដ្ឋាន​។​ សម្រាប់​សំណុំរឿង​ទាំង​៣ លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា​៖ទី​១ ករណី​គ្រឿងញៀន​៖ បញ្ហា​សន្តិសុខ ជាពិសេស​បញ្ហា​គ្រឿងញៀន គឺ​ស្ថិតនៅក្នុង​វិធានការ​គន្លឹះ​ទី​៤ របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​សម្តេច​បានប្រកាស​ដាក់ចេញ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លើក​ទី​១​។ នេះ​វា​គឺជា​គំនិត មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ប្រជាជន សន្តិសុខ​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បំផ្លាញ​ធនធានមនុស្ស​នៅ​កម្ពុជា​។ អ្វីដែល​ក្រសួង​អាចធ្វើ​បាន គឺ​សាលាជម្រះក្តី និង​អង្គការ​អយ្យការ​អម​សាលាជម្រះក្តី ត្រូវ​រៀបចំ​នូវ​សេចក្តីប្រកាស​ព័ត៌មាន ដើម្បី​បង្ហាញ​ពី​តម្លាភាព នៅក្នុង​ចំណាត់ការ​រឿងក្តី​គ្រឿងញៀន នៅ​គ្រប់​ដំណាក់កាល​ទាំង​អស់នៃ​នីតិវិធី ទាំង​នៅ​ដំណាក់កាល​អយ្យការ ទាំង​នៅ​ដំណាក់កាល​ស៊ើបសួរ ទាំង​នៅ​ដំណាក់កាល​ជម្រះ​។

(​ឧទាហរណ៍​) ឥលូវ គ្រឿងញៀន​ចាប់ពី​កម្រិត​ណាមួយ​ទៅ ដែល​នឹង​ឯកភាព​ជាមួយ​អាជ្ញាធរ​ជាតិ​ថា ពេលដែល​បញ្ជូន​មកដល់​ព្រះរាជអាជ្ញា ពេលដែល​ព្រះរាជអាជ្ញា​កាន់​រឿងក្តី​ហ្នឹង ពេលដែល​គាត់​ចាត់ការ​ចោទប្រកាន់ ឬក៏​យ៉ាងម៉េច សុំ​ឲ្យ​គាត់​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ថា​រឿងក្តី​គ្រឿង​ញៀ​នេះ បញ្ជូនមក​៥​នាក់ ដោះលែង​៣​នាក់ ចោទប្រកាន់ ២​នាក់ ពីបទ​អ្វី យើង​នឹង​ឆែក​ព័ត៌មាន​នេះ​គ្រប់គ្នា​។ ដល់​ដំណាក់កាល ជំ​នុះ​ជម្រះ ត្រូវ​កាត់ក្តី​ដាក់ពន្ធនាគារ​ប៉ុន្មាន​ឆ្នាំ ហេតុអ្វី​? សម្រេច​ឲ្យ​រួចខ្លួន​ប៉ុន្មាន​នាក់ ហេតុអ្វី​ឲ្យ​រួចខ្លួន​?។a keut rith new1