» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4400 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016567 នាក់

លោក គង់ គាំ​លេងបៀរ​ផ្ងាឌឺថែម ជាមួយ​លោក លោក អ៊ូ ច័ន្ទ​រ័ត្ន​និង​សុន ឆ័យ ដែល​ទើបបាន​សិទ្ធ​ធ្វើ​នយោបាយ! 


ភ្នំពេញ ៖ ឆ្នាំ​២០២០​នេះ លោក គង់ គាំ ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​នៅ​ថ្ងៃទី​០៨ ខែកញ្ញា បានចេញ​លិខិត​ចំហរ​មួយ អបអរសាទរ ចំពោះ​លោក សុន ឆ័យ អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​និង​អំពាវនាវ​រួមជាមួយ​លោក​អ៊ូច​ន្ទ័​រត្ន​ឲ្យ​មក​រួមគ្នា​។a kong korm  

​លិខិត​ចំហរ​របស់ខ្លួន​លោក គង់ គាំ មាន​ខ្លឹមសារ​ថា​៖ «​អនុញ្ញាត​ឲ្យ​ខ្ញុំ​សូម​សម្តែង​ការអបអរ និង​គាំទ្រ​ការសុំ​សិទ្ធិ ការទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ (​ពិសេស​របស់ លោក សុន ឆ័យ នៅពេល​ថ្មីៗ​នេះ​) លើសពីនេះ សូម​កោតសរសើរ និង​រីករាយ​ចំពោះ​បំណង​របស់លោក​ទាំងពី​រ​អំពី​គម្រោង (​តាម​ប្រព័ន្ធ​ព័ត៌មាន​)​ថា នឹង​បង្កើត​គណបក្សនយោបាយ​ថ្មី ដើម្បី​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នៅ​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣ ដោយ​មិន​សង្ឃឹម មិន​ជឿ មិន​រង់ចាំ​លទ្ធផល​ពី​អន្តរជាតិ និង​ពី​មេដឹកនាំ​អតីត CNRP អំពី​ការបង្ខំ​តាម​មធ្យោបាយ​ផ្សេងៗ​ឲ្យ CPP សង CNRP សង​តំណែង​ជាប់ឆ្នោត និង​ឲ្យ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​មុន​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ នោះ​អាច​កើតឡើង​បានឡើយ​»​។​

​លោក គង់ គាំ បានបញ្ជាក់​បន្ថែមថា «​ការយល់ឃើញ​របស់ខ្ញុំ ប្រហែល​មិន​ខុសពី​អ្នកនយោបាយ​ដែល​បានសម្រេច​សុំ​សិទ្ធិ​កន្លង​ហើយ ទើប​សុំ​សិទ្ធិ និង​សុំ​សិទ្ធ​បន្តបន្ទាប់ គឺ​ពិតជា​យល់ច្បាស់​ថា អំពើ​ទារ​ក្រៅ​សម្លេងឆ្នោត​ឲ្យ ហ៊ុន សែន ចុះ​ពី​អំណាច (​ជា​បដិវត្ត​ដើមទី​) ផែនការ​មាតុភូមិនិវត្តន៍ ផ្តួលរំលំ​ចាប់ ហ៊ុន សែន (​ជា​បដិវត្តន៍​កណ្តាល​ទី​) និង​ការ​ថ្លែង​អំពី​ផែន​ការដក ហ៊ុន សែន ចេញ ប្តូរ​ថ្មី​ទាំងអស់ រៀបចំ​ថ្មី​ទាំងអស់​គឺ (​ជា​បដិវត្តន៍​ចុង​ទី​) ដ៏​ពិសពុល គ្រោះថ្នាក់​ដល់​អតីត CNRP ដល់​ប្រជាពលរដ្ឋ ដល់​ប្រទេសជាតិ (​ចេតនា​បដិវត្តន៍​មិនទាន់​បញ្ចប់​ទេ​) ដែល​យើង​អ្នកនយោបាយ​ប្រជាធិបតេយ្យ​សុចរិត (​ពិសេស​អតីត​សមាជិក CNRP) មិនអាច​មិន​ផ្តាច់ខ្លួន​ចេញពី​គំនិត​ដ៏​ខ្មៅ​ងងឹត​នេះ ហើយ​រួសរាន់​បង្កើត​គណបក្សនយោបាយ​ថ្មី ដើម្បី​អំណាច​កម្ពុជា​(​ជា​អំណាច​របស់​ប្រជាពលរដ្ឋ ដោយ​ប្រជាពលរដ្ឋ ដើម្បី​ប្រជាពលរដ្ឋ​) តាមរយៈ​ការបោះឆ្នោត​សេរី​ត្រឹមត្រូវ​យុត្តិធម៌​តែ​ម្យ៉ាង​គត់​ប៉ុណ្ណោះ​»​។​

ទោះបីដឹងថាមិនអាចប្រមូលបានតែលោកគង់គាំក្លែមថា៖​ដោយ​ការគោរព និង​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព និង​លទ្ធភាព​ទំនាក់ទំនង​ដ៏​ទូលំទូលាយ​របស់ លោក សុ​យ ឆ័យ និង លោក អ៊ូ ច័ន្ទ​រ័ត្ន លោក គង់ គាំ បាន​មានបំណង​ចង់ឱ្យមាន​ការជួបពិភាក្សា​ជា​ទ្វេរ​ភាគី ពហុភាគី​រវាង​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ប្រជែង​នានា ដើម្បី​រក​រូបមន្ត​ណាមួយ​ដែល​អាច​ទទួលបាន​លទ្ធ​ផល​ពហុបក្ស នៅ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឲ្យ​បាន​ទូទាំងប្រទេស​ក្នុង​ឆ្នាំ​២០២២ និង​នៅ​រដ្ឋសភា​ក្នុង​ឆ្នាំ​២០២៣​ខាងមុខ ប្រកប ដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក គង់ គាំ ថា លោក សុន ឆ័យ និង លោក អ៊ូ ច័ន្ទ​រ័ត្ន នឹង​ទទួល និង​ពិចារណា ចំពោះ​បំណង​ដ៏​ស្មោះត្រង់ សុចរិត​របស់លោក ដើម្បី​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ ដែល​ម​ជ្ឍ​ដ្ឋា​ន​ជាតិ និង​អន្តរជាតិ​ទទូច​ចង់បាន​។សូមបញ្ជាក់ថា​លោក សុន ឆ័យ អតីត​តំណាងរាស្ត្រ និង​អតីត​ថ្នាក់ដឹកនាំ ជាំ​ន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប​ទៀត ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​មួយ កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ កន្លងទៅ ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ បន្ទាប់ពី​ពួកគេ​ដាក់​លិខិត​ស្នើសុំ​ទៅកាន់​ក្រសួងមហាផ្ទៃ​។​​ថ្មីៗ​នេះ​លោក សុន ឆ័យ និង លោក អ៊ូ ច័ន្ទ​រ័ត្ន ដែល​ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​កន្លង​ទៅនោះ​មាន​ពត៍​មាន​ថា បានប្រកាស​កៀរគរ​អ្នកនយោបាយ​ប្រឆាំង​នានា ដើម្បី​ឈានទៅ​បង្កើត​គណបក្ស​ថ្មី សម្រាប់​ចូលរួម​ក្នុងការ​បោះឆ្នោត​អា​ណិ​ត្ត​ក្រោយនេះ ។​a kong korm1 a kong korm2 a kong korm3 a kong korm4