» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7060 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666970 នាក់

ប​ណ្ឌឹ​ត​សេង​សារី​អ្នកវិភាគ​ប្រកាស​ឲ្យ​ប្រពន្ធ​បើកទ្វារ​របង​ឲ្យ​កូត​រត់​លេង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​បន្ធូរដៃ​!

 

​ភ្នំពេញៈ នៅ​ថ្ងៃទី ២០ កញ្ញា​ថា លោ​កប​ណ្ឌឹ​ត​សេង​សារី​អ្នក​វី​ភាគ​សភាពការណ៍​នយោបាយ​ដែល​បាន​រត់គេចខ្លួន​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការយោគយល់​ទៅលើ​សំណេរ​របស់លោក​កន្លង​មក​តាម​ហ្វេ​ស​ប៊ុ​កដោយ​លោក​យល់ថា នេះ​គឺជា​ឥរិយាបថ​មួយ​ដែល​បង្ហាញ​ពី​ការបើក​នូវ​លម្ហ និង​ស្តាប់​នូវ​មតិផ្ទុយ និង​ការទទួលយក​ការពន្យល់​ពី​អ្នកវិភាគ និង​អ្នកស្រាវជ្រាវ​។a seng sary

«​ប្រសិនបើ​ករណី​បើកចំហ និង​ទទួលយក​បទ​វិភាគ​ផ្សេងៗ ត្រូវបាន​រដ្ឋាភិបាល​យ​ក​ទៅ​ពិចារណា ខ្ញុំ​គិតថា អាចជា​ផលប្រយោជន៍ និង​ធាតុ​ចូល ចូលរួម​ពី​បញ្ញវន្ត​ដែលមាន​មតិផ្ទុយ​នៅក្នុង​ការដោះស្រាយ​បញ្ហា សង្គម និង​នយោបាយ​នៅ​កម្ពុជា​បាន​»​។​លោ​កប​ណ្ដឹ​ត​សេង​សារី​ក៏បាន​សរសេរ​ផ្ញើ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​មកកាន់​ក្រុមគ្រួសារ​របស់លោក​ដែរ​ថា​៖ «​ម៉ែ​អាច​ទៅ​វត្ត​នៅ​ថ្ងៃ​កាន់បិណ្ឌ​ខាងមុខនេះ​បាន​ហើយ ម៉ែ​មិនបាច់​បារម្ភ​ពី​អ្នកណា​ថាឱ្យ​ម៉ែ មានកូន​ជា​ជន​ក្បត់ជាតិ​ទេ​! ប្រពន្ធ​សម្លាញ់ អូន​អាច​បើកទ្វារ​របង​ឱ្យ​កូន​រត់​លេង​វិញ​បាន​ហើយ​!»​។​

សម្តី​ថ្លែងអំណរគុណ​និង​ប្រាប់​ប្រពន្ធ​នៅ​ស្រុក​ខ្មែរ​ឲ្យ​បើក​ទ្វារផ្ទះ​កើតឡើង​ក្រោយ​ពៅ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ​ពិចារណា​ក្នុងការ​បញ្ឈប់​ដីកា​តាម​ចាប់ខ្លួន​លោក សេង សារី អ្នកវិភាគ និង​ជា​អ្នកស្រាវជ្រាវ​អភិវឌ្ឍន៍​សង្គម និង​កុំឱ្យ​ក្រុមគ្រួសារ​របស់លោក​បារម្ភ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​បាន​ស្តាប់​ការបកស្រាយ​មាន​លក្ខណៈ​សម​ហេតុ​សម​ផល​។ លោ​កប​ណ្ឌឹ​ត សេង សារី កាលពី​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២១ បាន​សរសេរ​វិភាគ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ពាក់ព័ន្ធ​នឹង​ការផ្តួចផ្តើម​គំនិត​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​របស់លោក សម រង្ស៊ី ដោយ​លោក​ថា កម្លាំង​ដែល​អាចធ្វើឱ្យ​នយោបាយ​កម្ពុជា​ប្រែប្រួល​មាន​ចំនួន ៦ ធំៗ​រួមមាន កម្លាំង​អ្នកគាំទ្រ​គណបក្សប្រឆាំង កម្លាំង​មហាជន កម្លាំង​យុវជន កម្លាំង​ផ្ទៃក្នុង​គណបក្សកាន់អំណាច កម្លាំងប្រដាប់អាវុធ និង​កម្លាំង​អន្តរជាតិ និង​ប្រទេសជិតខាង​។ លុះ​ក្រោយមក​ក៏មាន​ដីកា​តុលាការ​តាម​ចាប់ខ្លួន​លោក​។​

​ករណី​យ៍​នេះ​កាលពី​ថ្ងៃទី ១៧ ខែកញ្ញា​ក្នុង​ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាកសាំង​ឲ្យ​កុមារ​សម្តេច​តេ​ជោ​ហ៊ុនសែន បានឱ្យដឹងថា តុលាការ​បានចេញ​ដីកា​ឱ្យ​តាម​ចាប់ខ្លួន​លោក សេង សារី ដែល​បាន​សរសេរ​លើកឡើង​នូវ​សេណារីយោ​កម្លាំង​ចំនួន ៦ ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​តាម​ការអំពាវនាវ​រប​ស់លោក សម រង្ស៊ី ដោយ​យក​គំរូ​តាម​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ចាត់ទុកជា​ទង្វើ​ខុសច្បាប់​មិនអាច​អត់ឱន​ឱ្យបាន​ព្រោះ​ស្រុក​ខ្មែរ​មិនមែន​មី​យ៉ាន់​ម៉ា​ដែល​គណបក្ស​ឈ្នះឈ្នោត​ត្រូវបាន​គេ​ដណ្តើម​អំណាច​។​

បន្ទាប់មក​នៅ​ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២១​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច ថា ក្រោយពី​លោក​បាន​ស្តាប់​នូវ​ការសម្ភាស​របស់លោក សេង សារី ជាមួយ​កាសែត The Cambodia Daily កាលពី​ថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយ​ពន្យល់​អំពី​គោលបំណង​នៃ​ការវិភាគ​ថា «​ជាការ​វិភាគ​បែប​សេណារីយោ​» ។​​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ចាត់ទុកថា​ការបកស្រាយ​នេះ​មាន​លក្ខណៈ​សម​ហេតុផល និង​អាច​ទទួលយកបាន​ហើយ​ក្នុងនាម​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​លោក​បាន​អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ​ពិនិត្យ​ពិចារណា​ក្នុងការ​បញ្ឈប់​ដីកាចាប់ខ្លួន​លោក​បណ្ឌិត សេង សារី​។​
​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា​៖ «​ទន្ទឹមនឹងនេះ ខ្ញុំ​ក៏​សូម​លើកទឹកចិត្ត​ឱ្យ​លោក បណ្ឌិត សេង សារី បន្ត​កិច្ចការ​ស្រាវជ្រាវ និង​វិភាគ​បញ្ហា​សង្គម​បន្តទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​។​ខ្ញុំ​ក៏​អំពាវនាវ​ឱ្យ​ភរិយា កូន និង​ឪពុកម្តាយ​របស់​បណ្ឌិត សេង សារី កុំឱ្យ​មានការ​ព្រួយបារម្ភ​»​។​

​ទាក់ទង​និង​ប្រសាសន៍​នាយករដ្ឋមន្ត្រី​ដែលមាន​ឥ​ទ្ធី​ពល​លើ​ក្រសួង​យុ​ត្តិ​ធ​ម៍​នេះ​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ប្រាប់​កា​សេត​នៅ​ថ្ងៃទី ២០ ខែកញ្ញា​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់តែ​ស្នើសុំ​ទៅ​តុលាការ​ឱ្យមាន​ការបញ្ឈប់​ចេញ​ដីកាចាប់ខ្លួន លោក សេង សារី ប៉ុណ្ណោះ​មិនមាន​ទាស់ខុស ឬ​ជ្រៀតជ្រែក​លើ​ស្ថាប័ន​តុលាការ​ទេ ប៉ុន្តែ​ការសម្រេច​យ៉ាងណា​នោះ វា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​។​

«​អ្វីដែល​សម្តេចនាយក​លើ​ក​ឡើង​ពី​ការចេញ​ដីកា​វា​ជាការ​បញ្ចេញ​ទស្សនៈ​យោបល់ និង​បញ្ចេញ​ព័ត៌មាន​ដែល​តុលាការ​បានធ្វើ មិនមែន​បង្គាប់​ឱ្យ​តុលា​ការចេញ​ដីកា​ឯណា ហើយ​អ្វីដែល​សម្តេចនាយក​ស្នើ​សុំឱ្យ​បញ្ឈប់​បញ្ចេញ​ដីកា វា​គ្រាន់តែ​ជាការ​ស្នើសុំ និង​យោបល់ ប៉ុន្តែ​ការសម្រេច​យ៉ាងណា វា​ជា​សិទ្ធិ​របស់​តុលាការ​ទេ​»​។​សូមបញ្ជាក់ថា៖នៅថ្ងៃទី២១កញ្ញានេះតុលាការរាជធានីភ្នំពេញបានចេញដិការលើកលែងការចោទប្រកាន់និងបញ្ឈប់ការាតមចាប់ខ្លួនលោកសេងសារីដែលជាសាស្ត្រាចារ្យយនៅសាកលវិទ្យាល័យមានជ័យហើយ៕a seng sary1 


​