» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29785 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597204 នាក់

បាតុករ​បង់​ក្លា​ដែ​ស​ប្រកាស​មិន​ស្តាប់​បញ្ជា​អាជ្ញាធរ និង​ទាមទារ​បណ្តេញ​នាយករដ្ឋមន្ត្រី​ចេញពី​តំណែង​


​នៅ​បង់​ក្លា​ដែ​ស យ៉ាងហោច មាន​បាតុករ​ស្លាប់ ២៣ នាក់​បន្ថែមទៀត ព្រោះតែ​រង​ការបង្ក្រាប​ហិង្សា​របស់​កងកម្លាំង​សមត្ថកិច្ច​។ ជា​សរុប បាតុកម្ម​ខ្លាំង​ជាង​១​ខែ​មកនេះ មាន​ស្លាប់​មនុស្ស​យ៉ាងតិច ២១៤ នាក់​។a bancladesh2

​សម្ព័ន្ធ​សមគម​និស្សិត​ប្រឆាំងនឹង​ការរើសអើង ជា ក្រុម​ធំ​ដឹកនាំ​បាតុករ​បង់​ក្លា​ដែ​ស បានប្រកាស​ធ្វើបាតុកម្ម​ទូទាំងប្រទេស និង​អំពាវនាវ​ធ្វើ​សកម្មភាព​ប្រឆាំង ឈប់​ស្តាប់បង្គាប់​រដ្ឋាភិបាល ចាប់ពី​ថ្ងៃអាទិត្យ​នេះ​តទៅ​។ លោក អាស៊ី​ហ្វ ម៉ះ​ម៉ូដ អ្នកដឹកនាំ​១​រូប​នៃ​ក្រុមបាតុករ​បង់​ក្លា​ដែ​ស បាន​ពន្យល់ថា សកម្ម​ភាពមិន​ស្តាប់បង្គាប់​រដ្ឋាភិបាល​នេះ រួមមាន មិនត្រូវ​បង់ពន្ធ មិន​បង់​កម្រៃ​សេវាសាធារណៈ បំផុស​ឲ្យ​មន្ត្រី​សាធារណៈ​ចូលរួម​ធ្វើ​កូដកម្ម ឈប់​ធ្វើការ ហើយ​និង​ឲ្យ​ធនាគារ​ឈប់​ផ្ញើ​លុយ​ចេញ​ក្រៅប្រទេស​។ លោក អាស៊ី​ហ្វ ម៉ះ​ម៉ូដ ក៏​ជំរុញ​ឲ្យ​ក្រុមកម្មករ​កម្មការិនី​រោងចក្រ ដែលជា​ប្រភព​ដង្ហើម​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់រ​បស់បង់​ក្លា​ដែ​ស ឲ្យ​ចូលរួម​សកម្មភាព​នេះ ឈប់​ធ្វើការ និង​នាំគ្នា​ធ្វើបាតុកម្ម កុំ​ដេក​សំងំ​នៅក្នុង​ផ្ទះ​។​

​និយាយ​រួម សកម្មភាព​ទាំងអស់នេះ នឹងធ្វើ​ឲ្យ​ប្រទេស​ទាំងមូល​ជាប់គាំង​លែង​ដំណើរការ​។ ជាទូទៅ ចលនា​បាតុកម្ម​មិន​ស្តាប់​បញ្ជា​អាជ្ញាធរ​នេះ ជា​ទម្រង់​សម្តែង​មតិ​១​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ដើម្បី​រំលំ​រដ្ឋអំណាច​។​​ក្នុង​សប្តាហ៍​នេះ ជា​ការធ្វើសម្បទាន​ខ្លះ រដ្ឋអំណាច​បង់​ក្លា​ដែ​ស បានសម្រេច​ដោះលែង​បាតុករ​វ័យក្មេង អនីតិជន ចំនួន​៦​នាក់​។ បើទោះបីជា​យ៉ាងនេះ​ក្តី បាតុកម្ម​នៅតែ​បន្ត​ពុះកញ្ជ្រោល ហើយ​នៅ​គ្រានេះ ក្រុម​ដឹកនាំ​បាតុកម្ម បាន​ស្រែក​ទាមទារ​ជា​ចំហ​តែម្តង ឲ្យ​លោកស្រី​នាយករដ្ឋមន្ត្រី ឆេ​ក ហា​ស៊ីណា ដែល​កាន់អំណាច ១៥​ឆ្នាំ​ហើយ​នោះ ចុះ​ចេញពី​តំណែង និង​ត្រូវ​កាត់ទោស​ចំពោះ​ការបង្ក្រាប​សម្លាប់​បាតុករ​អស់​ជាច្រើន​។​

​អ្នកតំណាង​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស បាន​ពន្យល់​ជា​ផ្លូវការ ទៅកាន់​អង្គការសហប្រជាជាតិ ថា​ការដែល​អាជ្ញាធរ​បាញ់​បង្ក្រាប​បាតុករ ព្រោះតែ​កងកម្លាំង​សមត្ថកិច្ច​ខំប្រឹង​ការពារ​អគារ​សាធារណៈ ដ្បិតថា​បាតុករ​ព្យាយាម​បំផ្លាញ​សម្បត្តិ​សាធារណៈ​។ ម្យ៉ាងទៀត រដ្ឋាភិបាល ក៏បាន​ចោទប្រកាន់​គណបក្សប្រឆាំង ថា​ញុះញង់​នៅ​ពីក្រោយ​ក្រុមបាតុករ ជំរុញ​បំផុស​អំពើហិង្សា​។ ក្នុងអំលុងពេល​បាតុកម្ម​ជាច្រើន​សប្តាហ៍​មកនេះ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​មេៗ​បក្សប្រឆាំង​ខ្លះ និង​បាន​រំលាយ​គណបក្សប្រឆាំង​ទៀតផង​។​

​បាតុកម្ម​នៅ​បង់​ក្លា​ដែ​ស បាន​ផ្ទុះឡើង​ជាដំបូង ព្រោះតែ​ច្បាប់​ជ្រើសរើស​មន្ត្រី​រដ្ឋការ ដែលមាន​កំណត់​កូតា​ពិសេស​សម្រាប់​កូនចៅ​មន្ត្រី​អ្នកតស៊ូ​រំដោះជាតិ នា​ទសវត្សរ៍​១៩៧០(​ដល់​ទៅ​៣០​ភាគរយ​)​។ សព្វថ្ងៃ ឥស្សរជន​ទាំងនោះ​ជា​មន្ត្រី​ចាស់ៗ និង​មានអំណាច ក្នុង​ជួរ​រដ្ឋាភិបាល​។ ច្បាប់​នេះ​រំលាយចោល​កាលពី​ឆ្នាំ​២០១៨ ហើយ​ទើបតែ​ត្រូវ​តុលាការ​អនុញ្ញាត​ឲ្យ​ប្រើ​ឡើងវិញ នៅ​ខែមិថុនា​។ នេះ​ជាហេតុ​នាំ​ឲ្យ​ផ្ទុះ​កំហឹង​បាតុករ ហើយ​បណ្តាល​ឲ្យ​មាន​ហិង្សា​និង​ការចាប់​ឃុំខ្លួន​។ បើតាម​អង្គការសិទ្ធិមនុស្ស​និង​បណ្តាញ​កាសែត​ក្នុងស្រុក​បង់​ក្លា​ដែ​ស​, បាតុករ យ៉ាងហោច ជាង ១ ម៉ឺន​នាក់​ត្រូវ​រដ្ឋអំណាច ចាប់ឃុំខ្លួន​។ អង្គការ​មូលនិធិ​ដើម្បី​កុមារ យូ​នី​សែ​ហ្វ បញ្ជាក់ថា ក្នុងចំណោម អ្នកស្លាប់​ជាង ២០០ នាក់ មានកូន​ក្មេង ក្មេង​ជំទង់ ចំនួន ៣២​នាក់ បាន​ស្លាប់បាត់​បង់ជីវិត ក្នុង​បាតុកម្ម​៕​ដកស្រង់​ពី​វិទ្យុ​បារាំង​a bancladesh a bancladesh3 

​