» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7569 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697740 នាក់

យួន​វៃ​ខ្មែរ​ដែល​ចូល​លេងល្បែង​ស៊ីសង​ជល់​មាន់នៅ​កាស៊ីណូ​ជ្រៃ​ធំ​

 

​ខេត្តកណ្តាល​៖​យួន​មេបន​ល្បែង​ជល់​មាន់នៅ​ជ្រៃ​ធំ​ស្រុក​កោះធំ​វ៉ៃ​ខ្មែ​អ្នក​ចូល​ជល់​មាន់​ខុសច្បាប់​រងរបួស​ពី​នាក់​កាលពី​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​កា​ស៉ី​ណូ យីហោ «​កា​ឡាក់​ស៉ី​» ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។​a beat kok2 

​អំពើ​ហឹ​ង្សា​យួន​វ៉ៃ​ខ្មែរ​នេះ​បាន​កើតឡើង បន្ទាប់ពី​ជនសង្ស័យ​និង​ជនរងគ្រោះ ប្រកែក​គ្នា​រឿង​ច​ចារ​យក​មាន់​ពី​វៀតណាម មក​ជល់ រួម​នឹង​រឿង​លុយ​ដែល​ខ្ចី​គ្នា​ចំនួន ១​លាន​រៀល ហើយ​ប្រកែក​រហូតដល់​តឹងសរសៃក ដាក់គ្នា ទើប​ឈានដល់​ការប្រើ​ហិង្សា វាយ​ក្បាល​គ្នា​។​​ជនដៃដល់​ជនជាតិ​យួន​មានឈ្មោះ ង្វៀង ប៊ិន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កេ​ី​ត​ហេតុ មុខរបរ មេការ​កា​ស៉ី​ណូ រួម​នឹង​បក្សពួក​ប្រមាណ​ជា ៧-៨​នាក់ បាន​ប្រើ​ហិង្សា​វាយ​ជនជាតិខ្មែរ ដែល​គេ​ដឹងថា​ជា​ម្ចាស់​សង្វៀន​ជល់​មាន់​មួយ​ដែរ​ប្រចាំ​ស្រុក​ស្អាង ខេត្តកណ្តាល​។​​ជនរងគ្រោះ​ទាំងពីរ​នាក់​មានឈ្មោះ ទី​១- ស្រៀ ហុង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល និង​ទី​២- ឈ្មោះ ម៉ុ​ន វណ្ណា ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​លេខ​១ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​ប្រភពព័ត៌មាន​ដែល​កាសែត​ទទួលបាន​ឲ្យ​ដឹងថា​ករណី​ហិង្សា​នេះ ជនដៃដល់ ហើយ​និង​ជនរងគ្រោះ បាន​អួតអាង ដំឡើង​ស្លាប គំរាមកំហែង​ដាក់គ្នា ដោយ​បោះ​ពាក្យសម្ដី​ថា​ខ្លួន​មាន​មេ​របស់ខ្លួន​ប្រចាំ​ស្រុក​កោះធំ ហើយ​ម្ខាង​ទៀត​ប្រចាំ​ស្រុក​ស្អាង​។​មហាជន​ជាច្រើន បាន​លើកឡើងថា ករណីនេះ​គឺ​ផ្ដើមចេញពី​ការលេង​ល្បែងភ្នាល់​ខុសច្បាប់​ទើប​បណ្តាល​ឲ្យ​មានការ​ខ្ចីលុយ ជំពាក់​លុយ​មិន​សង​ទើប​ឈានដល់​វាយតប់​គ្នា​។ បញ្ហា​នេះ​អាច​បន្ទោស​សម​ត្ត​កិច្ច​ផងដែរ​ដែល​បណ្តោយ​ឲ្យ​មាន​ល្បែងស៊ីសង​ភ្នាល់​ខុសច្បាប់​ក្នុង​អាណាចក្រ​របស់ខ្លួន​ទើប​កើតមាន​អំពើរ​ហឹ​ង្សា​បែបនេះ​។​​ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​ស្រុក​កោះធំ​ឃាត់ខ្លួន​ហើយ​មិនដឹងថា​ត្រូវ​ចាយ​សេវា​ប៉ុន្មាន​ទេ​ដើម្បី​រួចខ្លួន​។​a beat kok a beat kok1 

​