» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7353 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697524 នាក់

ACU និង​គណៈ​ត្រួតពិនិត្យ​កិច្ចការរដ្ឋ​ចិន ខេត្ត​យូ​ណាន ជួបពិភាក្សា​គ្នា និង​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​ប្រឆាំង​អំពើពុករលួយ​


​ភ្នំពេញ​៖ លោ​កឡេ​ជាង​( Lei gang) សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈ​ត្រួតពិនិត្យ​កិច្ចការរដ្ឋ​ចិន ខេត្ត​យូ​ណាន ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៥​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ប្រទេស​ចិន​ចំនួន​៤​រូប អញ្ជើញ​ទស្សនកិច្ច​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កម្ពុជា (ACU)​។​a acu china 

​លោក យន់ ស៊ី​ណាត អនុប្រធាន​អង្គភាព​ប្រឆាំង​អ​ពើ​ពុករលួយ តំណាង​កិត្តិ​នីតិកោសល​បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ជា សំអាត អគ្គនាយក​ប្រតិបត្តិការ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​មកពី​ខេត្ត​យូ​ណាន ប្រទេស​ចិន​។​​លោក ជា សំអាត បានឱ្យដឹងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​បេសកកម្ម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​គ្រប់​រូបភាព គ្រប់​វិស័យ និង​គ្រប់​ជាន់ថ្នាក់​នៅ​ទូទាំងប្រទេស​កម្ពុជា តាមរយៈ​វិធានការ​អប់រំ បង្ការ ទប់ស្កាត់ និង​អនុវត្ត​ច្បាប់ បង្ក្រាប​បទល្មើស​ពុករ​លួ​យ​ដោយមាន​ការចូលរួម​ពី​សាធារណៈជន និង​ប្រតិបត្តិ​ប​ការ​។​

​លោក Lei gang សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈ​ត្រួតពិនិត្យ​កិច្ចការរដ្ឋ​ចិន ខេត្ត​យូ​ណាន បានបង្ហាញ​ក្តីរំភើប​រីករាយ​ដែល​ទទួលបាន​ការចែក​រំលែក​នូវ​បទពិសោធន៍​ពី​មន្ត្រី​ជំនាញ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កម្ពុជា ។​
​លោក Lei gang បាន​បន្តថា គណៈ​ត្រួតពិនិត្យ​កិច្ចការរដ្ឋ​ចិន ខេត្ត​យូ​ណាន​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​អំពើពុករលួយ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​ជាមួយ​ភាគី​កម្ពុជា​។​

​គួរ​បញ្ជាក់ដែរថា គណៈប្រតិភូ​ខេត្ត​យូ​ណាន​នៃ​ប្រទេស​ចិន បានមក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃ​២៥ ខែមេសា ឆ្នាំ​២០២៥ ក្នុង​គោលបំណង​សំខាន់ៗ​ចំនួន​៤​រួមមាន​៖
​ទី​១៖ ចែករំលែក​បទពិសោធ​ន៍​របស់​ប្រទេស​ចិន និង​ខេត្ត​យូ​ណាន ក្នុងការ​ត្រួតពិនិត្យ រដ្ឋាភិបាល​ស្អាតស្អំ និង​ការធ្វើ​ន​វាន​វត្ត​ន៍​ប្រព័ន្ធគ្រប់គ្រង​​ទី​២៖ ផ្លាស់ប្តូរ​ស៊ីជម្រៅ​ជាមួយ​នាយកដ្ឋាន ពាក់ព័ន្ធ​នឹង​ថ្នាក់ដឹកនាំ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្វែងយល់​ពី​យន្តការ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ស៊ី​ប​អង្កេត​ករណី​ពុករលួយ​ឆ្លងដែន និង​ការបណ្តុះបណ្តាល​មន្ត្រី​។​ទី​៣៖ ជំរុញ​ការរៀបចំ​គម្រោង អំពី​ការសាងសង់​ស្អាតស្អំ «​ខ្សែរ​ក្រវាត់ និង​ផ្លូវ​» រួមគ្នា​ដើម្បី​បម្រើ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ប្រកបដោយ​គុណភាព​ខ្ពស់​​និង​ទី​៤៖ ផ្លាស់ប្តូរ​បទពិសោធន៍​ផ្លូវការ​ជាមួយ​រដ្ឋបាល​ថ្នាក់​ខេត្ត និង​មន្ទីរ​អធិការកិច្ច ដែល​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ចិន និង​កម្ពុជា​ឱ្យមាន​ភាពជិតស្និទ្ធ​។​a acu china1 ​