» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5883 នាក់

ម្សិលមិញ 6888 នាក់

សរុប 20065338 នាក់

ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១០​នៃ​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​និង​ផ្លូវ​”​ស្ថានទូត​ចិន​ប្រចាំ​កម្ពុ​ជាស​សើរ​គណបក្ស​ប្រជាជន​កម្ពុជា

​​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២៣ បាន​បង្ហោះ​លើ​ផេ​ក​ផ្លូវការ របស់ខ្លួន​ថា : សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​លោក​ឯកអគ្គរដ្ឋទូត​ចិន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិ​ព័រ​ណ៌​ស្តីពី​សមិទ្ធផល​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១០​នៃ​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​និង​ផ្លូវ​”​បន្ទាប់ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិ​ព័រ​ណ៌​ស្តីពី​សមិទ្ធផល​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១០​នៃ​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​និង​ផ្លូវ​”​។a hun eca

លោក​ឯកអគ្គរដ្ឋទូត​ចិន មានប្រសាសន៍ថា ឆ្នាំ​២០២៣​នេះ គឺជា​ឆ្នាំ​ដ៏​សំខាន់​និង​ពិសេស​សម្រាប់​ចិន​និង​កម្ពុជា​។ ជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន​និង​កម្ពុជា​។ ក្នុង​រយៈពេល​៦៥​ឆ្នាំ​កន្លងមកនេះ ប្រទេស​ទាំងពីរ​តែង​គោរព​គ្នា​ទៅវិញទៅមក សមភាព​គ្នា ការពារ​យ៉ាងរឹងមាំ​នូវ​ផលប្រយោជន៍​ស្នូល​របស់​គ្នា​ទៅវិញទៅមក ប្រកាន់ខ្ជាប់​នូវ​យុត្តិធម៌​សច្ចធម៌​អន្តរជាតិ ក្លាយជា​គំរូ​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​និង​ប្រទេស​។ ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​១០​នៃ​គំនិត​ផ្តួចផ្តើម​”​ខ្សែក្រវាត់​និង​ផ្លូវ​” ការកសាង​រួមគ្នា​ប្រកបដោយ​គុណភាព​ខ្ពស់​នៃ​”​ខ្សែក្រវាត់​និង​ផ្លូវ​”​រវាង​ចិន​និង​កម្ពុជា មិន​ត្រឹមតែ​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​ជូន​ដល់​ប្រជាជន​ទាំងពីរ​ប៉ុណ្ណោះ​ទេ ថែមទាំង​បានរួម​ចំណែក​យ៉ាងសកម្ម​លើ​សន្តិភាព​និង​វិបុលភាព​នៅក្នុង​តំបន់​។

ឆ្នាំនេះ​គឺជា​ឆ្នាំ​មិត្តភាព​ចិន​-​កម្ពុជា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ប្រធានាធិបតី​ចិន Xi Jinping បានរួម​គ្នា​ប្រកាស​បើក​សករាជ​ថ្មី​នៃ​ការកសាង​សហគមន៍​វាសនា​រួម​រវាង​ចិន​-​កម្ពុជា ហើយ​បាន​ឯកភាពគ្នា​ក្នុង​ការកសាង​សហគមន៍​វាសនា​រួម​រវាង​ប្រទេស​ទាំងពីរ​ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់​ក្នុង​យុគសម័យ​ថ្មី​។ ឆ្នាំនេះ​គឺជា​ឆ្នាំ​បោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​។ ជឿជាក់ថា​កម្ពុជា​ឱ្យតែ​ប្រកាន់ខ្ជាប់​នូវ​ការដឹកនាំ​យូរអង្វែង​របស់​គណបក្ស​ប្រជាជន នោះ​ជីវិត​របស់​ប្រជាជន​កម្ពុជា​នឹង​កាន់តែ​ល្អប្រសើរ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ លោក​បន្តទៀតថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ គឺជា​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ចិន​និង​កម្ពុជា ហើយ​សង្ឃឹមថា តំបន់​សេដ្ឋកិច្ច​ពិសេស​នឹង​ចាប់យក​ឱកាស​កសាង​សហគមន៍​វាសនា​រួម​រវាង​ចិន​-​កម្ពុជា​ក្នុង​យុគសម័យ​ថ្មី ខិតខំ​បង្កើត​ទម្រង់​២.០​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស រួមគ្នា​បង្កើត​ស្ថានភាព​ថ្មី​ក្នុង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​ចិន​-​កម្ពុជា​។​

សម្ដេច​តេ​ជោ​មានប្រសាសន៍ថា ចាប់តាំងពី​គំនិត​“​ខ្សែក្រវាត់​និង​ផ្លូវ​”​ត្រូវបាន​ផ្តួចផ្តើមឡើង​កាលពី​១០​ឆ្នាំមុន តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មានការ​អភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លា ហើយ​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ចំនួន​១៧៥​បាន​ចូល​តាំងទី​តាំង បានផ្តល់​ឱកាស​ការងា​រ​ដល់​ប្រជាជន​កម្ពុជា​ជិត​៣​ម៉ឺន​កន្លែង ជួយ​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​និង​កម្ពុជា​។​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​លោក​ឯកអគ្គរដ្ឋទូត​ចិន​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​ដំណើរការ​ក្រុមហ៊ុន​ផលិត​សំបក​កង់​ជេ​នេ​រ៉​ល ថា​យ​អឺរ ថេ​កណឡ​ជី (​ខេ​ម​បូ​ឌា​) ឯ​.​ក​ផងដែរ​។​​ក្រសួងពាណិជ្ជកម្ម​ចិន​និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែលជា​ស្ថាប័ន​ដឹកនាំ​គណៈកម្មាធិការ​សម្របសម្រួល​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​រវាង​ចិន និង​កម្ពុជា បាន​ផ្ញើលិខិត​ទៅវិញទៅមក ដោយបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​”​ខ្សែក្រវាត់​និង​ផ្លូវ​” និង​បង្ហាញថា​នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​តំបន់​ពិសេស​៕a hun eca1