» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5500 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695671 នាក់

នាំគ្នា​ហូបនំ​បញ្ចុក​មានអី​ល្អ​តើ​កុំ​តែ​អ្នកលក់​​តម្លើងថ្លៃ​ទៅ​វា​បាន​ទៅហើយ​!

 

​ភ្នំពេញ​៖ អតីត​អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង បានលើកឡើង​តាម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩​ថា ប្រសិនបើ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោក សម រង្ស៊ី អង្គុយ​ទទួលទាន​នំ​បញ្ចុក​ជាមួយគ្នា នោះ​ទិវា​នំ​បញ្ចុក​នឹង​ក្លាយជា​ទិវា​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​?!​។​a hun jok2 

ឮលោក អេង ឆៃអ៊ាង “​ប្រសិនបើ​សម្តេច ហ៊ុន សែន និង​លោក សម រង្ស៊ី អង្គុយ​ទទួលទាន​នំ​បញ្ចុក​ជាមួយគ្នា នោះ​ទិវា​នំ​បញ្ចុក​នឹង​ក្លាយជា​ទិវា​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ ។ អ្នកនយោបាយ​គ្មាន​សត្រូវ ឬ​មិត្ត នឹង​គ្នា មួយជីវិត​ឡើយ​”​។​

​សូម​រំលឹកថា ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) កាល​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​ទាំងអស់ នាំគ្នា​ហូប​នំ​បញ្ចុក នៅ​ថ្ងៃទី​៩ មិថុនា ដើម្បី​បង្រួប​ង្រួ​ម​ជាតិ ។

ភ្លាមៗ​បន្ទាប់ពី​សម្ដេច បានប្រកាស​យ៉ាង​ដូច្នេះ លោក សម រង្ស៊ី អតីត​មេបក្ស​ប្រឆាំង​ក៏បាន​ផ្ញើ​សារ ឲ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់​នៅ​កម្ពុជា ជួបជុំគ្នា​ពិសារ​នំ​បញ្ចុក​ជាមួយគ្នា យ៉ាង​សប្បាយរីករាយ​ដោយ គ្មាន​ការភ័យខ្លាច និង​អញ្ជើញ​អ្នកជិតខាង មក​ទទួលទាន​ជាមួយ​ផង ដោយ​នេះ ជា​ស្មារតី​មហា​គ្រួសារ​ខ្មែរ​តែមួយ​ដែរ​។​

​តែ​ប៉ុណ្ណេះ​អ្នកធ្វើ​នំ​បញ្ចុក​លក់​គ្រប់ទឹក​ហើយ ។​​ចាំមើលៗ​ក្រែង​មាន ក្រុម TV អន​ឡាញ​ណា​រហ័ស​ជាង គេ​ចុះទៅ​សំភាសន៍​អ្នកធ្វើ​នំ​បញ្ចុក​ខ្លះ ពិសេស​អ្នកធ្វើ​នំ​បញ្ចុក នៅ​ម្តុំ​វត្ត​គ្រោះ ថិ​ត​តាម​មាត់​ទន្លេសាប ក្នុង​ទឹកដី​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដើម្បី​ចង់ដឹងថា តើ​អារម្មណ៍​ពួកគាត់​សប្បាយ ចិត្ត រីករាយ​ប៉ុនណា នៅពេល​បានឮ​ប្រសាសន៍​សម្តេច​តេ​ជោ ប្រកាស​អោយ​សមាជិក សមាជិការ គណបក្ស​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​នៅ​ទូទាំងប្រទេស ជួបជុំគ្នា​ហូប​នំ​បញ្ចុក​ខ្មែរ នៅ ថ្ងៃទី ០៩ មិថុនា ២០១៩ ខាងមុខនេះ ខណ​:​ដែល​លោក សម រង្ស៊ី ទណ្ឌិត​រត់គេចខ្លួន​ពី​គុក​ព្រៃ​ស ទៅ​នៅ​ស្រុក​គេ​អំពាវនាវ អោយ​ប្រជាពលរដ្ឋ​ចូលរួម​ហូប​នំ​បញ្ចុក​នៅថ្ងៃនោះ​ដែរ ។​

អត់ មានអី​ខុស​ទាស់​ទេ មេៗ​ដឹកនាំ​នយោបាយ​ធ្វើ​ពិធី​បែបនេះ គឺជា​ការល្អ ប្រសើរ​ខ្លាំងណាស់ ព្រោះ គឺ​បានបង្ហាញ​ពី​ទឹកចិត្ត​គោរព​ស្រលាញ់​ប្រជាពលរដ្ឋ​ដូចគ្នា ឈប់ឈរ​គប់​ដុំថ្ម និង​បាញ់ ប្រហារ​ដាក់​ពលរដ្ឋ និង​ម្យ៉ាង​ក៏​ជាការ​លើកស្ទួយ ​ជីវភាព​អ្នកធ្វើ​នំ​បញ្ចុក​ផងដែរ គឺអាច​ជូ​យ​ពួកគាត់​សប្បាយ ចិត្តខ្លាំង​ហើយ​ត្រូវ​ត្រៀម​បង្កើន​ការធ្វើ​នំ​បញ្ចុក​ឡើង​ទ្វេដង ព្រោះ​ថ្ងៃទី ៩ មិថុនា ២០១៩ មិនដឹង​ជា​មេៗ​ដឹកនាំ​បក្ស​ន​យោ បាយ​១​ៗ ត្រូវ​ចំណាយលុយ​ប៉ុន្មាន​លាន​រៀល នឹង ទិញ​នំ​បញ្ចុក​ប៉ុន្មាន​តោន​នោះទេ ដើម្បី​ធ្វើ​ពិធី​ដ៏​សប្បាយរីករាយ​នេះ ។

សូម​ជូនពរ​ដល់​ពុក ម៉ែ មីង ពូ អ៊ុំ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ជា​អ្នកធ្វើ​នំ​បញ្ចុក​លក់ អោយ​ទទួលបាន​ប្រាក់​ច្រើន និង​ជួប សំណាង​ហេងៗ ចឹ​ងរ​ហូត​រាល់ថ្ងៃ ។ តែ​សូម​តែ​ម្យ៉ាង​បាន​ហើយ កុំ​ឆក់​ឱកាស​នេះ​តម្លើងថ្លៃ​នំ​បញ្ចុក​អោយសោះ ព្រោះ ថ្ងៃ​ធម្មតា​ខ្ញុំ​ញាំ​នំ​បញ្ចុក​១​ចាន​តម្លៃ​តែ​៣០០០​រៀល​ទេ បើ​ឡើងថ្លៃ​ខ្ញុំ​ច្បាស់​ជា​ខាន​ញាំ​នំ​បញ្ចុក​ហើយ​មើលទៅ ៕ ដោយ​: សុផល​a hun jok a hun jok1 a hun jok3 

​